劳工部长出席世界技能大会 提出技能生态建设战略







分类教育
事件时间2026-09-23
地点上海
来源柬埔寨劳工部
发布时间2026/09/23 20:08
详情描述
2026年9月23日,柬埔寨劳工与职业培训部大臣兴索在上海出席世界技能大会。此次会议于9月23日至25日举行,是第48届世界技能大赛的组成部分,由中国人力资源和社会保障部部长王晓萍主持,多国劳工部门负责人及职业技能专家参会。
兴索在会上提出构建多元化、协作性强且符合工业需求的技能创新生态系统,并阐述了三项核心战略。
第一项战略是实现技能政策与工业、投资战略及劳动力市场信息的深度融合。通过协调工业发展战略、国家就业政策及职业技术教育与培训(TVET)政策,明确工业发展方向、技能需求及技能培训的资金来源。
第二项战略是强化多方协作。由政府主导并提供激励措施,推动培训机构与企业共享资源、知识与技能,为教师和学员提供行业实践机会,以适应人工智能、数字技术及其他新兴工业技术的快速发展。
第三项战略是提升技能生态系统的多元化与包容性。柬埔寨已针对贫困家庭青年、少数民族、残疾人、非正规经济从业者及中小微企业主实施专项TVET计划,并为移民劳工提供技能认证测试。
兴索表示,面对工业与技术的快速演变,构建具备韧性的技能生态系统需要政府、企业、培训机构、家长及劳动者的共同承诺,并呼吁加强国际合作以共同应对劳动力需求的变化。
📋 简要摘要 ▸
劳工部长在上海世界技能大会上提出三项战略,旨在构建多元化、协作性强且符合工业需求的技能创新生态系统。
📋 完整原文 ▸
រដ្ឋមន្រ្តីក្រសួងការងារកម្ពុជាបង្ហាញយុទ្ធសាស្រ្តសំខាន់ៗចំនួនបី ក្នុងការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញ នៅក្នុងសន្និសីទ ជំនាញពិភពលោកឆ្នាំ២០២៦ ក្នុងទីក្រុងសៀងហៃ
(ទីក្រុងសៀងហៃ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានអញ្ជើញធ្វើបទអន្តរាគមន៍ ក្នុងសន្និសីទ ជំនាញពិភពលោកឆ្នាំ២០២៦ ក្រោមប្រធានបទ៖ “ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញ ប្រកបដោយភាពចម្រុះ សហការ និងស្របតាមតម្រូវការឧស្សាហកម្ម” ដែលប្រព្រឹត្តឡើងក្រោមអធិបតីភាព លោកជំទាវ វ៉ាង ស៊ាវភីង (Wang Xiaoping) រដ្ឋមន្រ្តីធនធានមនុស្ស និងសន្តិសុខសង្គម នៃសាធារណរដ្ឋប្រជាមានិតចិន នារសៀលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតជាតិសៀងហៃ នៃប្រទេសចិន។ សន្និសីទនេះធ្វើឡើងចាប់ពីថ្ងៃទី២៣-២៥ ខែកញ្ញានេះ ដែលជាផ្នែកមួយនៃព្រឹត្តិការណ៍ “ការប្រកួតប្រជែងជំនាញពិភពលោកលើកទី ៤៨” ដោយមានការចូលរួមពីរដ្ឋមន្ត្រី និងមន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលទទួលបន្ទុកវិស័យការងារ TVET ការអភិវឌ្ឍជំនាញ និងអ្នកជំនាញអភិវឌ្ឍជំនាញវិជ្ជាជីវៈនៅទូទាំងពិភពលោក។
ថ្លែងទៅកាន់អង្គសន្និសីទ ឯកឧត្តមបានចាត់ទុកវេទិកានេះថា ជាឱកាសដ៏សំខាន់ក្នុងការពិភាក្សា និងចែករំលែកចក្ខុវិស័យគ្នា ក្នុងនាមជាដៃគូសកល ស្តីពីការកសាងប្រព័ន្ធអេកូឡូស៊ីជំនាញដែលមានភាពរហ័សរហួន និងត្រៀមខ្លួនសម្រាប់អនាគត ខណៈដែលជំនាញកំពុងវិវត្តយ៉ាងឆាប់រហ័ស ស្របតាមការផ្លាស់ប្តូរយ៉ាងលឿននៃវិស័យឧស្សាហកម្ម និងបច្ចេកវិទ្យា។ ឯកឧត្តមមានប្រសាសន៍ថា ការកសាងប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ជំនាញដែលមានភាពធន់ តម្រូវឱ្យមានការប្តេជ្ញាចិត្តរួមគ្នាពីសំណាក់រដ្ឋាភិបាល សហគ្រាស គ្រឹះស្ថានបណ្តុះបណ្តាល ឪពុកម្តាយ និងបងប្អូនកម្មករនិយោជិត ដើម្បីអាចព្យាករណ៍ និងឆ្លើយតបតាមតម្រូវការកម្លាំងពលកម្មដែលកំពុងមានការផ្លាស់ប្តូរ។
