实居省警方突袭2处涉黄窝点 解救未成年少女










分类治安
地点实居省孔皮西县
来源CN123
发布时间2026/10/31 13:17
详情描述
实居省警察局反人口贩卖与未成年人保护办公室联合孔皮西县警方,同步突袭两处地点。第一处为位于斯瓦伊达普村、安波贝乡的Happy Day KTV,涉嫌藏匿卖淫活动;第二处为提供容留卖淫场所的客栈。行动中在约11名年轻女性里解救出未成年少女,多名涉案嫌疑人被带走依法审讯。
📋 完整原文 ▸
នគរបាលកំពង់ស្ពឺសហការសង្រ្គោះក្មេងស្រីជាអនីតិជន ចំណោមនារីវ័យក្មេងប្រមាណ ១១នាក់ .,,,
(កំពង់ស្ពឺ)៖ ដោយបានការបញ្ជាដឹកនាំដ៏ខ្ពង់ខ្ពស់ពីលោកឧត្ដមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការនគរបាលខេត្ត កម្លាំងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ដ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគងពិសី បានបើកប្រតិបត្តិការឆ្មក់បង្ក្រាបទីតាំង២ផ្សេងគ្នា ទីមួយហាងមានឈ្មោះ Happy day Ktv ស្ថិតនៅភូមិស្វាយទាប ឃុំអង្គពពេល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយសង្ស័យលួចបង្កប់ករណីសញ្ចារកម្ម ទីតាំងទីពីផ្ដល់ឱ្យជ្រកក្រោមផ្ទះសំណាក់យីហោ ភ្នំពេជ្ររីករាយ ស្ថិតនៅភូមិភាសា ឃុំព្រះនិព្វាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ សង្ស័យផ្តល់ទីតាំងឳ្យធ្វើពេស្យាចារ ក្នុងនោះក៏មានអនីតិជនមិនទាន់គ្រប់អាយុបម្រើការងារនៅក្នុងទីតាំងខាងលើផងដែរ ។
ប្រតិបត្តិការនេះធ្វើឡើងដោយបានការដឹកនាំផ្ទាល់ពីលោកស្រីវរសេនីយ៍ឯក មួន មល្លិកា ស្នងការរងទទួលផែនការងារប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន និងយេនឌ័រខេត្ដ និងបានការសម្របសម្រួលនីតិវិធីពីលោកស្រី ព្រះរាជអាជ្ញារង ធាម ច័ន្ទពិលីការ អយ្យការអមសាលាដំបូងខេត្ដកំពង់ស្ពឺ នៅវេលាម៉ោង ១៧.៣០នាទីយប់ ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៦។ ក្នុងប្រតិបត្តិការសមត្ថកិច្ចបានសង្រ្គោះនារីវ័យក្មេង ចំនួន ១១នាក់ ជាពិសេស ចំណោមនារីទាំងនោះមានក្មេងស្រីជាអនីតិជន ដែលអាចទទួលរងនូវការកេងប្រវ័ញ្ចផ្លូវភេទនៅទីតាំងផ្ទះសំណាក់។ ក្នុងរង្វង់ប្រតិបត្តិការសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនអ្នកសង្ស័យពាក់ព័ន្ធមួយចំនួនដើម្បីយកមកធ្វើការសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ដ តាមនីតិវិធី៕