德崇国际机场警察局强化通关纪律 推广Smart gate系统






分类政务
事件时间2026-08-03 08:06
地点德崇国际机场
来源德崇国际机场海关
发布时间2026/08/03 08:06
详情描述
2026年8月3日上午,德崇国际机场警察局举行升旗仪式。仪式结束后,副局长平金良(Phin Kimleang)在局长速塔(Sok Thea)的部署下,向全体警员传达了内政部关于柬埔寨国家警察纪律的第873号公告,并对机场通关业务进行培训。
此次培训重点强调了柬埔寨电子入境卡(Cambodia E-Arrival)的执行工作,该项工作已于2024年9月1日起正式实施。同时,局方要求全体警员熟练掌握Smart gate系统的操作,确保机场通关流程高效顺畅。针对2026年6月15日起实施的中国公民(含中国大陆、香港及澳门)持护照免签入境14天的政策,局长速塔提醒相关警员在办理手续时需保持高度警惕,避免出现操作失误。
会议还传达了移民总局的指示,要求机场警力在以下方面加强工作:积极参与打击网络诈骗犯罪,配合驱逐涉案外籍人员;规范各类出入境文件的办理,利用技术系统进行数据记录与管理;严格执行政府的卫生防疫措施;与机场相关部门协作,预防并打击各类跨境违法犯罪。此外,警员在为国内外旅客提供出入境服务时,需保持礼貌态度,确保通关流程快捷,并加强与各相关机构、组织及大使馆的沟通协作。
📋 简要摘要 ▸
德崇国际机场警察局近日举行升旗仪式并开展业务培训,重点传达柬埔寨内政部关于警察纪律的最新规定。局方要求全体警员熟练掌握Smart gate系统操作,并严格执行柬埔寨电子入境卡(Cambodia E-Arrival)相关工作,以确保机场通关流程高效顺畅。
📋 完整原文 ▸
នាព្រឹកថ្ងៃចន្ទ ៥រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦នេះ យោងតាមការណែនាំពីលោកឧត្តមសេនីយ៍ទោ ប្រធាននាយកដ្ឋានច្រកទ្វារទី១ ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ក្រោមការដឹកនាំរបស់លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានចាត់តាំងលោកវរសេនីយ៍ទោ ភិន គឹមលាង នាយរងប៉ុស្តិ៍ ដឹកនាំកម្លាំង នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា។
បន្ទាប់ពីគោរពទង់ជាតិរួច លោកវរសេនីយ៍ទោ ភិន គឹមលាង បានមានប្រសាសន៍ ណែនាំការងារជំនាញ ផ្សព្វផ្សាយប្រកាសថ្មី ស្តីពីបទវិន័យនគរបាលជាតិកម្ពុជាលេខ៨៧៣ប្រក ចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៤ របស់ក្រសួងមហាផ្ទៃ និងការអនុវត្តការងារ(Cambodia E-Arrival)ចាប់ពីថ្ងៃ០១ ខែកញ្ញា ឆ្នាំ២០២៤។
ជាមួយគ្នានោះ លោកវរសេនីយ៍ទោ ភិន គឹមលាង សូមឱ្យកម្លាំងមន្ត្រីទាំងអស់យកចិត្តទុកដាក់ជាមួយនឹងការពិនិត្យ ដូចជាការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា(Smart gate)ឱ្យដំណើរដោយរលូន។ ចាប់ពីនៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បានលើកលែងការផ្តល់ទិដ្ឋាការដល់ជនជាតិចិន ដែលកាន់លិខិតឆ្លងដែនប្រទេសចិន (ចិនដីគោក ហុងកុង និងម៉ាកាវ) រយៈពេល១៤ ថ្ងៃ។ ក្នុងនោះផងដែរ លោកឧត្តមសេនីយ៍ត្រី សុខធា នាយប៉ុស្តិ៍ បានក្រើនរំលឹក ដល់មន្ត្រីពាក់ព័ន្ធត្រូវយកចិត្តទុកដាក់ ក្រែងលោមានការភ័ន្តច្រឡំក្នុងការបំពេញបែបបទ។
លោកវរសេនីយ៍ទោ ភិន គឹមលាង នាយរងប៉ុស្តិ៍ ក៏បានផ្សព្វផ្សាយបទបញ្ជារបស់ថ្នាក់ដឹកនាំ និងមតិណែនាំរបស់ឯកឧត្តម អគ្គនាយកអន្តោប្រវេសន៍ ជូនដល់កម្លាំងក្រោមឱវាទរបស់ប៉ុស្តិ៍អាកាសយានដ្ឋានអន្តរជាតិតេជោ៖ -កម្លាំងនគរបាលនៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ត្រូវតែចូលរួមយ៉ាងសកម្មបំផុតក្នុងការងារប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams នៅប្រទេសកម្ពុជា និងចូលរួមសហការបណ្តេញចេញជនបរទេសដែលពាក់ព័ន្ធបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា online Scams -ការរៀបចំបែបបទលើលិខិតបទដ្ឋាននានា ដែលឆ្លងកាត់ច្រកទ្វារ គ្រប់គ្រង និងកត់ត្រាទិន្នន័យតាមប្រព័ន្ធបច្ចេកវិទ្យា -ចូលរួមអនុវត្តតាមវិធានការសុខាភិបាលរបស់រាជរដ្ឋាភិបាល -សហការជាមួយសមត្ថកិច្ចពាក់ពន្ធ័នៅច្រកទ្វារ ដើម្បីបង្ការ ទប់ស្កាត់ បង្រ្កាបរាល់បទល្មើសគ្រប់ប្រភេទឆ្លងកាត់តាមច្រកទ្វារ -សម្រួលបែបបទចេញ-ចូល និងផ្តល់សេវាកម្មឱ្យឆាប់រហ័សជូនភ្ញៀវជាតិ និងអន្តរជាតិប្រកបដោយស្នាមញញឹម រួសរាយ រាក់ទាក់ពេលមកដល់អាកាសយានដ្ឋានអន្តរជាតិតេជោ -ការយកចិត្តទុកដាក់លើការងារជំនាញឱ្យបានត្រឹមត្រូវ និងសហការគ្រប់អង្គភាព ស្ថាប័ន អង្គការ និងស្ថានទូតពាក់ព័ន្ធនានា៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc