国会主席会见卢旺达总统 推动经贸旅游合作

分类外交
地点金边
来源柬埔寨国家电视台
发布时间2026/11/13 18:17
详情描述
柬埔寨国会主席昆索达莉会见卢旺达总统卡加梅,建议两国加强议会交往、贸易与旅游合作,推动双向游客与投资流动;卡加梅高度评价柬埔寨发展成就及其在法语国家组织峰会筹办中的作用,双方同意在双边和多边框架下深化协作。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: សម្តេចប្រធានរដ្ឋសភា ស្នើប្រធានាធិបតី រវ៉ាន់ដា លើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋប្រទេសទាំងពីរ តាមរយៈការបង្កើនកិច្ចសហប្រតិបត្តិការរដ្ឋសភា ពាណិជ្ជកម្ម និងទេសចរណ៍
សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា ស្នើឯកឧត្តម ផូល ខាហ្គាម៉េ (PAUL KAGAME) ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា រួមសហការគ្នានៅក្នុងការលើកកម្ពស់ផលប្រយោជន៍ប្រជាពលរដ្ឋនៃប្រទេសទាំងពីរ តាមរយៈការបង្កើនទំនាក់ទំនង កិច្ចសហប្រតិបត្តិការរវាងរដ្ឋសភាប្រទេសទាំងពីរឱ្យកាន់តែសកម្ម និងស៊ីជម្រៅ ទាំងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី។ នៅក្នុងនោះ សម្តេចក៏បានស្នើឱ្យមានការជំរុញអ្នកទេសចរ និងអ្នកវិនិយោគពីរវ៉ាន់ដាមកកម្ពុជាផងដែរ។
សំណើនេះ បានធ្វើឡើងនៅក្នុងឱកាសដែលសម្តេចប្រធានរដ្ឋសភា ជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋរវ៉ាន់ដា នៅវិមានរដ្ឋសភា នារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងឱកាសដែល ឯកឧត្តម ផូល ខាហ្គាម៉េ អញ្ជើញបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅព្រះរាជាណាចក្រកម្ពុជា និងចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សម្តេចប្រធានរដ្ឋសភា បានគូសបញ្ជាក់ថា វត្តមានរបស់ឯកឧត្តមប្រធានាធិបតីនៅកម្ពុជា ជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រប្រកបដោយអត្ថន័យ ក្នុងការលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ដល់ពលរដ្ឋនៃប្រទេសទាំងពីរ ក៏ដូចជាអន្តរជាតិ។
ឯកឧត្តម ផូល ខាហ្គាម៉េ បានថ្លែងអំណរគុណដែលថ្នាក់ដឹកនាំ និងប្រជាពលរដ្ឋកម្ពុជា រួមទាំងសម្តេចប្រធានរដ្ឋសភាផង បានទទួលស្វាគមន៍ ឯកឧត្តម និងគណៈប្រតិភូយ៉ាងកក់ក្តៅជាទីបំផុត។ ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ពីការរីកចម្រើនរបស់កម្ពុជា និងតួនាទីដ៏សំខាន់របស់កម្ពុជានៅក្នុងការរៀបចំកិច្ចប្រជុំកំពូលហ្វ្រង់កូ