劳工部复盘ILO韩国项目 布局2027-2030

劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
劳工部复盘ILO韩国项目 布局2027-2030
1/10
分类劳工政策
事件时间2026-11-02
地点金边
来源柬埔寨劳工部
发布时间2026/11/02 14:57

详情描述

2026年11月2日,金边Cambodiana酒店举行了一场关于ILO-Korea合作项目的研讨会,由柬埔寨劳工与职业培训部国务秘书、土地管理、城市化与建设部国务秘书共同主持。参会方包括工人职业组织代表、雇主方代表、国际劳工组织(ILO)以及相关国家和国际发展伙伴。 会议主题是复盘该项目在2024至2026年周期的执行情况,梳理实施中遇到的具体障碍,汇总可复制的经验和做法,并据此为2027至2030年新一期项目确定优先事项、策略性干预措施和路线图。工会代表在会上的意见被纳入新周期设计,这意味着下一阶段项目的重点方向并非由部委和援助方单方面确定。 劳工部在会上说明了项目所处的政策框架:第七届政府将就业与人力资本发展列为五角战略第一阶段的重点,劳工部据此推出2024至2028年劳动、社会保障与职业培训领域战略计划,方向是强化劳动法执行、改善工作条件与职业安全健康、推动劳资关系和谐。该部目前与ILO、ILO-BFC、ILO-Korea、KOSHA、GIZ等伙伴合作开展培训、能力建设和职业安全健康知识普及,并推动通过协商、调解、和解方式在司法程序之外解决劳动争议。劳工部同时正在起草职业安全与健康法草案,已启用职业安全与健康培训中心,并通过培训、宣传、检查和跟踪强化用工单位的安全管理体系。 会上特别提到建筑行业工人。对在柬承接工程项目的企业和工地管理人员而言,职业安全健康培训中心的启用和检查、跟踪机制的强化,意味着现场安全管理和培训记录将面临更具体的要求;2027至2030年项目的优先方向与行动清单仍在征集各方意见阶段,具体启动时间和内容尚未公布,从事建筑、制造等高风险行业的雇主和工人组织可持续跟进劳工部后续发布的信息,并在意见征集窗口期提交本行业的实际困难。
📋 简要摘要 ▸
劳工部与土地管理、城市化与建设部两位国务秘书11月2日在金边共同主持研讨会,与国际劳工组织及韩国合作方评估ILO-Korea项目已取得的进展,梳理实施中遇到的困难,并就2027-2030年续期项目的重点方向与行动计划征集工会代表意见。
📋 完整原文 ▸
កម្ពុជា និងដៃគូអភិវឌ្ឍន៍ រួមគ្នាពិនិត្យសមិទ្ធផលការងារគម្រោង ILO-Korea និងប្រមូលធាតុចូលកំណត់ទិសដៅអនុវត្តគម្រោងបន្តសម្រាប់ ឆ្នាំ២០២៧-២០៣០   (ភ្នំពេញ)៖ ឯកឧត្តម ហួត ស៊ីនាដ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការ ក្រសួងដែនដី នគរូបនីយកម្ម និងសំណង់ បានអញ្ជើញជាសហអធិបតីក្នុងពិធីបើកសិក្ខាសាលាស្តីពី "ការត្រួតពិនិត្យវឌ្ឍនភាពគម្រោងរួមគ្នា បទពិសោធទទួលបាន និងការរៀបចំផែនការសម្រាប់ឆ្នាំ ២០២៧-២០៣០" ដែលរៀបចំឡើងដោយគម្រោងភាពជាដៃគូ ILO-Korea នាថ្ងៃទី២ ខែវិឆ្ឆិកា ឆ្នាំ២០២៦ នៅសណ្ឋាគារ កាំបូឌីយ៉ាណា ដោយមានការអញ្ជើញចូលរួមពីតំណាងអង្គការវិជ្ជាជីវៈរបស់បងប្អូនកម្មករនិយោជិត, និយោជក, អង្គការ ILO និងភ្ញៀវជាតិ-អន្តរជាតិជាដៃគូអភិវឌ្ឍន៍។   សិក្ខាសាលានេះមានគោលបំណង ពិនិត្យវឌ្ឍនភាពរួមគ្នា និងសមិទ្ធផលសំខាន់ៗនៃគម្រោង, កំណត់បញ្ហាប្រឈមដែលជួបប្រទះក្នុងអំឡុងពេលអនុវត្តគម្រោងចាប់ពីឆ្នាំ ២០២៤-២០២៦, ចងក្រងមេរៀនទទួលបាន និងការអនុវត្តល្អៗ ព្រមទាំងរៀបចំផែនការសម្រាប់ឆ្នាំ២០២៧-២០៣០ តាមរយៈការប្រមូលធាតុចូលពីភាគីពាក់ព័ន្ធ ដើម្បីរៀបចំចំណុចអាទិភាព ការអន្តរាគមន៍ជាយុទ្ធសាស្ត្រ និងផែនទីបង្ហាញផ្លូវសម្រាប់កម្មវិធីបន្ត។   ថ្លែងក្នុងពិធីបើក ឯកឧត្តមរដ្ឋលេខាធិការ បានវាយតម្លៃខ្ពស់ចំពោះគម្រោងភាពជាដៃគូ ILO-Korea ដែលបានរៀបចំសិក្ខាសាលាដ៏សំខាន់នេះឡើង និងបានកោតសរសើរក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួង-ស្ថាប័នពាក់ព័ន្ធនានា សហជីព សមាគមនិយោជក និងដៃគូអភិវឌ្ឍន៍ ដែលបានបំពេញតួនាទីរបស់ខ្លួនក្នុងការការពារសិទ្ធិ និងអត្ថប្រយោជន៍ស្របច្បាប់របស់កម្មករនិយោជិត