柬埔寨司法部召开国家战略发展计划中期进度审查会议
分类政务新闻
事件时间2026年4月8日
地点柬埔寨司法部
来源柬埔寨司法部
发布时间2026/04/08 14:13
详情描述
司法部代部长Chin Malin主持会议,审查了2024-2028年司法领域八项优先行动的执行进展,包括法律现代化、纠纷解决及司法能力建设等。
📋 完整原文 ▸
ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនិងការរៀបចំរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់ក្រសួងយុត្តិធម៌
====================
នាព្រឹកថ្ងៃពុធ ៦រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីនៃក្រសួងយុត្តិធម៌ បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យលើវឌ្ឍនភាពការងារនិងការរៀបចំរបាយការណ៍វឌ្ឍនភាពពាក់កណ្តាលអាណត្តិឆ្នាំ២០២៦ នៃការអនុវត្តផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ.) របស់ក្រសួងយុត្តិធម៌។
កិច្ចប្រជុំ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដមរដ្ឋលេខាធិការ/អនុរដ្ឋលេខាធិការ នៃក្រសួងយុត្តិធម៌ អគ្គនាយក/អគ្គនាយករង និងប្រធាននាយកដ្ឋាន នៃក្រសួងយុត្តិធម៌ ព្រមទាំងមន្ត្រីជំនាញ សរុបប្រមាណ ៣៥រូប។
កិច្ចប្រជុំនេះ បានពិភាក្សាអំពីសមិទ្ធផល និងវឌ្ឍនភាពដែលសម្រេចបាន ព្រមទាំងបញ្ហាប្រឈមក្នុងការអនុវត្តសកម្មភាពអាទិភាព២០២៤-២០២៨ ទាំង៨ចំណុច រួមមាន ការកសាងនិងធ្វើទំនើបកម្មច្បាប់ក្នុងវិស័យយុត្តិធម៌ លើកកម្ពស់ប្រសិទ្ធភាពនៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ត្រួតពិនិត្យនិងដោះស្រាយភាពមិនប្រក្រតីនៅតាមតុលាការ ជំរុញនិងពន្លឿនការដោះស្រាយរឿងក្តីនៅតាមតុលាការ លើកកម្ពស់សមត្ថភាពធនធានមនុស្សក្នុងវិស័យយុត្តិធម៌ លើកកម្ពស់ការយល់ដឹងអំពីច្បាប់នៅក្នុងសង្គម លើកកម្ពស់ការផ្តល់ជំនួយផ្នែកច្បាប់ និងការដាក់ដំណើរការតុលាការជំនាញ។