劳工部代表出席参议员葬礼 表达深切哀悼










分类政务
事件时间2026-08-16
地点金边
来源柬埔寨劳工部
发布时间2026/08/16 20:20
详情描述
2026年8月16日下午,柬埔寨劳工与职业培训部国务秘书胡西纳(Hout Sinat)受部长兴索(Heng Sour)委托,率领劳工部代表团前往金边,出席参议员廷蓬(Tim Phonn)的葬礼并致哀。
廷蓬参议员生前担任参议院第九委员会(负责公共工程、运输、民航、邮电、工业、科技、矿产、能源、商业及国土规划建设)秘书。他因病于2026年8月14日逝世,享年76岁。廷蓬同时也是公共职能部常务国务秘书约本纳(Yok Bunna)的岳父。
在葬礼现场,胡西纳代表劳工部向廷蓬的家属表示深切慰问。他表示,廷蓬的离世是其家属失去了一位受人尊敬的丈夫、父亲及祖父,同时也是国家失去了一位曾为民族、宗教及君主贡献力量的杰出人士。劳工部全体官员对廷蓬的逝世表示哀悼,并祈愿其灵魂安息。
📋 简要摘要 ▸
劳工部代表受部长委托,出席参议员葬礼并向家属表示慰问。
📋 完整原文 ▸
គណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា ត្រូវជាឪពុកក្មេករបស់ ឯកឧត្តម យក់ ប៊ុនណា
(ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញគោរពវិញ្ញាណក្ខន្ធសព ឯកឧត្តម ទឹម ផន សមាជិកព្រឹទ្ធសភា និងជាលេខាធិការគណៈកម្មការសាធារណការ ដឹកជញ្ជូន អាកាសចរណ៍ស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា នវានុវត្តន៍ រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃព្រឹទ្ធសភា (គណៈកម្មការទី៩) ត្រូវជាឪពុកក្មេករបស់ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងមុខងារសាធារណៈ ដែលបានទទួលមរណភាព នៅថៃ្ងទី១៤ ខែសីហា ឆ្នាំ២០២៦ ក្នុងជន្មាយុ ៧៦ឆ្នាំ ដោយរោគាពាធ។
ឯកឧត្តមរដ្ឋលេខាធិការ បានចាត់ទុកមរណភាពរបស់ឯកឧត្តម ទឹម ផន គឺជាការបាត់បង់នូវស្វាមី ឪពុកបង្កើត ឪពុកក្មេក និងជីតា ទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅ ដែលកន្លងមកបានខិតខំប្រឹងប្រែងបីបាច់ថែរក្សា ហ្វឹកហ្វឺន និងអប់រំទូន្មានកូនចៅ ប្រកបដោយព្រហ្មវិហារធម៌ដ៏ឧត្តុង្គឧត្តម ព្រមទាំងជាការបាត់បង់នូវឥស្សរជនឆ្នើមមួយរូប ដែលបានលះបង់កម្លាំងកាយចិត្ត ក្នុងការបម្រើ ជាតិ សាសនា ព្រះមហាក្សត្រ។
ក្នុងឱកាសប្រកបដោយសេចក្តីខ្សឹកខ្សួលរំជួលចិត្តដ៏មហាក្រៀមក្រំនេះ ឯកឧត្ដម ហួត ស៊ីនាដ ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ សូមសម្តែងនូវសមានទុក្ខប្រកបដោយអនិច្ចលក្ខណធម៌ ដ៏មហាជ្រាលជ្រៅ ព្រមទាំងក្តីសង្វេគដ៏មហាធំធេង និងពោរពេញដោយក្តីសោកស្តាយស្រណោះអាឡោះអាល័យជាអនេកប្បការជាមួយ ឯកឧត្តម និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារនៃសព និងសូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធរបស់ ឯកឧត្តម ទឹម ផន សូមឆាប់បានយោនយកកំណើតក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕
#MLVT #HENGSour