德崇国际机场警察局召开工作会议部署安保










分类政府
事件时间2026-09-17
地点德崇国际机场
来源德崇国际机场海关
发布时间2026/09/17 17:26
详情描述
2026年9月17日下午,德崇国际机场警察局局长苏提(Sok Thea)主持召开工作会议。机场警察局副局长、各部门负责人及相关警务人员出席会议。
会议期间,苏提听取了关于近期工作成果的汇报,并就单位内部面临的挑战及诉求进行了讨论与处理。苏提对机场警察局参谋部门警务人员在过去工作中的表现予以肯定,并对表现优异的人员进行了表彰。
此次会议旨在评估德崇国际机场的安保及公共秩序现状,确保机场出入境管理工作高效运行。苏提在会上部署了后续工作计划与行动方向,明确了参谋部门、各级负责人及相关警务人员的岗位职责,要求各部门根据专业分工落实任务。
此外,会议强调需进一步强化内部工作制度、团结协作及警务纪律,以确保各项安保工作能够及时、有效地开展。
📋 简要摘要 ▸
德崇国际机场警察局局长苏提(Sok Thea)近日主持召开工作会议,对机场安保及相关行政工作进行部署,并表彰了表现优异的警务人员。
📋 完整原文 ▸
នារសៀលថ្ងៃព្រហស្បតិ៍ ៦កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស២៥៧០ ត្រូវនឹងថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយផ្នែកសេនាធិការ នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដោយមានការចូលរួមពីលោកនាយរងប៉ុស្តិ៍ នាយផ្នែក នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធមួយចំនួនផងដែរ។
លោកឧត្តមសេនីយ៍ត្រី សុខ ធា នាយប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ បានកោតសរសើរដល់កងកម្លាំងដែលបម្រើការងារនៅផ្នែកសេនាធិការ នៃប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដែលបានយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អ និងទទួលបានលទ្ធផលល្អប្រសើរនាពេលកន្លងមក។
លោកឧត្តមសេនីយ៍ត្រី សុខ ធា បានស្តាប់របាយការណ៍សង្ខេបអំពីលទ្ធផលការងារកន្លងមក ព្រមទាំងបានពិភាក្សា និងដោះស្រាយរាល់បញ្ហាប្រឈម និងសំណូមពរដែលកើតមានឡើងក្នុងអង្គភាព។
លោកឧត្តមសេនីយ៍ត្រី សុខ ធា មានប្រសាសន៍ថា គោលបំណងសំខាន់នៃកិច្ចប្រជុំនេះ គឺដើម្បីពិនិត្យប្រមូលផ្តុំ និងវាយតម្លៃលើសភាពការណ៍សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពនៅតាមច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ ដើម្បីធានាឱ្យការគ្រប់គ្រងការចេញ-ចូលប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាពខ្ពស់។ ព្រមទាំងបន្តដាក់ចេញនូវផែនការសកម្មភាព និងទិសដៅការងារឱ្យបានច្បាស់លាស់ ព្រមទាំងបែងចែកភារកិច្ចជូនផ្នែកសេនាធិការ នាយរងប៉ុស្តិ៍ នាយផ្នែក នាយរងផ្នែក និងមន្ត្រីពាក់ព័ន្ធ ដើម្បីអនុវត្តតាមជំនាញ និងភារកិច្ចរៀងៗខ្លួន។ ជាមួយគ្នានេះ បន្តពង្រឹងរបៀបរបបការងារ សាមគ្គីភាពផ្ទៃក្នុង និងវិន័យកងកម្លាំង សំដៅធានាឱ្យការអនុវត្តការងារឆ្លើយតបបានទាន់ពេលវេលា និងមានប្រសិទ្ធភាព៕
✅ប៉ុស្តិ៍នគរបាលច្រកទ្វារអាកាសយានដ្ឋានអន្តរជាតិតេជោ
☎️ទំនាក់ទំនង 0188200300
👉Telegram Chanel : https://t.me/kticheckpoint
🗺 ទីតាំង (Map) : https://maps.app.goo.gl/HWxU68PC8A1wvTsR7?g_st=ipc