卫生部在马德望开展登革热防控与治疗培训

分类健康
事件时间2026-08-13
地点马德望
来源柬埔寨卫生部
发布时间2026/08/16 13:06

详情描述

2026年8月13日,柬埔寨卫生部在马德望省开展登革热防控与治疗培训,旨在应对近期登革热病例的增长。此次活动由卫生部国务秘书乌威波(Ou Vibol)及副国务秘书亨苏提(Heng Sothy)带队,并与杰沃曼第七医院(Jayavarman VII Hospital)合作举办。 培训内容涵盖登革热的诊疗技术、护理经验分享及最新治疗措施,旨在确保医护人员能够快速、准确地进行诊断,并提升治疗效率。参训人员包括来自马德望省各公立及私立医院的医生、治疗师及护士。卫生部领导要求学员通过培训提升专业能力,以便在各自医院内担任骨干,持续开展后续培训。 培训期间,卫生部代表团前往马德望省转诊医院、特摩戈县(Thma Koul)转诊医院、泽(Chrey)卫生中心及泽公社进行实地考察,检查登革热患者的护理与治疗情况,并走访村民住处,指导清理积水及投放灭蚊药。 当日下午,卫生部代表与马德望省卫生局、各区执行办公室及相关医院代表举行工作会议,重点讨论了清除蚊虫滋生地、优化登革热患者住院分流管理、以及按技术标准及时转诊重症患者等工作,以确保医疗服务的质量与安全。
📋 简要摘要 ▸
卫生部于8月13日在马德望省开展登革热防控培训,旨在提升医护人员对该疾病的诊疗与护理能力,应对近期病例增长。
📋 完整原文 ▸
ការចុះគាំទ្រ និងតាមដានវឌ្ឍនភាព នៃការគ្រប់គ្រងជំងឺគ្រុនឈាម និងវគ្គបណ្តុះបណ្តាលស្តីពី «ការ​គ្រប់គ្រង​ ព្យាបាល​ និង​ថែទាំ​ជំងឺគ្រុនឈាម» ជាមួយមន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧​ នៅខេត្ត​បាត់ដំបង​។ —— ខេត្ត​បាត់ដំបង​៖ ថ្ងៃទី១៣​ ខែសីហា ឆ្នាំ២០២៦ ក្រុមការងារតាមដានវឌ្ឍនភាពនៃការគ្រប់គ្រងជំងឺគ្រុនឈាមនៃក្រសួងសុខាភិបាលតាមបណ្តារាជធានី ខេត្ត ដឹកនាំដោយឯកឧត្ដមឱសថការី អ៊ូ វិភព រដ្ឋលេខាធិការ និងឯកឧត្ដមសាស្ត្រាចារ្យរង ហេង សុទ្ធី អនុរដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុងពិធីបើក វគ្គបណ្តុះបណ្តាលស្តីពី ការ​គ្រប់គ្រង​ ព្យាបាល​ និង​ថែទាំ​ជំងឺគ្រុនឈាម ដើម្បីឆ្លើយតបនឹងការកើនឡើងនៃជំងឺគ្រុនឈាម ដោយសហការជាមួយមន្ទីរពេទ្យ​ជ័យ​វរ្ម័ន​ទី​៧។ គោលបំណងសំខាន់នៃវគ្គបណ្ដុះបណ្ដាលនេះគឺ ដើម្បីធ្វើវិក្រឹតការ ចែករំលែកបទពិសោធន៍ ជំនាញបច្ចេកទេស និងវិធានការព្យាបាលថ្មីៗ ដើម្បីធានាបាននូវការធ្វើរោគវិនិច្ឆ័យជំងឺគ្រុនឈាមបានឆាប់រហ័ស ត្រឹមត្រូវ និងការព្យាបាលប្រកបដោយប្រសិទ្ធភាពខ្ពស់។ ព្រឹក​ថ្ងៃ​ទី១៣ ខែសីហា ឆ្នាំ២០២៦ ថ្នាក់ដឹកនាំទាំងពីររូបបានជួបសំណេះសំណាលក្នុងពិធីបើកបើកវគ្គបណ្តុះបណ្តាល ដោយផ្តល់នូវអនុសាសន៍ដល់សិក្ខាកាមឱ្យយកចិត្តទុកដាក់ក្នុងការរៀនសូត្រពីសាស្រ្តាចារ្យ ដែលជាអ្នកឯកទេសនៃជំងឺគ្រុនឈាម ក្នុងគោលបំណងពង្រឹងសមត្ថភាពក្នុងការក្លាយជាគ្រូបង្គោលជាប្រចាំមន្ទីរពេទ្យរបស់ខ្លួន សម្រាប់ការបណ្តុះបណ្តាលបន្ត ទៅដល់សហការីជាគ្រូពេទ្យ ជាគិលានុបដ្ឋាកនៅពេលបន្តបន្ទាប់ទៀត។ បន្ទាប់ពីពិធីបើកវគ្គរួច ថ្នាក់ដឹកនាំ បានអញ្ជើញចុះអភិបាលពិនិត្យការថែទាំ និងព្យាបាលអ្នកជំងឺគ្រុនឈាមនៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​បាត់ដំបង​ ​មន្ទីរពេទ្យ​បង្អែក​ស្រុក​ថ្ម​គោល​ មណ្ឌល​សុខភាព​ជ្រៃ​ រដ្ឋបាល​ឃុំ​ជ្រៃ​ និង​ចុះ​តាម​ខ្នង​ផ្ទះ​មេីល​តាម​ពាង​ទឹក​របស់​អ្នក​ភូមិ​មួយ​ចំនួន​ ដេីម្បី​អប់រំ​ពី​ការ​ដាក់​ថ្នាំ​អាបែត​បន្ថែម​។ រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ២០២៦ ក៏បានជួបពិភាក្សាការងារជាមួយតំណាងមន្ទីរសុខាភិបាលខេត្ត តំណាងការិយាល័យស្រុកប្រតិបត្តិ និងមន្ទីរពេទ្យនានាទូទាំងខេត្ត ដែលផ្តោតលើ៖ -ការងារគ្រប់គ្រង និងបំបាត់ជម្រកមូសដែលជាភ្នាក់ងារចម្លងជំងឺគ្រុនឈាម។ -ការងារគ្រប់គ្រង បែងចែកអ្នកជំងឺសម្រាកពេទ្យ ជាពិសេសអ្នកជំងឹគ្រុនឈាម ដែលកំពុងតែមានចំនួនច្រើន ឱ្យសមស្រប ប្រកបដោយលក្ខណៈបច្ចេកទេស ដើម្បីការថែទាំ ព្យាបាលនិងតាមដានជំងឺប្រកបដោយប្រសិទ្ធភាព គុណភាព និងសុវត្ថិភាព។ -ការងារបញ្ជូនអ្នកជំងឺទៅមន្ទីរពេទ្យដែលមានកម្រិតខ្ពស់ជាង ឱ្យទាន់ពេលវេលា តាមបទដ្ឋានបច្ចេកទេស និងប្រកបដោយសុវត្ថិភាព។ សូមបញ្ជាក់ផងដែរថា វគ្គបណ្ដុះបណ្ដាលនេះមានការចូលរួមយ៉ាងយកចិត្តទុកដាក់ពី លោក លោកស្រី ជាវេជ្ជបណ្ឌិត គ្រូពេទ្យព្យាបាល និងគិលានុបដ្ឋាក មកពីគ្រប់មន្ទីរពេទ្យ​សាធារណៈ​ និង​ឯកជន​ នៃខេត្ត​បាត់ដំបង​។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter)](https://x.com/MohCambodia) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)