柬埔寨传统舞蹈:特罗舞(Robam Trot)介绍

类型OTHER
发布时间2026/04/07 11:22

详情描述

本文介绍了柬埔寨传统舞蹈“特罗舞”的起源及其在新年期间驱邪祈福的文化意义,该舞蹈源自萨雷族,至今仍广泛用于各类机构的新年庆祝活动中。
📋 完整原文 ▸
របាំត្រុដិ គឺជារបាំប្រជាប្រិយខ្មែរ មួយប្រភេទដែលគេតែងតែប្រគុំនូវរដូវចូលឆ្នាំថ្មី របាំនេះ គឺគេសម្ដែងឡើងដើម្បីប្រសិទ្ធនូវសព្ទសាធុការពរជូនដល់ពលរដ្ឋក្មេងចាស់ ប្រុស ស្រី នៅពេលចូលឆ្នាំថ្មី និងបណ្ដេញ ឧបទ្រពចង្រៃដែលកើតមានឡើងកាលពីឆ្នាំចាស់មកនេះ ឲ្យវិនាសចេញ និងនាំមង្គលល្អជំនួសមកវិញ។ របាំត្រុដិ​ មានដើមកំណើតពីជនជាតិសំរ៉ែ ដែល​ជា​ជន​ជាតិ​ដើម​មួយ​របស់ខ្មែរ រស់​នៅ​តាំង​ពី​បុរាណ​កា​ល​មក។ កាលពីជំនាន់បុរាណ វង់ ត្រុដិ បាននាំគ្នាទៅលេងថ្វាយ ព្រះរាជានៅរៀងរាល់ពេល បុណ្យចូលឆ្នាំ ដើម្បីថ្វាយព្រះពរ សួស្តីសិរីមង្គល។  បច្ចុប្បន្ននេះ របាំត្រុដិ នៅតែពេញនិយមក្នុងការលេងនៅតាមផ្ទះ ក្រសួង ស្ថាប័ន គ្រឹះស្ថានសិក្សា ក្រុមហ៊ុននានា មុនពេល ឬរយៈពេលខិតជិតមកដល់នៃពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ដើម្បីបណ្តេញឧបទ្រពចង្រៃ និងស្វាគមន៍សិរីសួស្តីក្នុងឱកាសឆ្នាំថ្មី។ [**Join CambodiaMyHome**](https://t.me/amskmh)