和平队第18批志愿者抵金边 将深耕教育与社区发展
分类外交
事件时间2026-10-09
地点金边
来源柬埔寨外交国际合作部
发布时间2026/10/12 08:42
详情描述
2026年10月9日上午,柬埔寨外交与国际合作部国务秘书翁孟(Vong Meng)出席了在金边喜玛拉雅酒店举行的和平队(Peace Corps)第18批志愿者宣誓就职仪式。
此次共有28名新任志愿者抵达柬埔寨。翁孟在仪式上表示,和平队项目在推动柬埔寨教育发展、社区建设以及促进柬美两国人民交流方面发挥了重要作用。自该项目启动以来,已有超过800名志愿者在柬埔寨完成了服务使命。
翁孟对美国政府持续支持该项目表示感谢,并强调和平队是连接两国友谊与相互理解的桥梁。他鼓励这28名新志愿者深入了解柬埔寨的文化与生活方式,在任期内积极发挥作用,成为促进柬美两国人民友好关系的使者,通过合作与信任进一步巩固双边关系。
📋 简要摘要 ▸
和平队第18批28名志愿者抵达金边,将参与柬埔寨教育与社区发展项目。外交部官员强调,该项目是连接柬美两国人民友谊的重要桥梁,旨在促进文化交流与社会进步。
📋 完整原文 ▸
នៅព្រឹកថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម វង្ស មេង អនុរដ្ឋលេខាធិការនៃក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញចូលរួមក្នុងពិធីសច្ចាប្រណិធានទទួលអ្នកស្ម័គ្រចិត្តថ្មីរបស់ Peace Corps ជំនាន់ទី១៨ នៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី រាជធានីភ្នំពេញ។ ឯកឧត្តមបានស្វាគមន៍យ៉ាងកក់ក្តៅចំពោះអ្នកស្ម័គ្រចិត្តថ្មីចំនួន២៨នាក់ មកកាន់កម្ពុជា និងបានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់កម្មវិធី Peace Corps ក្នុងការលើកកម្ពស់វិស័យអប់រំ ការអភិវឌ្ឍសហគមន៍ និងការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននៃប្រទេសកម្ពុជា និងសហរដ្ឋអាម៉េរិក។
ក្នុងឱកាសនោះ ឯកឧត្តមអនុរដ្ឋលេខាធិការ បានសង្កត់ធ្ងន់ថា កម្មវិធី Peace Corps ដើរតួជាស្ពានដ៏សំខាន់ក្នុងការពង្រឹងមិត្តភាព និងការយោគយល់គ្នាទៅវិញទៅមក។ គិតចាប់តាំងពីការចាប់ផ្តើមកម្មវិធីនេះមក មានអ្នកស្ម័គ្រចិត្តជាង៨០០នាក់ បានបំពេញបេសកកម្មនៅកម្ពុជា។ ទន្ទឹមនឹងនេះផងដែរ ឯកឧត្តមក៏បានសម្តែងអំណរគុណចំពោះសហរដ្ឋអាម៉េរិក ដែលបានបន្តគាំទ្រកម្មវិធីនេះ និងបានបញ្ជាក់ពីសារៈសំខាន់នៃការបន្តពង្រឹងទំនាក់ទំនងទ្វេភាគី តាមរយៈកិច្ចសហប្រតិបត្តិការ ការជឿទុកចិត្ត និងចំណងមិត្តភាពដ៏យូរអង្វែងរវាងប្រជាជននិងប្រជាជន ព្រមទាំងបានលើកទឹកចិត្តដល់អ្នកស្ម័គ្រចិត្តថ្មីទាំង ២៨នាក់ ឱ្យស្វែងយល់វប្បធម៌និងការរស់នៅ ព្រមទាំងក្លាយជាអ្នកការទូតមិត្តភាពរវាងប្រជាជនកម្ពុជា និងសហរដ្ឋអាម៉េរិក។
On the morning of 9 October 2026, H.E. Vong Meng, Under-Secretary of State of the Ministry of Foreign Affairs and International Cooperation, attended the swearing-in ceremony of the 18th Cohort of Peace Corps Volunteers at Himawari Hotel Apartment, Phnom Penh. He welcomed 28 new volunteers to Cambodia and highlighted the Peace Corps' important role in promoting education, community development, and people-to-people exchanges between Cambodia and the United States.
On the occasion, His Excellency the Under-Secretary of State underscored that the Peace Corps serves as an important bridge of friendship and mutual understanding between the two nations, with more than 800 volunteers having served in Cambodia since the programme began. He also expressed Cambodia’s appreciation for the United States' continued support and reaffirmed the importance of further strengthening bilateral relations through cooperation, trust, and lasting human connections. He encouraged the new volunteers to embrace Cambodian culture and way of life and to become ambassadors of friendship between the peoples of Cambodia and the United States.