洪森金边主持座谈会 逾4000名官员参会聚焦基层服务
分类政治
事件时间2026-05-24 07:36
地点金边
来源新鲜报
发布时间2026/05/24 07:36
详情描述
2026年5月24日上午,柬埔寨代国家元首洪森在金边主持了一场大规模座谈会。此次会议共有逾4000名官员参加,柬埔寨首相洪玛奈、国王最高顾问、参议院及国会成员、政府各部门领导、金边市各级行政单位及相关部门负责人出席了会议。
此次座谈会是洪森自2026年4月25日启动“基层调研行”系列活动的一部分。此前,该系列活动已在磅湛省、特本克蒙省、实居省、茶胶省、贡布省、白马省、柴桢省及波罗勉省举行。
会议旨在督促基层官员履行职责,重点提升公共服务质量,并要求官员积极解决民众关切的各类问题。此外,洪森在会上强调了社会治安管理、打击各类犯罪、保护自然资源以及加强基层行政管理的重要性,要求各级官员切实提高行政效能。
📋 简要摘要 ▸
洪森于5月24日在金边主持大规模座谈会,洪玛奈及各级政府官员共4000余人参会。会议重点强调提升基层公共服务质量、加强社会治安管理、打击各类犯罪及保护自然资源,旨在推动基层行政效能的全面优化。
📋 完整原文 ▸
ព្រឹកថ្ងៃនេះសម្តេចតេជោ ហ៊ុន សែន ជួបសំណេះសំណាលជាមួយក្បាលម៉ាស៊ីនក្រសួង ស្ថាប័ន និងក្បាលម៉ាស៊ីនដឹកនាំក្នុងរាជធានីភ្នំពេញសរុបជាង៤ពាន់នាក់
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃអាទិត្យ ទី២៤ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា មានជំនួបសំណេះសំណាលដ៏ធំដោយមានអ្នកចូលរួមសរុបជាង៤ពាន់នាក់។ ជំនួបសំណេះសំណាលនាព្រឹកថ្ងៃនេះ មានការអញ្ជើញចូលរួមពីសំណាក់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្បាលម៉ាស៊ីន និងសមាជិកព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល ក្បាលម៉ាស៊ីនដឹកនាំតាមក្រសួង ស្ថាប័ន ក្រុមប្រឹក្សារាជធានី ខណ្ឌ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញរដ្ឋបាលរាជធានីភ្នំពេញ។
ជំនួបសំណេះសំណាលនាព្រឹកថ្ងៃនេះ គឺជាកម្មវិធីមួយនៃដំណើរឆ្ពោះទៅកាន់មូលដ្ឋានរបស់សម្តេចតេជោ ហ៊ុន សែន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើមកាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៦។ ខេត្តចំនួន៨ហើយ ដែលសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលរួមមាន៖ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ស្ពឺ តាកែវ កំពត កែប ស្វាយរៀង និងព្រៃវែង។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូនប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។
យោងតាម Fresh AI បានបញ្ជាក់ថា ភ្នំពេញ គឺជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងជាមជ្ឈមណ្ឌលនយោបាយ សេដ្ឋកិច្ច សង្គមកិច្ច ទេសចរណ៍ វប្បធម៌ និងការទូត ដែលមានការអភិវឌ្ឍលើគ្រប់វិស័យ។ រាជធានីភ្នំពេញមានផ្ទៃដីសរុប ៦៩៥,៤៦គីឡូម៉ែត្រក្រឡា បែងចែកជា ១៤ខណ្ឌ ១០៥សង្កាត់ និង៩៥៣ភូមិ ស្ថិតនៅភាគខាងត្បូងនៃប្រទេសកម្ពុជា ត្រង់ទន្លេចតុមុខ ដែលជាចំណុចប្រសព្វរវាងទន្លេ មេគង្គលើ ទន្លេមេង្គក្រោម ទន្លេសាប និងទន្លេបាសាក់ ដែលមានព្រំប្រទល់ខាងលិចទល់នឹងស្រុកអង្គស្នួល ខាងកើតទល់នឹងក្រុងអរិយក្សត និងស្រុកគៀនស្វាយ ខាងជើងទល់នឹងស្រុកមុខកំពូល និងស្រុកពញាឮ ខាងត្បូងទល់នឹងស្រុកកណ្តាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល។
រាជធានីភ្នំពេញ មានប្រជាជនរស់នៅអចិន្ត្រៃយ៍ប្រមាណជា ២,៣លាននាក់ និងប្រជាជនស្នាក់នៅបម្រើការងារប្រមាណជា ៨០ម៉ឺននាក់ ក្នុងអត្រាកំណើន ០,៦ភាគរយក្នុងមួយឆ្នាំ និងមានដង់ស៊ីតេប្រមាណ ៣.៤៦៥នាក់ ក្នុងមួយគីឡូម៉ែត្រក្រឡា៕