司法部西港举办打击网诈培训 强化数字证据分析能力







分类司法
事件时间2026-05-19 00:00
地点西港
来源柬埔寨司法部
发布时间2026/05/22 08:06
详情描述
2026年5月19日至21日,柬埔寨司法部在西哈努克省举办了为期3天的国际合作培训,旨在应对东南亚地区日益复杂的跨境有组织犯罪。此次活动由联合国毒品和犯罪问题办公室与柬埔寨司法部共同协调举办。
5月21日下午,柬埔寨司法部国务秘书肯索马里(Keng Somarith)代表副总理兼司法大臣高利(Keut Rith)出席了培训结业仪式。共有50名法官、检察官及相关机构代表参加了此次培训,其中包括司法部检察与刑事事务总局局长孙索卡丽达(Son Sokhalida)及柬埔寨皇家司法学院秘书长陈西纳(Chann Sina)。
培训重点围绕网络诈骗、人口贩运及洗钱犯罪展开。课程核心目标在于提升司法人员在数字证据提取、保存、检查与分析方面的专业能力。此外,参训人员还就跨境犯罪协作、法律援助机制及引渡程序等议题进行了深入探讨。
此次培训旨在通过专家授课与讨论,强化司法人员在预防、打击人口贩运、性剥削及各类网络诈骗犯罪中的办案能力,以应对当前利用技术手段实施的跨境犯罪挑战。
📋 简要摘要 ▸
柬埔寨司法部在西港举办为期3天的国际合作培训,重点打击网络诈骗、人口贩运及洗钱犯罪。培训旨在提升司法人员对数字证据的提取与分析能力,并探讨引渡及法律援助机制。共有50名法官、检察官及相关机构代表参加,以应对东南亚日益复杂的跨境犯罪挑战。
📋 完整原文 ▸
ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម កើត រិទ្ធ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងយុត្ដិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្ដិការអន្ដរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស នៅខេត្ដព្រះសីហនុ
====================
នារសៀលថ្ងៃព្រហស្បតិ៍ ៥កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម កេង សុម៉ារិទ្ធ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលស្ដីពី កិច្ចសហប្រតិបត្ដិការអន្ដរជាតិក្នុងសំណុំរឿងពាក់ព័ន្ធនឹងបទល្មើសតាមប្រព័ន្ធបច្ចេកវិទ្យា និងអំពើជួញដូរមនុស្ស នៅខេត្ដព្រះសីហនុ។
ការរៀបចំវគ្គបណ្ដុះបណ្ដាលនេះប្រព្រឹត្ដទៅរយៈពេល ៣ ថ្ងៃ ចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ ក្រោមការរៀបចំ និងសម្របសម្រួលរបស់ការិយាល័យអង្គការសហប្រជាជាតិទទួលបន្ទុកគ្រឿងញៀន និងបទឧក្រិដ្ឋ និងក្រសួងយុត្ដិធម៌នៃព្រះរាជាណាចក្រកម្ពុជា ដោយការមើលឃើញអំពីការវិវត្ដន៍នៃឧក្រិដ្ឋកម្មឆ្លងដែនដែលមានអង្គការចាត់តាំងនៅអាស៊ីអាគ្នេយ៍ ហើយដែលការកើនឡើងនេះគឺកាន់តែមានលក្ខណៈប្រមូលផ្ដុំនៃការក្លែងបន្លំដែលប្រើបច្ចេកវិទ្យាជាមធ្យោបាយ (Cyber-enabled fraud) ប្រតិបត្ដិការឆបោកតាមអនឡាញ ការសម្អាតប្រាក់ និងការជួញដូរមនុស្ស។
វគ្គបណ្ដុះបណ្ដាលនេះបានរៀបចំឡើងដោយផ្ដោតសំខាន់ លើការបំពាក់បំប៉នសមត្ថភាពបន្ថែមដល់អ្នកចូលរួមទាំងអស់ ក្នុងការស្វែងយល់ឱ្យកាន់តែច្បាស់ក្នុងការរក្សា ពិនិត្យ វិភាគ និងដកយកភស្ដុតាងឌីជីថល។ លើសពីនេះទៅទៀត តាមរយៈបទបង្ហាញពីសំណាក់អ្នកជំនាញ និងកិច្ចពិភាក្សានានា អ្នកចូលរួមវគ្គបណ្ដុះបណ្ដាល អាចមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនដើម្បីឈានទៅបង្ការ បង្ក្រាប និងដំណើរការរឿងក្ដីពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស ការបំពានផ្លូវភេទ ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងបទល្មើសពាក់ព័ន្ធដទៃទៀត។ ក្រៅពីអ្វីដែលបានរៀបរាប់ខាងលើ ការផ្ដល់ជំនួយផ្នែកច្បាប់ និងបត្យាប័ន ក៏ត្រូវបានក្លាយជាប្រធានបទដ៏សំខាន់នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះផងដែរ។
វគ្គបណ្ដុះបណ្ដាលនេះ ក៏មានការអញ្ជើញចូលរួមពី លោកជំទាវ សុន សុខាលីដា ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការអយ្យការ និងព្រហ្មទណ្ឌនៃក្រសួងយុត្តិធម៌ ឯកឧត្ដម ឆាន់ ស៊ីណា អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាននៃបណ្ឌិត្យសភាភូមិន្ទយុត្ដិធម៌កម្ពុជា ចៅក្រម ព្រះរាជអាជ្ញា និងស្ថាប័នពាក់ព័ន្ធផ្សេងទៀតសរុបប្រមាណ ៥០រូប។