ABA Bank 赞助“柬埔寨微笑”慈善手术
| 分类 | 企业社会责任 |
| 事件时间 | 3月19日至22日 |
| 事件地点 | 暹粒 |
| 发布时间 | 2026-03-25 12:02 |
新闻摘要
ABA Bank 捐赠2万美元支持唇腭裂儿童手术,并参与慈善步行活动。
លើកកម្ពស់ការរស់នៅកាន់តែប្រសើរ បង្កើតស្នាមញញឹមថ្មី! 🌟ABA មានមោទនភាពក្នុងការធ្វើជាអ្នកឧបត្ថម្ភ Platinum Sponsor នៃបេសកកម្មវះកាត់របស់អង្គការ ស្នាមញញឹមកម្ពុជា នៅខេត្តសៀមរាប ដោយបានបរិច្ចាគទឹកប្រាក់ 20,000ដុល្លារអាមេរិក សម្រាប់ផ្ដល់ការវះកាត់ឥតគិតថ្លៃជូនដល់កុមារ និងប្រជាពលរដ្ឋដែលមានមាត់ឆែប ក្រអូមអែប និងពិការភាពមុខមាត់ផ្សេងៗកាលពីថ្ងៃទី 19 ដល់ 21 មីនាកន្លងទៅថ្មីៗនេះ។ ជាមួយការវះកាត់ដោយជោគជ័យចំនួន 26 ករណី យើងខ្ញុំបន្ដកិច្ចខិតខំប្រឹងប្រែងក្នុងការរួមចំណែកលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប។
ក្រុមការងារ ABA ជាច្រើនរូប មកពីសាខាខេត្តសៀមរាប និងបន្ទាយមានជ័យ បានចូលរួមក្នុងកម្មវិធី "ដើរដើម្បីស្នាមញញឹម" ដែលរៀបចំឡើងដោយ អង្គការស្នាមញញឹម កាលពីថ្ងៃទី 22 ខែមីនា ដោយសាទរដល់ភាពជោគជ័យនៃយុទ្ធនាការនេះ និងបង្ហាញពីការបន្ដគាំទ្ររបស់ធនាគារយើងខ្ញុំ សម្រាប់កិច្ចការដ៏មានសារៈសំខាន់នេះ។ អានបន្ថែម៖ https://bit.ly/4c37IVb
នៅ ABA យើងជឿជាក់ថា គ្រប់គ្នាសមនឹងទទួលបានឱកាសសម្រាប់អនាគតដ៏ភ្លឺស្វាង ហើយយើងខ្ញុំមានមោទនភាពដែលបានក្លាយជាផ្នែកមួយនៃយុទ្ធនាការដ៏សំខាន់នេះ! 💙
#ABABank #ABAProudSponsor #SmileCambodia