洪玛尼为亚洲越武道锦标赛揭幕 借机推广柬埔寨旅游

分类体育
事件时间2026-11-26
来源1分钟新闻
发布时间2026/11/26 21:26
详情描述
第六届亚洲越武道锦标赛在柬埔寨开幕,副总理洪玛尼出席开幕式并表示,赛事有助于对外展示柬埔寨的文化、待客之道与旅游资源,同时增进各参赛国人民之间的友谊。他鼓励运动员全力拼搏、尊重规则与裁判,并邀请各国代表团走访旅游景点。
📋 完整原文 ▸
លោកឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី បានបង្ហាញក្ដីសង្ឃឹមថា ការប្រកួតជើងឯកវ៉ូវីណាមទ្វីបអាស៊ីលើកទី៦ ឆ្នាំ២០២៦ នឹងជួយផ្សព្វផ្សាយវប្បធម៌ បដិសណ្ឋារកិច្ច និងទេសចរណ៍កម្ពុជា ព្រមទាំងពង្រឹងមិត្តភាពរវាងប្រជាជននៃបណ្ដាប្រទេសចូលរួម។
ថ្លែងក្នុងពិធីបើកការប្រកួត នាថ្ងៃទី២៦ វិច្ឆិកា លោកបានលើកទឹកចិត្តឱ្យប្រតិភូកីឡា និងភ្ញៀវអន្តរជាតិឆ្លៀតទស្សនាគោលដៅទេសចរណ៍ និងប្រាស្រ័យទាក់ទងជាមួយប្រជាជន ដើម្បីស្វែងយល់ពីកម្ពុជាកាន់តែច្បាស់។
លោកក៏បានជំរុញឱ្យអត្តពលិកប្រកួតអស់ពីសមត្ថភាព គោរពបទបញ្ជា គូប្រកួត និងអាជ្ញាកណ្ដាល ដោយចាត់ទុកមិត្តភាព ការគោរពគ្នា និងសាមគ្គីភាព ជាគុណតម្លៃដែលបន្តស្ថិតស្ថេរក្រោយការប្រកួត។
[**Join AMS One-minute**](https://t.me/ams1minute)