1500名在韩柬埔寨劳工欢聚 庆祝亡人节活动

1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1500名在韩柬埔寨劳工欢聚 庆祝亡人节活动
1/10
分类社会
事件时间2026-10-03 11:15
地点韩国
来源柬埔寨劳工部
发布时间2026/10/04 11:15

详情描述

2026年10月3日,超过1500名在韩国工作和生活的柬埔寨劳工及侨民,在韩国举行了亡人节庆祝活动。此次活动由议政府市(Uijeongbu)柬埔寨志愿者社区组织,旨在通过传统仪式缅怀先人、祭奠为国捐躯的英雄,并加强在韩柬埔寨侨民之间的团结与联系。 柬埔寨劳工和职业培训部部长恒索的代表、劳工部国务秘书盛萨达,以及柬埔寨驻韩国大使坤蓬拉塔纳出席了活动。 盛萨达在活动中转达了柬埔寨首相洪玛奈对在韩柬埔寨劳工及侨民的问候。他鼓励在韩劳工继续努力工作,并强调必须严格遵守韩国的法律法规、内部规章及当地文化习俗,以维护柬埔寨公民及国家的声誉。 此次聚会不仅体现了在韩柬埔寨侨民对传统文化的传承,也展示了即便身处海外,柬埔寨社区依然保持着紧密的凝聚力。
📋 简要摘要 ▸
超过1500名在韩柬埔寨劳工及侨民在韩国举行亡人节聚会,劳工部部长恒索代表及柬埔寨驻韩大使出席,呼吁劳工遵守当地法律法规。
📋 完整原文 ▸
ពលករ និងសហគមន៍ខ្មែរជាង ១ ៥០០នាក់ ជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងពិធីបុណ្យភ្ជុំបិណ្ឌនៅកូរ៉េ (សាធារណរដ្ឋកូរ៉េ)៖ ពលករ ពលការិនី និងសហគមន៍ខ្មែរប្រមាណជាង ១ ៥០០នាក់ ដែលកំពុងរស់នៅ និងធ្វើការនៅសាធារណរដ្ឋកូរ៉េ បានជួបជុំគ្នាយ៉ាងកក់ក្តៅក្នុងកម្មវិធីបុណ្យភ្ជុំបិណ្ឌ នៅថ្ងៃទី៣ ខែតុលា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ឃួន ផុនរតនៈ ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ។ កម្មវិធីនេះ រៀបចំឡើងដោយសហគមន៍កម្ពុជាស្ម័គ្រចិត្តអឺយចុងប៊ូ ក្នុងគោលបំណងឧទ្ទិសកុសលផលបុណ្យជូនដល់បុព្វការីជន វីរកងទ័ពកម្ពុជាដែលបានពលី និងអ្នកដែលបានចែកឋានទៅ ព្រមទាំងបង្កើតបរិយាកាសនៃការជួបជុំសាមគ្គីរវាងបងប្អូនខ្មែរនៅក្រៅប្រទេស។ វត្តមានដ៏ច្រើនកុះកររបស់បងប្អូនខ្មែរ ក្នុងពិធីបុណ្យប្រពៃណីជាតិនេះ ក៏បានបង្ហាញពីការចូលរួមថែរក្សាអត្តសញ្ញាណ វប្បធម៌ និងប្រពៃណីខ្មែរ ទោះបីកំពុងរស់នៅឆ្ងាយពីស្រុកកំណើតក៏ដោយ ព្រមទាំងជួយពង្រឹងសាមគ្គីភាព និងភាពស្និទ្ធស្នាលក្នុងសហគមន៍ខ្មែរនៅសាធារណរដ្ឋកូរ៉េ។ ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តម សេង សក្តា បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនចំពោះសហគមន៍ និងបងប្អូនពលករខ្មែរទាំងអស់នៅសាធារណរដ្ឋកូរ៉េ។ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តឱ្យបងប្អូនពលករខ្មែរបន្តខិតខំប្រឹងប្រែងបំពេញការងារឱ្យអស់ពីសមត្ថភាព គោរពច្បាប់ បទបញ្ជាផ្ទៃក្នុង និងវប្បធម៌រស់នៅរបស់ប្រទេសម្ចាស់ផ្ទះ ដើម្បីរួមគ្នាថែរក្សាកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ និងជាតិខ្មែរ៕ #MLVT #HENGSour