柬埔寨外交部抗议泰方侵犯边境主权 要求立即停止非法活动

分类外交
事件时间2026-11-23
地点柬泰边境
来源朱鹭传媒
发布时间2026/11/23 20:38

详情描述

2026年11月23日,柬埔寨外交与国际合作部发布正式声明,抗议泰方近期在柬泰边境地区的非法侵权行为。根据柬方披露的证据,泰方自11月19日起多次违反国际法及双边协议,在争议地区进行未经许可的活动。 具体侵权事件包括:11月19日,泰方官员及媒体人员未经允许进入柏威夏省朱克桑县安塞(An Seh)地区,并进入柬方两处民用建筑内部。随后在11月21日至22日,泰方武装力量在班迭棉吉省特摩波县的崩特昆(Boeng Trakuon)地区,动用重型机械修建军事掩体、道路,并运输混凝土桩。柬方指出,上述行为违反了1904年《法暹条约》、1907年相关条约以及2000年签署的谅解备忘录(MOU)和2025年12月27日签署的边境委员会联合声明。 柬埔寨政府明确表示,不承认泰方单方面划定的边境线或领土主张,要求泰方立即停止非法活动,以维护边境和平。 受边境局势影响,相关地区的口岸管控措施可能随时升级。建议在柬华人及相关从业人员近期避免前往柏威夏省及班迭棉吉省的边境争议地区,如确需经过边境口岸,请提前核实当地出入境政策及交通管制信息,确保人身安全。
📋 简要摘要 ▸
柬埔寨外交部于2026年11月23日发布声明,严正抗议泰方近期在边境地区的非法侵权行为。柬方指出泰方自11月19日起多次违反国际法,要求泰方立即停止此类活动以维护边境和平。
📋 完整原文 ▸
**កម្ពុជា ប្រកាសមិនទទួលស្គាល់ដាច់ខាតនូវការរំលោភបំពានអធិបតេយ្យ **និងទាមទារឱ្យថៃបញ្ឈប់សកម្មភាពខុសច្បាប់តាមព្រំដែនជាបន្ទាន់ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៦ បានចេញសេចក្តីប្រកាសព័ត៌មានតវ៉ាផ្លូវការយ៉ាងដាច់អហង្ការ ប្រឆាំងនឹងសកម្មភាពរំលោភបំពានជាបន្តបន្ទាប់របស់ភាគីថៃ មកលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដោយផ្អែកលើភស្តុតាងជាក់ស្តែង និងច្បាប់អន្តរជាតិ។ តាមរយៈសេចក្តីប្រកាសព័ត៌មាននេះ កម្ពុជាបានលាតត្រដាងភស្តុតាងនៃការរំលោភបំពានផ្ទួនៗគ្នារបស់ភាគីថៃ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ ដោយចាប់ផ្តើមពីថ្ងៃទី១៩ ខែវិច្ឆិកា ដែលលោកឧត្តមសេនីយ៍អាកាស ប្រាផាស សនចៃឌី របស់ថៃ បានដឹកនាំគណៈប្រតិភូមន្ត្រីអន្តរស្ថាប័ន និងអ្នកសារព័ត៌មានថៃ ចូលពិនិត្យទីតាំងជាច្រើនក្នុងតំបន់អានសេះ ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ រួមទាំងសំណង់អគារស៊ីវិលកម្ពុជាចំនួនពីរ ស្ថិតនៅជ្រៅក្នុងទឹកដីកម្ពុជាដោយគ្មានការអនុញ្ញាត។ កម្ពុជាចាត់ទុកទង្វើនេះថា ជាការប៉ុនប៉ងបង្ហាញការទាមទារមិនស្របច្បាប់លើដែនដីអធិបតេយ្យកម្ពុជា ដែលត្រូវបានកងកម្លាំងប្រដាប់អាវុធថៃកាន់កាប់ដោយខុសច្បាប់ បន្ទាប់ពីបទឈប់បាញ់កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ បន្ថែមលើនេះ នៅថ្ងៃទី២១ និងថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៦ កងកម្លាំងប្រដាប់អាវុធថៃ ក៏បានសាងសង់លេណដ្ឋានយោធារឹងមាំបន្ថែមមួយទៀត ព្រមទាំងប្រើគ្រឿងចក្រធុនធ្ងន់ឈូសឆាយសាងសង់ផ្លូវ និងដឹកជញ្ជូនសសរបេតុងចូលទៅកាន់តំបន់បឹងត្រកួន ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ផងដែរ។ រាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា សកម្មភាពឯកតោភាគីទាំងនេះ គឺជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា ដែលត្រូវបានកំណត់ និងខណ្ឌសីមាដោយផែនទីមាត្រដ្ឋាន ១:២០០.០០០ ផលិតដោយគណៈកម្មការកំណត់ព្រំដែនរវាងឥណ្ឌូចិន និងសៀម អនុលោមតាមអនុសញ្ញាបារាំង-សៀម ឆ្នាំ១៩០៤ និងសន្ធិសញ្ញាឆ្នាំ១៩០៧។ លើសពីនេះ ទង្វើរបស់ថៃក៏បានបំពានលើមាត្រា ៥ នៃអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ២០០០ និងចំណុចនៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ របស់គណៈកម្មាធិការព្រំដែនទូទៅ (GBC) ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។ ជាការឆ្លើយតប កម្ពុជាប្រកាសមិនទទួលស្គាល់ជាដាច់ខាតនូវខ្សែបន្ទាត់ព្រំដែន ឬការទាមទារទឹកដីជាឯកតោភាគីរបស់ភាគីថៃឡើយ។ ទន្ទឹមនឹងការប្តេជ្ញាចិត្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី កម្ពុជាទាមទារឱ្យភាគីថៃបញ្ឈប់រាល់សកម្មភាពខុសច្បាប់ទាំងនេះជាបន្ទាន់ ដើម្បីបន្ធូរបន្ថយភាពតានតឹង និងរក្សាសន្តិភាពតាមបណ្តោយព្រំដែន ដោយប្រកាន់ខ្ជាប់គោលការណ៍ច្បាប់អន្តរជាតិថា ខ្សែបន្ទាត់ព្រំដែនមិនត្រូវផ្លាស់ប្តូរដោយកម្លាំងឡើយ។