柬埔寨勋爵协会出席工业政策十年评估研讨会

柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
柬埔寨勋爵协会出席工业政策十年评估研讨会
1/10
分类商会活动
事件时间2026-11-11
地点金边
来源柬埔寨勋爵协会
发布时间2026/11/12 08:51

详情描述

11月11日上午,柬埔寨勋爵协会主席李永发指派协会副主席、投资与发展委员会主席韩强率秘书处工作组,出席在金边举行的《柬埔寨工业部门发展政策2015-2025》(IDP 2015-2025)终期评估报告宣讲研讨会。会议由副总理、柬埔寨发展理事会第一副主席孙占托主持。 研讨会由柬埔寨发展理事会主办,目的是公布IDP实施十年来的评估结果与主要成果,并收集相关方的意见与建议,作为下一阶段工业政策方向调整的依据。协会方面重点了解工业投资政策的执行成效与后续调整方向。 这份终期评估报告由柬埔寨发展理事会IDP秘书处编制,相关部委和机构提供信息与输入。报告先后经过技术层、领导层讨论审查,于2026年7月27日提交经济与财政政策委员会会议审议,9月7日获政府原则同意。这意味着报告已进入政府决策参考程序,而非仅停留在研讨层面。 协会在会上表示,过去十年私营部门参与了生产、出口、投资吸引和就业创造。协会将继续推动公私合作,重点吸引高质量、高技术、高附加值投资,并配合政府推动生产基础多元化、强化价值链和供应链。 对在柬投资的企业来说,IDP 2015-2025到期后的政策接续是接下来需要跟踪的实质问题。本次研讨会公布的是十年评估结果,后续工业政策调整将以此为基础。企业可留意柬埔寨发展理事会后续公开发布的报告内容,或通过所属商会渠道了解政策动向。
📋 简要摘要 ▸
柬埔寨勋爵协会主席李永发指派协会副主席、投资与发展委员会主席韩强率秘书处工作组,出席11月11日举行的《柬埔寨工业部门发展政策2015-2025》终期评估报告宣讲研讨会。会议由副总理孙占托主持,协会方面重点了解工业投资政策执行成效与后续调整方向。
📋 完整原文 ▸
សមាគមឧកញ៉ាកម្ពុជា ចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ ភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២៦ លោកអ្នកឧកញ៉ា លី យ៉ុងផាត់ ប្រធានសមាគមឧកញ៉ាកម្ពុជា បានចាត់តាំង អ្នកឧកញ៉ា ហាន់ ឃាង អនុប្រធានសមាគម និងជាប្រធានគណៈកម្មការវិនិយោគ និងអភិវឌ្ឍន៍ អមដោយក្រុមការងារអគ្គលេខាធិការដ្ឋាន ចូលរួមសិក្ខាសាលាផ្សព្វផ្សាយរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្ត «គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥» (IDP 2015-2025) ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ សិក្ខាសាលាដែលរៀបចំដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានេះ មានគោលបំណងផ្សព្វផ្សាយលទ្ធផលនៃការវាយតម្លៃ និងសមិទ្ធផលសំខាន់ៗពីការអនុវត្តគោលនយោបាយ IDP ក្នុងរយៈពេល១០ឆ្នាំកន្លងមក ព្រមទាំងប្រមូលមតិយោបល់ ធាតុចូល និងអនុសាសន៍ពីភាគីពាក់ព័ន្ធ ដើម្បីជាមូលដ្ឋានសម្រាប់ការតម្រង់ទិស និងបន្តអភិវឌ្ឍវិស័យឧស្សាហកម្មកម្ពុជាឱ្យកាន់តែមានភាពប្រកួតប្រជែង ចីរភាព និងបង្កើតតម្លៃបន្ថែមខ្ពស់។ របាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP ឆ្នាំ២០១៥-២០២៥ ត្រូវបានរៀបចំដោយលេខាធិការដ្ឋាន IDP នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានកិច្ចសហការពីក្រសួង និងស្ថាប័នពាក់ព័ន្ធ ក្នុងការផ្តល់ព័ត៌មាន និងធាតុចូលចាំបាច់។ របាយការណ៍នេះ បានឆ្លងកាត់ការពិភាក្សា និងពិនិត្យជាបន្តបន្ទាប់ ទាំងកម្រិតបច្ចេកទេស កម្រិតថ្នាក់ដឹកនាំ និងកិច្ចប្រជុំគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ មុននឹងទទួលបានគោលការណ៍ឯកភាពពីរាជរដ្ឋាភិបាល នាថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦។ ការចូលរួមរបស់សមាគមឧកញ៉ាកម្ពុជា ក្នុងសិក្ខាសាលានេះ បានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់វិស័យឯកជន ក្នុងនាមជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាល ក្នុងការអនុវត្តគោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម។ ក្នុងរយៈពេល១០ឆ្នាំកន្លងមក វិស័យឯកជនបានចូលរួមយ៉ាងសកម្មក្នុងការជំរុញផលិតកម្ម ការនាំចេញ ការទាក់ទាញវិនិយោគ ការបង្កើតការងារ និងការពង្រឹងសមត្ថភាពប្រកួតប្រជែងរបស់សេដ្ឋកិច្ចជាតិ។ ក្នុងនាមជាស្ថាប័នតំណាងឱ្យធុរជន និងវិនិយោគិនលើពហុវិស័យ សមាគមឧកញ៉ាកម្ពុជា នឹងបន្តចូលរួមយ៉ាងសកម្មក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងវិស័យឯកជន ព្រមទាំងជំរុញការទាក់ទាញវិនិយោគពីក្រៅប្រទេសមកកាន់កម្ពុជា ដោយផ្តោតលើការវិនិយោគដែលមានគុណភាព បច្ចេកវិទ្យាជឿនលឿន និងសមត្ថភាពបង្កើតតម្លៃបន្ថែមខ្ពស់។ តាមរយៈការចូលរួមនេះ សមាគមឧកញ៉ាកម្ពុជា បន្តបង្ហាញពីការប្តេជ្ញាចិត្តក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីជំរុញការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្ម ពង្រឹងខ្សែច្រវាក់តម្លៃ និងខ្សែច្រវាក់ផ្គត់ផ្គង់ ព្រមទាំងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងរបស់វិស័យឧស្សាហកម្មកម្ពុជា ឱ្យឆ្លើយតបកាន់តែប្រសើរទៅនឹងការវិវត្តនៃសេដ្ឋកិច្ចតំបន់ និងសកល។ ____ 👉សូមចុចតំណភ្ជាប់ខាងក្រោមដើម្បីទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់សមាគមឧកញ៉ាកម្ពុជា៖ 🌐 [Facebook](https://www.facebook.com/CambodianOknhaAssociation) 🌏 [Website](https://cambodianoknha.org/) 🌐[Telegram](https://t.me/cambodianoknhaassociation) 🌐 [X(Twitter) ](https://x.com/cambodianoknha) 🌐 [Youtube](https://www.youtube.com/channel/UCcFPIG_tKlqpK2LAX2pvTHA) 🌐[ Tik Tok](https://www.tiktok.com/@cambodianoknha?_t=8gNylpVSb4C&_r=1)