柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍

柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
柬埔寨农林渔业部放归20只皇家龟 助力濒危物种自然繁衍
1/10
分类生态保护
事件时间2026-04-29
地点西哈努克省磅西拉县
来源柬埔寨农林渔业部
发布时间2026/04/29 19:59

详情描述

2026年4月29日,柬埔寨农林渔业部在西哈努克省磅西拉县举行活动,将20只皇家龟放归至斯雷安贝尔河(Sre Ambel)流域的自然栖息地。此次活动由农林渔业部渔业保护局与野生动物保护协会(WCS)联合举办,旨在恢复该物种的自然种群数量。 柬埔寨农林渔业部国务秘书恩拉查娜(Im Rachna)出席活动并表示,皇家龟是柬埔寨的国家象征,于2005年通过皇家法令正式确立。该物种目前被列为极危物种,全球仅分布于柬埔寨、马来西亚和印度尼西亚。 据统计,自2000年以来,在渔业总局、WCS及当地社区的合作下,柬埔寨已累计保护皇家龟785只。在过去5年内,相关保护中心共孵化出284只幼龟,并已向自然界累计放归400只皇家龟。 此次放归活动共有约50人参加,包括新加坡驻柬埔寨大使Steven Pang Chee Wee、国公省副省长以及相关部门代表。农林渔业部呼吁当地社区及相关部门继续加强监管,严厉打击非法捕捞及破坏栖息地的行为,以确保该物种在自然环境中的生存与繁衍。
📋 简要摘要 ▸
柬埔寨农林渔业部于4月29日在磅西拉县放归20只极危物种皇家龟。该活动旨在恢复自然种群,过去5年已累计放归400只。皇家龟作为柬埔寨国家象征,目前仅存全球三个国家,保护工作对维护生物多样性至关重要。
📋 完整原文 ▸
អណ្តើកហ្លួង «​ឧរង្គសត្វនិមិត្តរូបរបស់កម្ពុជា» ចំនួន២០ក្បាល ត្រូវបាន​លែង​ចូល​ក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើនផលស្តុកក្នុងធម្មជាតិឡើងវិញ ====================== នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ លោកជំទាវ អ៊ឹម រចនា អនុរដ្ឋលេខាធិការ ទទួលបន្ទុកការងារអភិរក្សជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអញ្ជើញដឹកនាំ ក្រុមការងារជំនាញអភិរក្សជលផល អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) និងមន្រ្តីពាក់ព័ន្ធ លែងអណ្តើកហ្លួង ដែលជាប្រភេទ​សត្វជិត​ផុតពូជ ចំនួន២០ក្បាល ចូលក្នុងដែនជម្រកនៃប្រព័ន្ធព្រែកស្រែអំបិល ស្ថិត​ក្នុង​ឃុំកំពង់ហ្លួង ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ដើម្បីបង្កើន​ផល​​ស្តុក​ក្នុង​ធម្មជាតិឡើងវិញ។ កម្មវិធីដែលរៀបចំឡើងដោយ អង្គការសមាគមអភិរក្សសត្វព្រៃ (WCS) សហការជាមួយនាយកដ្ឋានអភិរក្សជលផល នៃអគ្គនាយក​ដ្ឋាន​ជលផល និងមានការចូលរួមពី ឯកឧត្តម Steven Pang Chee Wee ឯកអគ្គរដ្ឋទូតរដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី លោក គិត សុផា អភិបាលរង នៃគណៈអភិបាលខេត្តកោះកុង លោក អ៊ុក វិបុល ប្រធាន​នាយក​ដ្ឋានអភិរក្សជលផល នៃអគ្គនាយកដ្ឋានជលផល លោក អ៊ិន ហ៊ុល អនុប្រធាននាយកដ្ឋានអភិរក្សជលផល លោក Alistair Mould នាយក​អង្គ​ការ​សមាគមអភិរក្ស​សត្វ​ព្រៃ (WCS) ប្រចាំ​ប្រទេស​កម្ពុជា និងសហការី តំណាងរដ្ឋបាលស្រុក អាជ្ញាធរភូមិឃុំ និងតំណាង​សហ​គមន៍ សរុបអ្នកចូលរួមប្រមាណ ៥០រូប។ ថ្លែងនាឱកាសនៃកម្មវិធី លោកជំទាវ អ៊ឹម រចនា បានគូសបញ្ជាក់ថា កម្ម​វិធី​លែងអណ្តើកហ្លួងចូលក្នុងទីជម្រកធម្មជាតិនាពេលនេះ គឺជា​សក្ខីភាពមួយ​បង្ហាញពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់យើង ក្នុងការ​ការពារ​បេតិកភណ្ឌធម្មជាតិដ៏មានតម្លៃ។ អណ្តើកហ្លួង (Batagur affinis) មិនមែនគ្រាន់តែជាប្រភេទសត្វល្មូនធម្មតានោះទេ ប៉ុន្តែគឺជា​ឧរង្គសត្វនិមិត្តរូបនៃព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានកំណត់​ដោយ​ព្រះរាជក្រឹត្យកាលពីឆ្នាំ២០០៥។ អណ្ដើកហ្លួងកំពុងប្រឈម​នឹង​គ្រោះថ្នាក់បំផុត ហើយត្រូវបានចាត់ថ្នាក់ជាប្រភេទសត្វជិតផុតពូជ (Critically Endangered) ដែលមានវត្តមានតែនៅក្នុងប្រទេសចំនួន ៣ប៉ុណ្ណោះនៅលើសកលលោក គឺកម្ពុជា ម៉ាឡេស៊ី និងឥណ្ឌូនេស៊ី។ លោកជំទាវអនុរដ្ឋលេខាធិការសង្កត់ធ្ងន់ថា ការការពារ​អណ្តើក​ហ្លួង មិនត្រឹមតែជាការរក្សានិមិត្តរូបជាតិរបស់យើងប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាកាតព្វកិច្ចអភិរក្សកម្រិតសកលផងដែរ។ ទន្ទឹមនឹងនោះ លោកជំទាវអនុរដ្ឋលេខាធិការ បានសម្តែងនូវការ​អរគុណ​​យ៉ាង​ជ្រាល​ជ្រៅចំពោះ រដ្ឋាភិបាលនៃប្រទេសសឹង្ហបុរី តាម​រយៈ​ឯកឧត្តមឯកអគ្គរដ្ឋទូត Steven Pang Chee Wee ផ្តល់ការ​គាំទ្រចូលរួម នាយកដ្ឋានអភិរក្សជលផល និងអង្គការ WCS សម្រាប់​ជំនាញបច្ចេកទេស ប្រឹងប្រែងមិនខ្លាចនឿយហត់ក្នុងកិច្ចការអភិរក្ស រួមជាមួយអាជ្ញាធរមូលដ្ឋាន និងសហគមន៍ មានលោក ស្មាន ឡុង និង​លោកស្រី កៅ ហម រួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស​សត្វ​អណ្តើក​ហ្លួង។ លោកជំទាវសូមអំពាវនាវដល់អាជ្ញាធរ និងបងប្អូនប្រជាស​ហ​គមន៍​ទាំងអស់ បន្តចូលរួមទប់ស្កាត់ការនេសាទខុសច្បាប់ និងការ​បំផ្លាញ​​ទីជម្រក យើងត្រូវរួមគ្នាធានាបានថា «អណ្តើកហ្លួង» នឹងបន្ត​រស់​រាន​មាន​ជីវិតក្នុងប្រព័ន្ធទឹករបស់យើងសម្រាប់ទុកដល់កូនចៅ​ជំនាន់​ក្រោយ។ សូមជម្រាបជូនថា ចាប់តាំងពីឆ្នាំ២០០០ មក តាមរយៈកិច្ចសហការ​រវាង​អគ្គនាយកដ្ឋានជលផល អង្គការ WCS និងសហគមន៍នេសាទ សម្រេចបានលទ្ធផលគួរឱ្យកត់សម្គាល់ដូចជា៖ បច្ចុប្បន្នយើងមាន​អណ្តើកហ្លួងសរុបចំនួន ៧៨៥ ក្បាល ដែលកំពុងថែរក្សានៅតាម​មជ្ឈ​មណ្ឌលនានា។ ក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ យើងទទួលបានកូន​អណ្តើក​ញាស់ចំនួន ២៨៤ ក្បាល ពីមជ្ឈមណ្ឌលអភិរក្ស។ កន្លងមក​យើង​បាន​លែង​អណ្តើកចំនួន ៤០០ ក្បាលចូលក្នុងធម្មជាតិវិញ ដោយ​ក្នុង​នោះមាន ២១៧ ក្បាលត្រូវបានបំពាក់ឧបករណ៍តាមដាន (Transmitters) ដើម្បីសិក្សាពីការរស់រានរបស់ពួកវា៕ 👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)