ក្នុងន័យនេះ ឯកឧត្តម ហេង សួរ បានលើកឡើងពីយុទ្ធសាស្រ្តសំខាន់ចំនួនបី ដោយក្នុងនោះ ទីមួយ៖ គោលនយោបាយជំនាញគឺត្រូវមានការរួមបញ្ចូលយ៉ាងជិតស្និទ្ធជាមួយយុទ្ធសាស្ត្រឧស្សាហកម្ម និងវិនិយោគ ព្រមទាំងព័ត៌មានទីផ្សារការងារ ដែលគោលការណ៍នេះត្រូវបានជំរុញតាមរយៈការតម្រឹមគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្ម យុទ្ធសាស្ត្រអភិវឌ្ឍន៍ឧស្សាហកម្មតាមវិស័យ គោលនយោបាយជាតិស្តីពីមុខរបរ និងការងារ និងគោលនយោបាយជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET) ដើម្បីកំណត់ទិសដៅនៃការអភិវឌ្ឍឧស្សាហកម្ម តម្រូវការជំនាញ និងធនធានដែលមានសម្រាប់ការផ្តល់ហិរញ្ញប្បទានដល់ការអភិវឌ្ឍជំនាញ។
ទីពីរ៖ កិច្ចសហការជាមួយភាគីពាក់ព័ន្ធក្នុងការអភិវឌ្ឍជំនាញ គឺត្រូវកើតចេញពីការដឹកនាំដ៏រឹងមាំ និងការលើកទឹកចិត្ត ដែលគ្រឹះស្ថានបណ្តុះបណ្តាល និងសហគ្រាសអាចរួមគ្នាប្រមូលផ្តុំធនធាន ចែករំលែកចំណេះដឹង និងជំនាញ ព្រមទាំងផ្តល់ឱកាសហ្វឹកហាត់ និងបទពិសោធការងារនៅក្នុងវិស័យឧស្សាហកម្ម ដើម្បីឱ្យគ្រូបណ្តុះបណ្តាល និងសិក្ខាកាមអាចតាមទាន់ការរីកចម្រើននៃ AI បច្ចេកវិទ្យាឌីជីថល និងបច្ចេកវិទ្យាថ្មីៗក្នុងវិស័យឧស្សាហកម្ម។
រីឯចំណុចទីបី៖ ការលើកកម្ពស់ភាពចម្រុះ និងបរិយាបន្ននៅក្នុងប្រព័ន្ធអេកូឡូស៊ីជំនាញ ដោយក្នុងនាមជាប្រទេសកំពុងអភិវឌ្ឍដែលមានក្រុមប្រជាជនងាយរងគ្រោះផ្សេងៗគ្នា កម្ពុជាបានដាក់ឱ្យអនុវត្តកម្មវិធី TVET ពិសេសសម្រាប់យុវជនពីគ្រួសារក្រីក្រ ក្រុមជនជាតិដើមភាគតិច ជនមានពិការភាព កម្មករក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងម្ចាស់សហគ្រាសមីក្រូ តូច និងមធ្យម ដែលមានកម្រិតចំណេះដឹងខុសៗគ្នា។ ទន្ទឹមនេះ ការធ្វើតេស្តទទួលស្គាល់ជំនាញពីមុន ក៏ត្រូវបានរៀបចំជាពិសេសសម្រាប់ពលករទេសន្តរប្រវេសន៍ផងដែរ។
នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក៏បានអំពាវនាវឱ្យមានការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិលើការអភិវឌ្ឍជំនាញ ព្រោះថាកិច្ចសហការគ្នាអាចធានាថា ប្រព័ន្ធអេកូឡូស៊ីជំនាញនៅក្នុងប្រទេសនានានៅតែមានភាពច្នៃប្រឌិត បរិយាបន្ន និងស្របតាមតម្រូវការដែលកំពុងវិវត្តនៃខ្សែច្រវាក់ផ្គត់ផ្គង់សកល៕
#MLVT #HENGSour