ជាពិសេសបងប្អូនកម្មករនិយោជិតដែលបំពេញការងារក្នុងវិស័យសំណង់ ព្រមទាំងបានរួមចំណែកក្នុងការលើកកម្ពស់សុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈក្នុងរយៈពេលកន្លងមក។   ឯកឧត្តមបានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជាក្នុងនីតិកាលទី ៧ បានដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់ការងារ និងការអភិវឌ្ឍមូលធនមនុស្សជាអាទិភាពសំខាន់។ ក្នុងនាមជាសេនាធិការរបស់រាជរដ្ឋាភិបាល ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដាក់ចេញផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈឆ្នាំ ២០២៤-២០២៨ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ក្នុងទិសដៅពង្រឹងការអនុវត្តច្បាប់ការងារ លើកកម្ពស់លក្ខខណ្ឌការងារ សុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈ ស្របតាមការវិវត្តនៃពិភពការងារ។   ក្រសួងក៏បានបន្តសហការជាមួយដៃគូអភិវឌ្ឍន៍ រួមមាន ILO, ILO-BFC, ILO-Korea, KOSHA និង GIZ ក្នុងការបណ្តុះបណ្តាល ពង្រឹងសមត្ថភាព និងផ្សព្វផ្សាយចំណេះដឹងស្តីពីសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងជំរុញការដោះស្រាយវិវាទការងារក្រៅប្រព័ន្ធតុលាការ តាមរយៈការចរចា សម្របសម្រួល និងផ្សះផ្សា ដើម្បីកាត់បន្ថយភាពតានតឹង រក្សាទំនាក់ទំនងល្អរវាងកម្មករនិយោជិត និងនិយោជក និងស្វែងរកដំណោះស្រាយឈ្នះ-ឈ្នះ។ ទន្ទឹមនេះ ក្រសួងកំពុងរៀបចំសេចក្តីព្រាងច្បាប់ស្តីពីសុវត្ថិភាព និងសុខភាពការ​ងារ ដើម្បីពង្រឹងក្របខ័ណ្ឌគតិយុត្ត និងវប្បធម៌បង្ការគ្រោះថ្នាក់ការងារ និងជំងឺវិជ្ជាជីវៈ និងបានដាក់ឱ្យដំណើរការមជ្ឈមណ្ឌលបណ្តុះបណ្តាលសុវត្ថិភាព និងសុខភាពការងារ ព្រមទាំងបន្តពង្រឹងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពការងារតាមរយៈការបណ្តុះបណ្តាល ការផ្សព្វ​ផ្សាយ ការចុះអធិការកិច្ច និងការតាមដាន ដើម្បីបង្ការគ្រោះថ្នាក់ការងារ ការពារសិទ្ធិ និងផលប្រយោជន៍របស់កម្មករនិយោជិត ព្រមទាំងបង្កើនផលិតភាពការងារ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។   ឯកឧត្តមបានស្នើឱ្យគ្រប់ភាគីពាក់ព័ន្ធចូលរួមសហការ ដោយផ្អែកលើមូលដ្ឋានគតិយុត្តជាធរមាន ក្នុងស្មារតីការពារផលប្រយោជន៍រួម សំដៅធានាបាននូវបរិយាកាសការងារប្រកបដោយសុវត្ថិភាពនិងសុខភាព និងសុខដុមនីយកម្មនៃទំនាក់ទំនងវិជ្ជាជីវៈនៅកម្ពុជា ព្រមទាំងស្វាគមន៍រាល់កិច្ចសហប្រតិបត្តិការជាមួយគ្រប់ដៃគូពាក់ព័ន្ធ ដើម្បីផ្លាស់ប្តូរបទពិសោធ ចំណេះដឹង មតិយោបល់ និងស្វែងរកដំណោះស្រាយទាន់ពេលវេលា និងមានប្រសិទ្ធភាព សម្រាប់បញ្ហាប្រឈម ដើម្បីជាប្រយោជន៍ជូនដល់កម្មករនិយោជិត។  ឯកឧត្តមសង្ឃឹមយ៉ាងមុតមំាថា សិក្ខាសាលានេះនឹងក្លាយជាវេទិកាដ៏សំខាន់សម្រាប់ភាគីពាក់ព័ន្ធ ក្នុងការចូលរួមផ្តល់ជាមតិយោបល់ កែលម្អការអនុវត្តសកម្មភាព ដែលអនុវត្តក្រោមគម្រោងនាពេលកន្លងមក និងលើកទ្បើងនូវបញ្ហាប្រឈម ក៏ដូចជាអនុសាសន៍ផ្សេងៗដើម្បីដាក់បញ្ចូលទៅក្នុងផែនការសកម្មភាពបន្តសម្រាប់ឆ្នាំ២០២៧-២០៣០៕   #MLVT #HENGSour