关于“拜师仪式”(舞蹈或戏剧)的文化介绍

类型OTHER
发布时间2026/04/02 17:48

详情描述

介绍柬埔寨传统舞蹈或戏剧的拜师仪式习俗、目的、时间及祭祀流程。
📋 完整原文 ▸
យោងតាមមន្ទីរវប្បធម៌ ខេត្តកំពង់ឆ្នាំង « ពិធីសំពះគ្រូរបាំ ឬល្ខោន » គឺជាទំនៀមទម្លាប់ព្រហ្មញ្ញសាសនា ដែលខ្មែរតែងប្រារព្ធធ្វើឡើង ដើម្បីគោរពដឹងគុណគ្រូបាធ្យាយទាំងឡាយ ដែលបានបង្ហាត់បង្រៀនសិល្បៈរបាំ ឬល្ខោនបុរាណ។ ពិធីនេះច្រើនធ្វើនៅថ្ងៃព្រហស្បតិ៍ ដើម្បីរំឭកគុណគ្រូដែលបានចែកស្ថានទៅ និងគ្រូដែលកំពុងរស់នៅ ដោយមានរៀបចំក្បួនខ្នាតយ៉ាងហ្មត់ចត់តាមទម្រង់សិល្បៈនីមួយៗ។ **ចំណុចសំខាន់ៗនៃពិធីសំពះគ្រូល្ខោន៖ *** គោលបំណង ៖ ដើម្បីសុំសេចក្តីសុខសប្បាយ ការការពារពីគ្រោះថ្នាក់និងផ្តល់ភាពជោគជ័យក្នុងការសម្តែង។ * ពេលវេលា ៖ ជារឿយៗជ្រើសរើសថ្ងៃព្រហស្បតិ៍ ដែលជាថ្ងៃគ្រូ។ * គ្រឿងសក្ការៈ ៖ មានផ្លែឈើ, ផ្កា, ធូប, ទៀន, ស្លាធម៌ និងគ្រឿងតង្វាយផ្សេងៗទៀតទៅតាមប្រភេទរបាំ/ល្ខោន។ * សកម្មភាព ៖ មានការដុតធូបទៀនសូត្រធម៌ សូត្រមន្ត រំលឹកគុណគ្រូ និងការសម្តែងរបាំ/ល្ខោនមួយចំនួន ដើម្បីរាំថ្វាយគ្រូ។ [📲 Telegram](https://t.me/kptnews) | [YouTube](https://www.youtube.com/@tvkampucheathmey) | [X (Twitter)](https://x.com/KPT_Daily)