卫生部与联合国粮农组织会商 强化食品安全体系
分类公共卫生
事件时间2026-10-28
地点金边
来源柬埔寨卫生部
发布时间2026/10/29 09:06
详情描述
10月28日下午,柬埔寨卫生部长秦拉在卫生部会见联合国粮农组织(FAO)驻柬代表Rebekah Bell,双方就提升食品安全、强化粮食系统韧性与营养改善交换意见。此次会面是Bell结束在柬任期前的礼节性辞行。
据卫生部通报,Bell的驻柬任期为2022年至2026年。她在会谈中介绍了FAO与卫生领域相关的三项合作内容:一是“同一个健康”(One Health)方法,防控人畜共患病并应对抗微生物药物耐药性(AMR);二是食品安全、强化粮食系统与营养;三是2024—2028年国家规划框架(Country Programming Framework)的落实与定向。秦拉对FAO在其任内给予柬埔寨卫生领域的支持表示感谢。
秦拉在会上提出,希望FAO继续配合开展正确饮食的宣传教育工作,推动民众改变日常饮食行为,并表示欢迎新的研究倡议,以进一步密切双方合作。会谈未签署具体协议,也未披露后续合作时间表及FAO新任驻柬代表安排。
上述合作方向涉及市面食品的监管标准与公众膳食指导,具体推进节奏以卫生部和FAO的后续通报为准。
📋 简要摘要 ▸
10月28日下午,卫生部长秦拉在卫生部会见联合国粮农组织(FAO)驻柬代表Rebekah Bell,双方就提升柬埔寨食品安全、强化粮食系统韧性与营养改善交换意见。此次会面亦为Bell结束在柬任期前的礼节性辞行,双方回顾了既有合作项目进展。
📋 完整原文 ▸
ក្រសួងសុខាភិបាល និងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិប្រចាំកម្ពុជា បង្កើនសុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភនៅកម្ពុជា
________
នារសៀលថ្ងៃពុធ ២រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងសុខាភិបាល **ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល** បានអនុញ្ញាតឱ្យ **លោកស្រី Rebekah Bell** តំណាងអង្គការស្បៀង និងកសិកម្ម នៃអង្គការសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលា ក្នុងឱកាសដែលលោកស្រីត្រូវបញ្ចប់បេសកកម្មការងារនៅកម្ពុជា។
ក្នុងជំនួបនេះ ឯកឧត្តមសាស្ត្រាចារ្យ រដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះអង្គការ FAO ក្រោមការដឹកនាំរបស់ លោកស្រី Rebekah Bell ក្នុងអំឡុងអាណត្តិ (២០២២–២០២៦) បានផ្តល់កិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ និងគាំទ្រយ៉ាងសកម្មដល់វិស័យសុខាភិបាលកម្ពុជា។
លោកស្រីតំណាងអង្គការ FAO បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ដែលតែងតែផ្តល់អាទិភាពខ្ពស់លើកិច្ចសហការអន្តរវិស័យ ជាពិសេសការអនុវត្តវិធីសាស្ត្រ «សុខភាពតែមួយ» (One Health)។ លោកស្រីបានជម្រាបជូនពីគម្រោងនៃកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO ដែលពាក់ព័ន្ធនិងវិស័យសុខាភិបាលរួមមាន៖
១) សុខភាពតែមួយ ទប់ស្កាត់ និងគ្រប់គ្រងជំងឺឆ្លងរវាងសត្វនិងមនុស្ស និងការប្រយុទ្ធនឹងភាពស៊ាំឱសថ (AMR)។
២) សុវត្ថិភាពចំណីអាហារ ពង្រឹងសុវត្ថិភាពប្រព័ន្ធស្បៀង និងអាហារូបត្ថម្ភ។
៣) ការអនុវត្ត និងតម្រង់ទិស ក្របខ័ណ្ឌកម្មវិធីប្រចាំប្រទេស Country Programming Framework 2024–2028។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះលទ្ធផល និងជោគជ័យនៃបេសកកម្ម របស់លោកស្រីតំណាងក៏ដូចជាកិច្ចសហប្រតិបត្តិការរបស់អង្គការ FAO។ ជាមួយគ្នានេះ ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី ក៏បានស្នើឱ្យអង្គការ FAO បន្តសហការរៀបចំសារអប់រំលើការបរិភោគអាហារត្រឹមត្រូវ ដើម្បីផ្លាស់ប្តូរឥរិយាបថប្រចាំថ្ងៃ ព្រមទាំងស្វាគមន៍រាល់គំនិតផ្តួចផ្តើមសិក្សាស្រាវជ្រាវថ្មីៗ ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ ដើម្បីជាផលប្រយោជន៍ និងសុខុមាលភាពរបស់ប្រជាជនកម្ពុជា។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter)](https://x.com/MohCambodia)
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)