公共行政改革对提升人力资源质量的重要性
分类行政改革
事件时间未明确具体日期
地点柬埔寨
来源公共职能信息
发布时间2026/04/03 12:39
详情描述
官员在论坛中强调,政府第七届任期的关键改革措施在提升人力资源、机构能力及公共服务质量方面发挥了核心作用。
📋 完整原文 ▸
["វិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ ចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស ការអភិវឌ្ឍសមត្ថភាពស្ថាប័ន ការលើកកម្ពស់សមិទ្ធកម្ម និងភាពជាគំរូក្នុងការផ្តល់សេវាសាធារណៈ"](https://www.facebook.com/share/p/1CuMX53sEn/?mibextid=wwXIfr)
ក្រោយពីឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃ គ.វ.រ. បានប្រកាសបើកវេទិកាកែទម្រង់រួចមក វេទិកាបានរៀបចំឱ្យមានបទបង្ហាញ និងកិច្ចពិភាក្សា ដោយផ្តោតលើការកែទម្រង់រដ្ឋបាលសាធារណៈ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ការកែទម្រង់សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ និងការកែទម្រង់ច្បាប់។
ក្នុងនោះ ឯកឧត្តម យក់ ប៊ុនណា រដ្ឋលេខាធិការប្រចាំការក្រសួងមុខងារសាធារណៈ និងជាប្រធានអនុគណៈកម្មាធិការប្រតិបត្តិនៃគ.វ.រ. ដែលជាវាគ្មិនមួយរូបក្នុងចំណោមវាគ្មិនទាំងបួន ឯកឧត្តមបានលើកឡើងពីកម្មវិបាកជាវិជ្ជមានពីការអនុវត្តវិធានការគន្លឹះក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ថា នៅក្នុងក្របខ័ណ្ឌការកែទម្រង់រដ្ឋបាលសាធារណៈ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានចូលរួមយ៉ាងសំខាន់ក្នុងការលើកកម្ពស់គុណភាពធនធានមនុស្ស ក្នុងរដ្ឋបាលសាធារណៈ ការអភិវឌ្ឍសមត្ថភាពស្ថាប័ន និងការលើកកម្ពស់សមិទ្ធកម្មក្នុងរដ្ឋបាលសាធារណៈ និងភាពជាគំរូក្នុងការផ្តល់សេវាសាធារណៈ។