翁本莫尼洛会见IMF代表团 谈燃油补贴与网诈打击

分类经济
事件时间2026-11-02
地点金边
来源柬埔寨国家电视台
发布时间2026/11/03 15:03
详情描述
2026年11月2日上午,副首相兼财经部长翁本莫尼洛在财经部会见由Kenichiro Kashiwase率领的国际货币基金组织(IMF)工作组。柬方通报了燃油相关措施、打击科技类诈骗犯罪、以及柬泰陆路边境持续关闭等情况,并指出上述因素已拉低部分重点行业增长,尤其是农业、建筑与房地产、旅游及配套服务业。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុទទួលជួបពិភាក្សាការងាររជាមួយលោក Kenichiro Kashiwase ប្រធានបេសកកម្ម នៃមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF)
នាព្រឹកថ្ងៃទី ០២ ខែ វិច្ឆិកា ឆ្នាំ ២០២៦, នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ឯកឧត្តមអគ្គ-បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានទទួលជួបពិភាក្សាការងារជាមួយក្រុមការងារនៃមូលនិធិរូបិយវត្ថុអន្តរជាតិ (International Monetary Fund – IMF) ដឹកនាំដោយ លោក Kenichiro Kashiwase ប្រធានក្រុម និង លោក Julio Bacio Terracino ទីប្រឹក្សាផ្នែកការប្រឆាំងការសម្អាតប្រាក់ និងការប្រឆាំងហិរញ្ញប្បទានភេរវកម្ម ប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក នៃមូលនិធិរូបិយវត្ថុអន្តរជាតិ ដោយផ្តោតលើការវិវត្តនៃស្ថានភាព និងទស្សនវិស័យម៉ាក្រូសេដ្ឋកិច្ច, តម្រូវការជំនួយបច្ចេកទេស ព្រមទាំងកាលបរិច្ឆេទនៃបេសកកម្ម IMF Article IV សម្រាប់ឆ្នាំ ២០២៧ ។
ស្ថិតក្នុងស្ថានភាពនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល, ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ បានលើកឡើងអំពីការវាយតម្លៃឡើងវិញនូវសេដ្ឋកិច្ចកម្ពុជា ដោយប៉ាន់ស្មានថានឹងសម្រេចបានកំណើនក្នុងអត្រាប្រមាណ ៤,០% ក្នុងឆ្នាំ ២០២៦ និង ៤,៨% ក្នុងឆ្នាំ ២០២៧, ដែលជាកំណើនមួយទាបជាងការវាយតម្លៃពីដើមឆ្នាំ ។ កំណើនទាបជាងការវាយតម្លៃកន្លងទៅនេះ គឺដោយសារការទទួលរងនូវផលប៉ះពាល់ក្នុងទំហំធំជាងការរំពឹងទុក ពីបញ្ហាផ្ទួនៗគ្នា ពោលគឺសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា និងការកើនឡើងថ្លៃប្រេងឥន្ធនៈ, ការបង្រ្កាបបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការបន្តបិទខ្ទប់ព្រំដែនគោកកម្ពុជា-ថៃ, ដែលបានទាញទម្លាក់កំណើនវិស័យសំខាន់ៗមួយចំនួន ពិសេសវិស័យកសិកម្ម សំណង់-អចលនទ្រព្យ និងទេសចរណ៍ និងសេវាកម្មគាំទ