柬埔寨司法部长会见英国大臣 讨论打击网诈合作

柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
柬埔寨司法部长会见英国大臣 讨论打击网诈合作
1/10
分类政府动态
事件时间2026-09-23
地点金边
来源柬埔寨司法部
发布时间2026/09/23 19:04

详情描述

2026年9月23日下午,柬埔寨副总理兼司法部长高乐在金边会见了英国大不列颠及北爱尔兰联合王国国内事务大臣汉森勋爵(Lord Hanson)一行。 高乐对汉森勋爵一行来访表示欢迎,并感谢其出席由柬埔寨主办的打击网络诈骗国际会议。高乐在会谈中强调,柬埔寨政府致力于打击网络诈骗犯罪,并确保此类犯罪中心不再在柬埔寨境内出现。他指出,网络诈骗属于新型跨境犯罪,柬埔寨同样是受害者,犯罪分子利用柬埔寨作为基地,对柬埔寨及其他国家的民众实施诈骗。 高乐分析称,随着人工智能技术的发展,网络诈骗形式已从大型犯罪中心转变为分散的小型窝点,犯罪分子利用人工智能替代人力,并使用加密货币转移非法所得。由于柬埔寨目前尚不具备追踪加密货币系统的能力,打击此类犯罪需要各国及相关方开展广泛合作。柬埔寨此次举办以“共同切断链条,终结网络诈骗”为主题的国际会议,旨在寻求各国的支持与协作,以提升打击效率,维护各国人民利益。 汉森勋爵对柬埔寨主办此次国际会议表示支持,并认可柬埔寨政府在打击网络诈骗方面的努力与决心。他同时指出,网络诈骗并非单一国家的挑战,而是全球性问题。
📋 简要摘要 ▸
柬埔寨司法部长会见英国大臣,双方就加强打击跨境网络诈骗及司法合作进行了深入探讨。
📋 完整原文 ▸
ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលជួប Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ ==================== ទីស្តីការក្រសួងយុត្តិធម៌៖ នៅរសៀលថ្ងៃពុធ ១២កើត ខែភទ្របទ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌បានទទួលជួប Lord Hanson រដ្ឋមន្ត្រីនៃក្រសួងមហាផ្ទៃនៃរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង និងសហការី ដើម្បីសម្តែងការគួរសម និងពិភាក្សាការងារ។ ជាកិច្ចចាប់ផ្តើម ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅជូនចំពោះ Lord Hanson និងសហការី ដែលបានអញ្ជើញមកព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាក្រសួងយុត្តិធម៌ ជាពិសេស ថ្លែងអំណរគុណចំពោះ Lord Hanson និងសហការី ដែលបានអញ្ជើញចូលរួមសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ នៅក្នុងជំនួបនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសរំលេចជូន Lord Hanson អំពីកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ជាពិសេស ធានាថា មជ្ឈមណ្ឌលធំៗនៃការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានឹងមិនវិលត្រឡប់មកកម្ពុជាវិញនោះទេ។ បន្ថែមពីនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូន Lord Hanson ផងដែរថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាគឺ ជាទម្រង់ថ្មីនៃឧក្រិដ្ឋកម្មឆ្លងដែន ដែលកម្ពុជាគឺជាប្រទេសរងគ្រោះដោយសារឧក្រិដ្ឋកម្មនេះ ដោយសារឧក្រិដ្ឋជនប្រើប្រាស់កម្ពុជាជាទីកន្លែងដើម្បីប្រព្រឹត្តឧក្រិដ្ឋកម្មនេះក្នុងការឆបោកទាំងប្រជាជនកម្ពុជា និងប្រជាជននៅតាមបណ្តាប្រទេសផ្សេងៗ។ បន្ថែមពីនេះ, ដោយសារការរីកចម្រើនខាងផ្នែកបច្ចេកវិទ្យា AI, ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាបានបំលែងខ្លួនពីមជ្ឈមណ្ឌលធំៗទៅជាការប្រព្រឹត្តនៅតាមផ្ទះតូចៗវិញ ហើយឧក្រិដ្ឋជនអាចប្រើប្រាស់ AI ដើម្បីជំនួសឱ្យមនុស្សជាច្រើននាក់ក្នុងការប្រព្រឹត្តបទល្មើស។ បន្ថែមពីនេះ, ឧក្រិដ្ឋជនក៏បានប្រើប្រាស់ប្រព័ន្ធគ្រីបតូដើម្បីបង្វែរផលនៃបទល្មើសទៅតាមបណ្តាប្រទេសផ្សេងៗផងដែរ ដែលកម្ពុជាពុំទាន់មានសមត្ថភាពក្នុងការចូលទៅកាន់ប្រព័ន្ធគ្រីបតូនោះបានឡើយទេ។ ដូច្នេះ, ការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ ទាមទារឱ្យមានកិច្ចសហប្រតិបត្តិការរួមពីគ្រប់បណ្តាប្រទេស និងតួអង្គដែលមានការពាក់ព័ន្ធទាំងអស់ ដូចដែលកម្ពុជារៀបចំសន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ក្រោមប្រធានបទ "រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា"។ ទន្ទឹមនេះ, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ក៏បានជម្រាបជូន Lord Hanson ផងដែរថា អ្វីដែលកម្ពុជាត្រូវការក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានេះ គឺ ការគាំទ្រ, ការលើកទឹកចិត្ត និងកិច្ចសហប្រតិបត្តិការពីគ្រប់បណ្តាប្រទេស និងតួអង្គពាក់ព័ន្ធទាំងអស់ សំដៅលើកកម្ពស់ប្រសិទ្ធភាពនៃការបោសសម្អាតឧក្រិដ្ឋកម្មនេះ ដើម្បីជាឧត្តមប្រយោជន៍របស់ប្រជាជនកម្ពុជា របស់ប្រជាជននៃព្រីតថេន ក៏ដូចជា របស់ប្រជាជននៅទូទាំងពិភពលោក។ ជាការឆ្លើយតប, Lord Hanson បានបង្ហាញការគាំទ្រចំពោះការរៀបចំសន្និសីទអន្តរជាតិខាងលើ និងបានវាយតម្លៃជាវិជ្ជមានចំពោះកិច្ចខិតខំប្រឹងប្រែង និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបោសសម្អាតឧក្រិដ្ឋកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ បន្ថែមពីនេះ Lord Hanson ក៏បានទទួលស្គាល់ថាការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពុំមែនជាបញ្ហារបស់ប្រទេសណាមួយនោះទេ ប៉ុន្តែជាបញ្ហារួមរបស់ប្រទេសនៅក្នុងសកលលោក ដែលទាមទារឱ្យមានការសហការរួមគ្នាប្រយុទ្ធប្រឆាំង និងបោសសម្អាត។ Lord Hanson ក៏បានលើកឡើងអំពីសារៈសំខាន់នៃការនាំមកនូវលទ្ធផលជាក់ស្តែង និងប្រសិទ្ធភាពនៃការអនុវត្តរយៈពេលវែង ការរារាំងនូវបណ្តាញហិរញ្ញវត្ថុខុសច្បាប់ ការការពារជនរងគ្រោះ និងការបញ្ជ្រាបការយល់ដឹងអំពីការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ ទន្ទឹមនេះ Lord Hanson ក៏បញ្ជាក់អំពីការត្រៀមខ្លួនរបស់រដ្ឋាភិបាលព្រីតថេនក្នុងការផ្ដល់កិច្ចសហប្រតិបត្តិការ និងការគាំទ្រចាំបាច់នានាក្នុងការប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា។ Lord Hanson បានបញ្ជាក់ថា កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងព្រីតថេន នឹងទទួលបានលទ្ធផលជាវិជ្ជមានក្នុងការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានាពេលខាងមុខ។ ជាកិច្ចបញ្ចប់, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និង Lord Hanson បានឯកភាពគ្នា និងបានបញ្ជាក់អំពីត្រៀមខ្លួនរួចជាស្រេចក្នុងការផ្តល់កិច្ចសហប្រតិបត្តិការទៅវិញទៅមករវាងប្រទេសទាំងពីរ ក៏ដូចជាការពង្រឹងកិច្ចសហប្រតិបត្តិការនេះឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ព្រមទាំងឧក្រិដ្ឋកម្មឆ្លងដែនផ្សេងទៀតផងដែរ។