金边14岁女工遭同事强奸 嫌疑人潜逃至暹粒被捕

分类社会新闻
事件时间2026-07-04
地点金边
来源今夜
发布时间2026/07/06 09:00

详情描述

金边一名14岁女工遭25岁男同事强奸,事发后嫌疑人逃往暹粒省。受害者母亲发现女儿异常后报警,警方于7月4日成功将嫌疑人逮捕并移交司法机关处理。
📋 完整原文 ▸
**🚨ម្តាយឃើញកូនស្រីស្លេកស្លាំងដេញដោលសួរ ទើបដឹងថាត្រូវមិត្តរួមការងារចាប់រំលោភកូន‼️** **(ភ្នំពេញ)៖ ជនសង្ស័យម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍ចោមចៅទី3 សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ធ្វើការចាប់ឃាត់ខ្លួនបានកាលពីថ្ងៃទី4 ខែកក្កដា ឆ្នាំ2026 ករណីចាប់រំលោភសេពសន្ថវៈលើក្មេងស្រីអាយុ 15ឆ្នាំម្នាក់ រួចរត់គេចខ្លួនទៅលាក់ខ្លួននៅផ្ទះកំណើតក្នុងខេត្តសៀមរាប។ យោងតាមរបាយការណ៍ពីសមត្ថកិច្ចបានឱ្យដឹងថា ជនសង្ស័យមានឈ្មោះ ពឿន សុខច័ន្ទ អាយុ 25ឆ្នាំ មុខរបរជាកម្មកររោងចក្រ មានស្រុកកំណើតនៅក្រុមទី7 ភូមិដូនសុខ ឃុំគោកធ្លកក្រោម ស្រុកជីក្រែង ខេត្តសៀមរាប។ ចំណែកឯជនរងគ្រោះ គឺជាអនីតិជនអាយុ14 ឆ្នាំ មុខរបរជាកម្មការិនីរោងចក្រជាមួយគ្នា ស្នាក់នៅបន្ទប់ជួលក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។** **សមត្ថកិច្ចបានបន្តថា មុនពេលកើតហេតុ ជនសង្ស័យ និងក្មេងស្រីរងគ្រោះទើបតែស្គាល់ និងទំនាក់ទំនងស្នេហាជាមួយគ្នាបានរយៈពេល 20ថ្ងៃប៉ុណ្ណោះ ដោយសារធ្វើការនៅក្នុងរោងចក្រជាមួយគ្នា។ លុះដល់យប់ថ្ងៃទី 23 ខែឧសភា ឆ្នាំ2026 វេលាម៉ោងប្រហែល 11យប់ ជនសង្ស័យបានបបួលក្មេងស្រីរងគ្រោះទៅលេងបន្ទប់ជួលរបស់ខ្លួន។ ពេលទៅដល់ នាងបានឃើញមានមនុស្សប្រុសស្រីចំនួន 11នាក់ផ្សេងទៀតកំពុងជួបជុំផឹកស៊ី។ ក្រោយមក ពេលដែលមនុស្សទាំង 11នាក់នោះត្រឡប់ទៅផ្ទះវិញអស់ នៅសល់តែជនរងគ្រោះ និងជនសង្ស័យតែពីរនាក់ ជនរងគ្រោះបានសុំឱ្យជនសង្ស័យជូនត្រឡប់ទៅបន្ទប់ជួលរបស់នាងវិញ ប៉ុន្តែជនសង្ស័យបានបដិសេធដោយយកលេសថាដេកនៅទីនោះព្រោះយប់ជ្រៅហើយ។** **ប្រភពដដែលបានឱ្យដឹងទៀតថា នៅក្នុងបន្ទប់ជួលនោះ ជនសង្ស័យបានសុំរួមភេទជាមួយជនរងគ្រោះ ប៉ុន្តែត្រូវបាននាងបដិសេធយ៉ាងដាច់អហង្ការ។ ភ្លាមៗនោះ ជនសង្ស័យបានកើតចិត្តខឹងសម្បារ ហើយបានប្រើហិង្សាដោយយកដៃខ្ទប់មាត់ជនរងគ្រោះជាប់ រួចធ្វើសកម្មភាពចាប់រំលោភសេពសន្ថវៈរហូតបានសម្រេចតែម្តង។ ក្រោយពីប្រព្រឹត្តសកម្មភាពរួច ជនសង្ស័យបានឈប់ធ្វើការងារនៅរោងចក្រ រួចរត់គេចខ្លួនទៅលាក់ខ្លួននៅផ្ទះរបស់ខ្លួនឯងឯខេត្តសៀមរាបបាត់ស្រមោល។ រឿងរ៉ាវដ៏អយុត្តិធម៌នេះ ត្រូវបានលាតត្រដាងបន្ទាប់ពីដឹងដល់ម្តាយក្មេងស្រីរងគ្រោះ កាលពីថ្ងៃទី22 ខែមិថុនា ឆ្នាំ2026 ក្រោយពីគាត់សង្កេតឃើញទឹកមុខកូនស្រីស្លេកស្លាំង ខុសប្លែកពីធម្មតា និងបានដេញដោលសួរនាំ ទើបកូនស្រីរៀបរាប់ប្រាប់រឿងរ៉ាវទាំងអស់។ ភ្លាមៗនោះ ម្តាយជនរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលចោមចៅទី៣ ដើម្បីស្វែងរកយុត្តិធម៌។ ក្រោយពីទទួលបានពាក្យបណ្តឹង សមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី3 និងនគរបាលខណ្ឌពោធិ៍សែនជ័យ បានបើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ការចុះសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកជីក្រែង ខេត្តសៀមរាប ចាប់ខ្លួនជនសង្ស័យឈ្មោះ ពឿន សុខច័ន្ទ ដល់ស្រុកកំណើត នាថ្ងៃទី4 ខែកក្កដា ឆ្នាំ 2026 ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានបញ្ជូនមកកាន់ប៉ុស្តិ៍នគរបាលចោមចៅទី៣ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ចាត់ការទៅតាមនីតិវិធីច្បាប់ព្រហ្មទណ្ឌជាធរមាន ៕ ✦ .  ⁺   . ✦ .  ⁺   . ✦ .  ⁺   . ✦ .  ⁺   . ✦ . ** **👉🏻នាំមកជូនដោយ: ****https://t.me/mydigitalcurrencyexchange** **សេវាកម្មវេរលុយទៅចិន 🇨🇳 ថៃ🇹🇭 វៀតណាម🇻🇳 ម៉ាលេសុី🇲🇾 ហុងកុង🇭🇰 តៃវ៉ាន់🇹🇼 និង សិង្ហបូរី🇸🇬 ធានាជូននូវសុវត្ថិភាពខ្ពស់១០០%🤞🏻** **👉🏻នាំមកជូនដោយ ****https://t.me/queenmoutlet** **ពិភពនៃទំនិញនារីដ៏សម្បូរបែប រួមមាន កាបូប, ស្បែកជើង Brand និង ទឹកអប់ Original🫰🏻**