洪玛奈访华会见山东开发区代表 探讨扩大在柬投资

洪玛奈访华会见山东开发区代表 探讨扩大在柬投资
分类政治经济
地点中国
来源洪玛奈首相
发布时间2026/07/16 13:15

详情描述

2026年7月15日至17日,柬埔寨首相洪玛奈赴中国出席世界人工智能大会。期间,洪玛奈于7月15日下午会见了山东(柬埔寨)经济技术开发区代表。 山东(柬埔寨)经济技术开发区负责人表示,公司自2012年起在柬埔寨开展投资,业务涵盖腰果种植等农业领域及工业园区开发。公司计划进一步扩大在柬投资,重点关注可再生能源等具有潜力的领域,并承诺持续参与柬埔寨的社会经济发展。 洪玛奈对该企业长期以来的投资表示认可,并对公司扩大投资的意向表示欢迎。他建议企业与柬埔寨相关政府部门保持沟通,以落实具体投资项目。 针对该企业的农业发展经验,洪玛奈鼓励其考虑将投资范围扩展至柬埔寨东北部地区,重点布局农业及农工业领域。他同时强调,柬埔寨政府已制定相关政策,为在东北部地区的农业及农工业投资提供支持与激励。
📋 简要摘要 ▸
洪玛奈总理在访华期间会见山东柬埔寨经济技术开发区代表,双方就扩大在柬投资及AI领域合作进行深入探讨,旨在进一步推动柬埔寨工业化发展。
📋 完整原文 ▸
ក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone  បង្ហាញបំណងពង្រីកការវិនិយោគបន្ថែមលើវិស័យសក្តានុពលនៅកម្ពុជា   នារសៀលថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យតំណាងក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ក្នុងឱកាសនៃការអញ្ជើញបំពេញទស្សនកិច្ចការងារ និងចូលរួមសន្និសីទពិភពលោកស្តីពីបញ្ញាសិប្បនិម្មិត នៅសាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦។   ក្នុងឱកាសនៃជំនួប, លោកប្រធានក្រុមហ៊ុនបានសម្តែងនូវការកោតសរសើរដោយស្មោះចំពោះការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័សលើគ្រប់វិស័យរបស់កម្ពុជា ព្រមទាំងបានបង្ហាញនូវជំនឿជាក់យ៉ាងមុតមាំថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចធិបតី កម្ពុជានឹងបន្តសម្រេចបាននូវការអភិវឌ្ឍកាន់តែខ្លាំងក្លាបន្ថែមទៀតនាពេលអនាគត។ លោកប្រធានក្រុមហ៊ុនបានគោរពជម្រាបជូន សម្តេចធិបតី អំពីវឌ្ឍនភាពនៃដំណើរការអាជីវកម្មរបស់ខ្លួននៅកម្ពុជា ដែលបានចាប់ផ្តើមបោះទុនវិនិយោគតាំងពីឆ្នាំ២០១២ លើវិស័យកសិកម្ម ដោយផ្តោតលើការដាំដុះស្វាយចន្ទី និងការអភិវឌ្ឍសួនឧស្សាហកម្ម ព្រមទាំងបានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តចូលរួមចំណែកដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានៅក្នុងយុគសម័យថ្មី។ លោកប្រធានក្រុមហ៊ុន ក៏បានគោរពជម្រាបជូនអំពីបំណងរបស់ក្រុមហ៊ុនក្នុងការពង្រីកការវិនិយោគបន្ថែមលើវិស័យដែលមានសក្តានុពល ពិសេសវិស័យថាមពលកកើតឡើងវិញ។   ជាការឆ្លើយតប, សម្តេចធិបតី បានសម្តែងនូវការវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន Shandong (Cambodia) Economic and Technological Development Zone ដែលបានជឿជាក់ និងបោះទុនវិនិយោគនៅកម្ពុជា ព្រមទាំងបានរួមចំណែកយ៉ាងសកម្មក្នុងការកសាង និងអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជានាពេលកន្លងមក។ បន្ថែមលើនេះ, សម្តេចធិបតី ក៏បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅចំពោះបំណងពង្រីកការវិនិយោគរបស់ក្រុមហ៊ុន និងបានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តផ្សារភ្ជាប់ទំនាក់ទំនង ព្រមទាំងពិភាក្សាជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីប្រែក្លាយឱកាសវិនិយោគទាំងនោះឱ្យលេចចេញជាផ្លែផ្កាជាក់ស្តែង។   មុននឹងបញ្ចប់, សម្តេចធិបតី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនពិចារណាពង្រីកការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា ដោយមើលឃើញពីបទពិសោធ និងឧត្តមភាពរបស់ក្រុមហ៊ុនលើការដាំដុះស្វាយចន្ទី។ ជាមួយគ្នានេះ, សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីគោលនយោបាយគាំទ្រ និងលើកទឹកចិត្តយ៉ាងទូលំទូលាយពីរាជរដ្ឋាភិបាល សម្រាប់រាល់ការវិនិយោគលើវិស័យកសិកម្ម និងកសិ-ឧស្សាហកម្មនៅក្នុងតំបន់ភូមិភាគឦសាននេះផងដែរ៕ 🌐 [Hun Manet](https://www.facebook.com/profile.php?id=100069511484329) 🌐 [Samdech Thipadei Hun Manet, Prime Minister ](https://www.facebook.com/Dr.Hunmanetofcambodia)[of Cambodia](https://www.facebook.com/Dr.Hunmanetofcambodia/posts/pfbid0LmbQiD5QcHYoUaa5j3CwGJa1w5cEYS1hdo8DNogvvBjAqxzRvVj5tovmbGWzX75ol) 🌐[ Telegram ](https://t.me/Dr_Hunmanetofcambodia) 🌐 [Tiktok](https://www.tiktok.com/@dr.hunmanetofcambodia?is_from_webapp=1&sender_device=pc) 🌐 [YouTube](https://www.youtube.com/@Dr.Hunmanetofcambodia) 🌐 [Instagram](https://www.instagram.com/dr.hunmanetofcambodia) 😃[X](https://twitter.com/dr_hunmanet_pm) #ហ៊ុនម៉ាណែត #Hunmanet #កម្ពុជា #cambodia #សន្តិភាពនៅកម្ពុជា #Peaceincambodia