国土规划部官员在组织教师内部竞争考试期间,因父亲去世表达哀悼










来源公共职能信息
发布时间2026/10/15 13:55
详情描述
近日,柬埔寨国土规划部官员、皇家行政学院副院长兼试题编制小组委员会主席恩·图恩(Nguy Thoeun)在处理公务期间,其父亲恩·金(Nguy Chin)不幸去世。
目前,柬埔寨正在组织全国公职教师内部竞争考试,旨在将教师从全国各地的公立学校调配至金边市的公立学校任职。尽管正处于丧父的悲痛之中,恩·图恩仍坚持在岗,负责考试的组织与管理工作。他每日清晨准时到岗,亲自带队监督,以确保考试过程的公正、透明及试题的保密性。
在完成每日的公务后,恩·图恩随即前往茶胶省处理父亲的后事,并根据工作需要往返于两地。考试委员会对其在家庭变故期间仍坚守岗位、以国家利益为重的职业精神表示认可。委员会全体成员已向恩·图恩及其家人表达了深切慰问,并对逝者表示哀悼。
📋 简要摘要 ▸
国土规划部官员在组织教师内部竞争考试期间,因父亲去世表达哀悼,同事对其职业精神表示赞赏。
📋 完整原文 ▸
**កតញ្ញូ និងការទទួលខុសត្រូវរបស់មន្ត្រី «ការងារជាតិមិនឱ្យចន្លោះ កាតព្វកិច្ចជាកូនប្រុសមិនឱ្យខ្វះខាត»**
នេះជាស្មារតីលះបង់** **ឧត្តមភាពមន្ត្រី** **និងការទទួលខុសត្រូវខ្ពស់របស់** **ឯកឧត្តម** **ង៉ឺយ** **ធឿន** **ក្នុងគ្រាដែលដួងចិត្តកំពុងសោកសង្រេង ដោយសារការបាត់បង់លោកឪពុកបង្កើត។
នៅក្នុងកិច្ចដំណើរការរៀបចំការប្រឡងប្រជែងផ្ទៃក្នុង សម្រាប់គ្រូបង្រៀនជាមន្ត្រីរាជការក្របខ័ណ្ឌ ដើម្បីផ្ទេរកន្លែងការងារពីគ្រឹះស្ថានសិក្សាសាធារណៈទូទាំងប្រទេស មកបំពេញតម្រូវការនៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ថ្នាក់ដឹកនាំ និងគណៈកម្មការរៀបចំការប្រឡងប្រជែងទាំងមូល សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់បំផុតចំពោះ ឧត្តមភាពមន្ត្រី និងស្មារតីលះបង់ដ៏ឧត្តុង្គឧត្តមមិនអាចកាត់ថ្លៃបានរបស់ ឯកឧត្តម ង៉ឺយ ធឿន នាយករងសាលាភូមិន្ទរដ្ឋបាល និងជាប្រធានអនុគណៈកម្មការតាក់តែងវិញ្ញាសា។
ទោះបីជាពេលនេះ ឯកឧត្តមកំពុងតែជួបប្រទះនូវទុក្ខក្រៀមក្រំយ៉ាងធ្ងន់ធ្ងរ និងជាការបាត់បង់ដ៏ធំធេងបំផុតក្នុងឆាកជីវិត គឺការទទួលមរណភាពរបស់ ឧបាសក ង៉ឺយ ជិន ដែលត្រូវជាលោកឪពុកបង្កើតក៏ដោយ ក៏ឯកឧត្តមនៅតែបន្តបង្ហាញវត្តមានផ្ទាល់ និងដាក់ចិត្តដាក់កាយបំពេញតួនាទីប្រកបដោយ ការទទួលខុសត្រូវខ្ពស់បំផុត។ វត្តមានតាំងពីព្រលឹមស្រាងៗ និងការដឹកនាំដោយផ្ទាល់របស់ឯកឧត្តម គឺដើម្បីធានាឱ្យបាននូវការប្រឡងប្រជែងមួយប្រកបដោយសុក្រឹតភាព តម្លាភាព គុណធិបតេយ្យ និងការរក្សាការសម្ងាត់ខ្ពស់បំផុត។
ចប់ការងារភ្លាម ឯកឧត្តមឆាប់រួសរាន់ទៅបំពេញកាតព្វកិច្ចកតញ្ញូចំពោះ លោកឪពុកភ្លាម នៅខេត្តតាកែវ ហើយធ្វើដំណើរទៅមកៗ ក្នុងករណីចាំបាច់។ ការសុខចិត្តលះបង់ពេលវេលាដ៏កម្សត់ និងមានតម្លៃបំផុតចុងក្រោយ ដើម្បីតម្កល់ប្រយោជន៍ជាតិ និងស្ថាប័នជាធំ ក្នុងកាលៈទេសៈដ៏សែនលំបាកនេះ មិនត្រឹមតែឆ្លុះបញ្ចាំងពីមនសិការវិជ្ជាជីវៈ និងភាពជាគំរូនៃមន្ត្រីសាធារណៈប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការបង្ហាញយ៉ាងច្បាស់នូវកតញ្ញូតាធម៌ ដ៏ជ្រាលជ្រៅបំផុតចំពោះលោកឪពុក។ ការប្រកាន់ខ្ជាប់នូវគុណធម៌ សេចក្តីថ្លៃថ្នូរ និងការបម្រើជាតិមាតុភូមិដោយស្មោះត្រង់នេះហើយ គឺជាដំបូន្មាន និងជាកិត្តិយសដ៏ខ្ពង់ខ្ពស់បំផុត ដែលកូនប្រុសម្នាក់អាចតបស្នងជូនលោកអ្នកមានគុណ។
គណៈកម្មការរៀបចំការប្រឡងប្រជែង សូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំជាទីបំផុតជាមួយឯកឧត្តម និងក្រុមគ្រួសារ ព្រមទាំងសូមឧទ្ទិសបួងសួងឱ្យដួងវិញ្ញាណក្ខន្ធរបស់ ឧបាសក ង៉ឺយ ជិន បានទៅសោយសុខក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។