柬埔寨与乌兹别克斯坦达成双边合作共识

柬埔寨与乌兹别克斯坦达成双边合作共识
分类政治
事件时间2026-10-15 15:00
地点阿塞拜疆
来源洪玛奈首相
发布时间2026/10/15 21:10

详情描述

2026年10月15日下午,柬埔寨首相洪玛奈在阿塞拜疆首都巴库与乌兹别克斯坦总统沙夫卡特·米尔济约耶夫举行双边会谈。此次会谈是在洪玛奈出席第7届亚洲相互协作与信任措施会议(CICA)期间进行的。 会谈中,洪玛奈向乌兹别克斯坦政府及人民致以祝贺,庆祝该国独立35周年。双方领导人对两国过去30多年的合作关系表示认可,并一致认为在多领域仍具备进一步拓展合作的潜力,以实现互利共赢。 双方达成共识,将通过多种途径深化双边关系,包括保持高层互访、强化双边合作机制,以及促进两国私营部门之间的对接。此外,双方还就加强贸易、投资、旅游、教育、文化交流以及民间往来等领域的合作进行了讨论。
📋 简要摘要 ▸
洪玛奈总理在阿塞拜疆出席会议期间,与乌兹别克斯坦总统举行双边会谈,双方同意在多领域深化合作,加强双边关系。
📋 完整原文 ▸
កម្ពុជា-អ៊ូសបេគីស្ថាន ឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត នារសៀលថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Shavkat Mirziyoyev ប្រធានាធិបតី នៃសាធារណរដ្ឋអ៊ូសបេគីស្ថាន ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល នៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី (CICA) លើកទី៧ នៅរដ្ឋធានីបាគូ នៃសាធារណរដ្ឋអាស៊ែបៃហ្សង់ ពីថ្ងៃទី១១ ដល់ ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦។ ក្នុងឱកាសនៃជំនួប, ឯកឧត្តមប្រធានាធិបតីអ៊ូសបេគីស្ថាន បានសម្តែងក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាការងារជាមួយសម្តេចធិបតី ព្រមទាំងបានបង្ហាញជំនឿជឿជាក់យ៉ាងមុតមាំថា ជំនួបជាមួយសម្ដេចធិបតី នាឱកាសនេះ នឹងកាន់តែជួយជំរុញទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។ ជាការឆ្លើយតប, សម្ដេចធិបតីបានសម្តែងក្តីរីករាយដែលបានជួបពិភាក្សាការងារជាមួយឯកឧត្តមប្រធានាធិបតីអ៊ូសបេគីស្ថាន ព្រមទាំងបានផ្ញើសារអបអរសាទរយ៉ាងកក់ក្តៅដល់រដ្ឋាភិបាល និងប្រជាជនអ៊ូសបេគីស្ថាន ក្នុងឱកាសប្រារព្ធខួបឯករាជ្យលើកទី៣៥ របស់អ៊ូសបេគីស្ថាន។ ថ្នាក់ដឹកនាំទាំងពីរបានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាង ៣ទសវត្សរ៍កន្លងមក និងបានបញ្ជាក់ថា ប្រទេសទាំងពីរនៅតែមានសក្ដានុពលជាច្រើនទៀត ក្នុងការជំរុញ និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគី បន្ថែមទៀត ដើម្បីឧត្តមប្រយោជន៍ទៅវិញទៅមកនៃប្រជាជាតិទាំងពីរ។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានឯកភាពបន្តពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីលើគ្រប់កម្រិត តាមរយៈការលើកកម្ពស់​ ការផ្លាស់ប្ដូរដំណើរទស្សនកិច្ចមន្ត្រីជាន់ខ្ពស់ឱ្យបានទៀងទាត់​ និងទូលំទូលាយ, ការពង្រឹងយន្តការ​ នៃកិច្ចសហប្រតិបត្តិការទ្វេភាគី, និងការតភ្ជាប់រវាងវិស័យឯកជននៃប្រទេសទាំងពីរ ជាដើម។ ​ថ្នាក់ដឹកនាំទាំងពីរក៏បានពិភាក្សា​ និង​ផ្លាស់ប្តូរយោបល់គ្នាក្នុងជំរុញកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគ, ទេសចរណ៍,​ អប់រំ, ការផ្លាស់ប្តូរវប្បធម៌ និងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន​៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃 [X](https://twitter.com/dr_hunmanet_pm) 😍 [CoolApp](https://channel.coolapp.com.kh/@dr.hunmanetofcambodia) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia