柬埔寨新闻部召开会议 强化政府发言人舆论引导机制

柬埔寨新闻部召开会议 强化政府发言人舆论引导机制
柬埔寨新闻部召开会议 强化政府发言人舆论引导机制
柬埔寨新闻部召开会议 强化政府发言人舆论引导机制
柬埔寨新闻部召开会议 强化政府发言人舆论引导机制
柬埔寨新闻部召开会议 强化政府发言人舆论引导机制
柬埔寨新闻部召开会议 强化政府发言人舆论引导机制
柬埔寨新闻部召开会议 强化政府发言人舆论引导机制
柬埔寨新闻部召开会议 强化政府发言人舆论引导机制
1/8
分类政府
事件时间2026-09-01 14:00
地点金边
来源柬埔寨卫生部
发布时间2026/09/02 10:38

详情描述

2026年9月1日下午14时,柬埔寨新闻部在金边召开会议,旨在强化政府发言人舆论引导机制。柬埔寨新闻部部长涅帕克特拉主持会议,各部委发言人及新闻官员出席。 此次会议的核心目标是提升政府信息发布效率,加强舆论管理与各部门间的沟通协作,确保官方信息传达的准确性、及时性与一致性。会议强调,在政府框架下,各部委及相关机构需构建“单一主体系统”的联动机制,通过强化协作与协调,落实政府的政策目标。 会议指出,在数字化时代,政府新闻工作需从单纯的信息发布向系统化流程转型。这一流程涵盖信息监测、理解、决策、发布、意见收集、反馈响应、效果评估及持续改进等环节,以适应当前舆论环境的需求,提升政府与民众之间的沟通效率。
📋 简要摘要 ▸
柬埔寨新闻部与各部委发言人召开会议,旨在提升政府信息发布效率,加强舆论管理与部门间沟通,确保官方信息准确传达。
📋 完整原文 ▸
**កិច្ចប្រជុំពង្រឹងការងារផ្សព្វផ្សាយព័ត៌មាន និងគ្រប់គ្រងសាធារណមតិ ជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល** **______** រាជធានីភ្នំពេញ៖ រសៀលថ្ងៃអង្គារ ទី១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្រ្តាចារ្យ កុយ វ៉ាន់នី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានអញ្ជើញចូលរួមកិច្ចប្រជុំជាមួយមន្ត្រីនាំពាក្យ និងមន្ត្រីព័ត៌មាននៃក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន ដើម្បីពង្រឹងប្រសិទ្ធភាពការងារផ្សព្វផ្សាយព័ត៌មាន ការគ្រប់គ្រងព័ត៌មាន និងសាធារ ណមតិ ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពការងារនាំពាក្យ និងទំនាក់ទំនងរវាងរាជរដ្ឋាភិបាលជាមួយប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព ទាន់ពេលវេលា និងមានសង្គតិភាព។ គោលដៅសំខាន់នៃកិច្ចប្រជុំនេះ គឺពង្រឹង «ជវភាពនៃប្រព័ន្ធតួអង្គតែមួយ» ក្នុងក្របខណ្ឌរាជរដ្ឋាភិបាល លើការងារគ្រប់គ្រងព័ត៌មាន និងសាធារណមតិ។ ការងារនេះទាមទារឱ្យក្រសួង ស្ថាប័ន និងអង្គភាពពាក់ព័ន្ធទាំងអស់ បង្កើនកិច្ចសហការ និងការសម្របសម្រួលឱ្យកាន់តែមានប្រសិទ្ធភាព ដើម្បីសម្រេចបាននូវលទ្ធផលរួម ស្របតាមទិសដៅ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល។   ឯកឧត្តមរដ្ឋមន្រ្តី បានសង្កត់ធ្ងន់ថា ការងារព័ត៌មានក្នុងសម័យឌីជីថល ត្រូវការការផ្លាស់ប្តូរទស្សនៈ និងរបៀបធ្វើការឱ្យស្របទៅនឹងតម្រូវការជាក់ស្តែង ដោយផ្លាស់ប្តូរពីការផ្សព្វផ្សាយព័ត៌មានតែប៉ុណ្ណោះ ទៅជាដំណើរការការងារដែលមានលក្ខណៈជាប្រព័ន្ធ ចាប់ពីការស្តាប់ ការយល់ ការសម្រេច ការផ្សព្វផ្សាយ ការទទួលមតិយោបល់ ការឆ្លើយតប ការវាស់វែងលទ្ធផល និងការកែលម្អជាបន្តបន្ទាប់។ **🌐**[Website](https://moh.gov.kh/kh/home) 📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL) 📱[Telegram](https://t.me/MOHCambodia) 📱[X (twitter](https://x.com/MohCambodia)) 📱[Tiktok](https://www.tiktok.com/@mohcambodia) 📱[YouTube](https://www.youtube.com/@MOHCambodia)