柬埔寨公务员职能部在磅湛省推行绩效评估改革

分类政策
地点磅湛
来源公共职能信息
发布时间2026/09/04 17:52
详情描述
柬埔寨公务员职能部于2026年9月4日在磅湛省省政府办公厅举办研讨会,推广“基于工作协议的公务员绩效评估”机制。这是继此前在其他省份试点后,该部选定的第三个目标省份,旨在进一步推进公共行政改革。
本次研讨会由公务员职能部国务秘书孔索菲主持,他代表副总理兼公务员职能部部长洪玛尼出席活动。会议重点讨论了教育与医疗卫生领域的基层行政管理改革。
根据改革方案,政府将管理权下放至基层单位负责人,即学校校长、卫生中心主任及医院院长。通过实施基于工作协议的绩效评估,旨在提升基层公共服务的质量与效率。
孔索菲在会上强调了政府公共行政改革的三项关键措施,旨在实现行政体系的现代化,提升公务员队伍的专业能力与廉洁度。改革同时涉及国家统一机制下的公务员选拔,以确保选拔过程的透明度与公正性,落实“选拔精准、配置合理、留任有效”的用人原则,从而更好地服务民众。
📋 简要摘要 ▸
柬埔寨公务员职能部在磅湛省举办研讨会,推广基于工作协议的公务员绩效评估机制。该改革旨在将管理权下放至学校及医院负责人,以提升基层公共服务质量。这是继此前试点后的第三个目标省份,标志着柬埔寨公共行政改革的持续深入。
📋 完整原文 ▸
[ក្រសួងមុខងារសាធារណៈ បន្តយុទ្ធនាការផ្សព្វផ្សាយស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅរដ្ឋបាលខេត្តកំពង់ចាម ដែលជាគោលដៅទី៣](https://m.facebook.com/story.php?story_fbid=pfbid0k9WLkNtHYHGB4p5EmhCSVeJrzJqDHAe8qFfPCs4ishA23sv92L5utarcDH6EkXHzl&id=61552764801080)
ខេត្តកំពង់ចាម៖ បន្ទាប់ពីបានរៀបចំឡើងដោយជោគជ័យនៅតាមបណ្តាខេត្តគោលដៅមុនៗរួចមក ក្រសួងមុខងារសាធារណៈ បានជ្រើសរើសរដ្ឋបាលខេត្តកំពង់ចាម ជាទីតាំងទី៣ ក្នុងការបន្តរៀបចំសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការវាយតម្លៃសមិទ្ធកម្មការងាររបស់មន្ត្រីផ្អែកលើកិច្ចព្រមព្រៀងការងារ» សម្រាប់វិស័យអប់រំ និងសុខាភិបាល នៅរដ្ឋបាលថ្នាក់ក្រោមជាតិ។ សិក្ខាសាលានេះ បានប្រព្រឹត្តទៅពេញមួយថ្ងៃ នាថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ នេះ នៅសាលាខេត្តកំពង់ចាម ក្រោមអធិបតីភាព ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានក្រុមការងារបច្ចេកទេសកែលម្អប្រព័ន្ធជ្រើសរើសមន្រ្តីនៃគណៈកម្មាធិការជាតិកែទម្រង់រដ្ឋបាលសាធារណៈ (គ.វ.រ.) តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ។
នៅក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បាននាំនូវការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងបានគូសបញ្ជាក់ពីទស្សនាទាន និងការអនុវត្តវិធានការគន្លឹះទាំង៣ ក្នុងការកំណែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាល ដើម្បីធ្វើទំនើបកម្មរដ្ឋបាលសាធារណៈ ឱ្យកាន់តែមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត ស្អាតស្អំ និងយកប្រជាជនជាស្នូល ក៏ដូចជាការប្រឡងប្រជែងជ្រើសរើសមន្ត្រីតាមយន្តការរួមថ្នាក់ជាតិ ធានាបាននូវគុណាធិបតេយ្យ តម្លាភាព និងយុត្តិធម៌ ស្របតាមអភិក្រមរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី គឺ “ជាប់ដោយមោទនៈ ធ្លាក់ដោយអស់ចិត្ត” និង “រើសឱ្យចំ បំពេញឱ្យត្រូវ រក្សាឱ្យនៅ” ព្រមទាំងការផ្ទេរអំណាចគ្រប់គ្រង និងចាត់ចែងមន្ត្រីទាំងស្រុងទៅឱ្យ «ប្រធានអង្គភាពជួរមុខ» (នាយកសាលា ប្រធានមណ្ឌលសុខភាព/មន្ទីរពេទ្យ) ដើម្បីលើកកម្ពស់គុណភាពសេវាសាធារណៈនៅមូលដ្ឋាន។