洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减

洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
洪玛奈出席亚洲欧亚大学毕业典礼 强调教育医疗预算不减
1/10
分类政治
事件时间2026-10-02 08:00
地点钻石岛
来源柬埔寨司法部
发布时间2026/10/02 13:16

详情描述

2026年10月2日上午8时,柬埔寨首相洪玛奈出席了在钻石岛会展中心举行的亚洲欧亚大学毕业典礼,并为2573名学生颁发学位。司法部国务秘书艾占马卡拉代表副首相兼司法大臣高乐出席了此次活动。 洪玛奈在讲话中指出,政府致力于强化社会教育基础,通过提升青年群体的能力、专业道德及职业技能,促进其参与社会与经济活动。政府将人力资本视为国家经济发展与社会进步的核心动力,强调知识、技术、职业经验与道德素养的结合。 针对财政预算安排,洪玛奈明确表示,尽管2027年国家预算中国防领域支出有所增加,但政府承诺不会削减教育和医疗领域的财政投入。数据显示,2027年教育领域预算较2026年增长约4.7%,医疗领域预算增长1.5%。政府将继续保障民生基础建设,以支持国家长远发展。
📋 简要摘要 ▸
2026年10月2日,洪玛奈出席亚洲欧亚大学毕业典礼,为2573名学生颁发学位。他明确表示,尽管2027年国防预算有所增加,但政府承诺不会削减教育和医疗领域的财政投入,以保障国家民生基础建设。
📋 完整原文 ▸
ឯកឧត្តម ឯម ច័ន្ទមករា អញ្ជើញចូលរួមពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប =================== (ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញចូលរួមក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យអាស៊ីអឺរ៉ុប ចំនួន ២ ៥៧៣អង្គ/នាក់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នា មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។ នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា រាជរដ្ឋាភិបាលមានគោលដៅពង្រឹងមូលដ្ឋានគ្រឹះអប់រំក្នុងសង្គមជាតិ ដោយបង្កលក្ខណៈងាយស្រួលដល់យុវជន និងយុវនារីកម្ពុជា ក្នុងការចូលរួមយ៉ាងសកម្ម និងស្មើសិទ្ធិក្នុងសកម្មភាពសង្គម និងសេដ្ឋកិច្ច ដោយឈរលើមូលដ្ឋាននៃសមត្ថភាព ទេពកោសល្យ និងសីលធម៌វិជ្ជាជីវៈ។ សម្តេចធិបតី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបាន និងកំពុងវិនិយោគអាទិភាពលើ «មូលធនមនុស្ស» ដែលជាកម្លាំងចលករយ៉ាងសំខាន់សម្រាប់បង្កើតតម្លៃសេដ្ឋកិច្ច និងអភិវឌ្ឍសង្គមជាតិ តាមរយៈការផ្គួបផ្សំរវាងចំណេះ ជំនាញ បច្ចេកទេសវិជ្ជាជីវៈ បទពិសោធ បំណិនជីវិត ភាពឈ្លាសវៃ និងសុខភាព រួមជាមួយគុណតម្លៃខាងសីលធម៌ គុណធម៌ សុជីវធម៌ មនសិការ អំណត់ និងភាពស្មោះត្រង់, ស្របតាមទិសស្លោក «យុវជនមានទាំងសមត្ថភាព សីលធម៌វិជ្ជាជីវៈ និងវិន័យ, ប្រទេសជាតិមានអនាគត»។ ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្ថែមថា ថវិកាជាតិឆ្នាំ២០២៧ ក្នុងវិស័យអប់រំ មានការកើនឡើងប្រមាណ ៤,៧ភាគរយ បើធៀបនឹងឆ្នាំ២០២៦ ចំណែកឯវិស័យសុខាភិបាលកើនឡើង ១,៥ភាគរយ។ សម្តេចធិបតី បានបញ្ជាក់យ៉ាងច្បាស់ថា ទោះបីជាថវិកាឆ្នាំ២០២៧ មានការបង្កើនលើវិស័យការពារជាតិយ៉ាងណាក្តី ក៏រាជរដ្ឋាភិបាលមិនបានកាត់បន្ថយថវិកាសម្រាប់វិស័យអប់រំ និងវិស័យសុខាភិបាលនោះឡើយ៕