柬埔寨青年企业家协会举办2026年融资渠道推介活动
| 分类 | 经济 |
| 事件时间 | 2026年4月3日 |
| 事件地点 | 柬埔寨 |
| 发布时间 | 2026-04-05 15:37 |
新闻摘要
柬埔寨国家银行行长谢丝蕾出席并主持了该融资项目启动仪式,旨在通过专业指导和知识分享,提升本地企业家及商户的财务管理能力与融资机会。
នាព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៦ អ្នកឧកញ៉ា ហ៊ុន ឡាក់ អគ្គលេខាធិការ និងជាតំណាងលោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានដឹកនាំគណៈប្រតិភូ នៃសមាគមឧកញ៉ាកម្ពុជា ចូលរួមពិធីសម្ពោធ កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទាន ២០២៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងត្រូវបានរៀបចំឡើងសមាគមសហគ្រិនវ័យក្មេងកម្ពុជា។
លោកជំទាវបណ្ឌិត បានមានប្រសាសន៍កោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែងរបស់សមាគមសហគ្រិនវ័យក្មេងកម្ពុជា ក្នុងការរៀបចំកម្មវិធីប្រកបដោយសារៈសំខាន់នេះ ដើម្បីគាំទ្រដល់សហគ្រិន និងម្ចាស់អាជីវកម្មតាមរយៈការកសាងសមត្ថភាព និងការចែករំលែកចំណេះដឹងផ្នែកហិរញ្ញវត្ថុពីអ្នកជំនាញដោយផ្ទាល់។
ក្នុងឱកាសនេះដែរ ឧកញ៉ា ប៉ិច បូឡែន ប្រធានសមាគមសហគ្រិនវ័យក្មេងកម្ពុជាបានគូសបញ្ជាក់ពីសមិទ្ធផលដ៏ត្រចះត្រចង់ក្នុងរយៈពេលកន្លងមក និងការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងសមត្ថភាពសហគ្រិនកម្ពុជាព្រោះកម្មវិធីនេះនឹងបន្តដើរតួនាទីយ៉ាងសំខាន់ក្នុងការ ផ្តល់ចំណេះដឹង បង្កើតកាលានុវត្តភាព និងជំរុញការតភ្ជាប់។
គួរបញ្ជាក់ដែរថា កម្មវិធីលទ្ធភាពទទួលបានហិរញ្ញប្បទានបានដាក់ដំណើរការតាំងពីឆ្នាំ២០២១ មកម្ល៉េះ ក្រោមកិច្ចសហប្រតិបត្តិការរវាងសមាគមសហគ្រិនវ័យក្មេងកម្ពុជា សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា និងសមាគមធនាគារនៅកម្ពុជា។