棉森婉代表洪玛奈为奥多棉吉省新公园揭幕

棉森婉代表洪玛奈为奥多棉吉省新公园揭幕
分类地方建设
事件时间2026-11-02
地点奥多棉吉省
来源柬埔寨国家电视台
发布时间2026/11/02 20:19

详情描述

11月2日下午,棉森婉受洪玛奈委派前往奥多棉吉省,主持多项建成设施的剪彩仪式,并为“娘宫兴奔斯诺公园”揭牌命名。仪式包含祈福环节,当地官员与民众到场参加,活动亦向国王及国母表达敬意与祝福。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS] 标题: សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន តំណាងដ៏ខ្ពង់ខ្ពស់សម្តេចធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធសមិទ្ធិផលនានា បើកស្លាកឈ្មោះ និងបួងសួងសុំសេចក្តីសុខ នៅសួននាងគង្ហីងបឹងស្នោ ខេត្តឧត្តរមានជ័យ (ឧត្តរមានជ័យ)៖ នារសៀលថ្ងៃចន្ទ ៧រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីកាត់ខ្សែបូសម្ពោធសមិទ្ធិផលនានា បើកស្លាកឈ្មោះ «សួននាងគង្ហីងបឹងស្នោ» ពិធីក្រុងពាលី និងពិធីសូត្រមន្តបួងសួងសុំសេចក្តីសុខ សេចក្តីចម្រើនជូនជាតិមាតុភូមិ នៅបរិវេណសួននាងគង្ហីងបឹងស្នោ ខេត្តឧត្តរមានជ័យ។ ពិធីដ៏មហោឡារិកនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ស៊ី ប្រាសិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលនៃគណៈអភិបាលខេត្តឧត្តរមានជ័យ លោកជំទាវ ហង់ ភារី អ៊ឹមសិទ្ធិ លោកជំទាវ នេត្រ ភូមរី លោកជំទាវ ណុព្វ ស៊ីដារ៉ា ប៉ុល សារឿន លោកអ្នកឧកញ៉ា អ៊ឹង ស៊ីស្រ៊ន ឧកញ៉ា អ៊ឹង មុយគៀង លោកជំទាវ មាស ផល្លីន, លោកជំទាវ ជាណែត ព្រមទាំងលោកជំទាវជាភរិយាថ្នាក់ដឹកនាំ លោកអ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។ ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបួងសួងថ្វាយព្រះពរជ័យថ្វាយ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និង សម្តេចព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គទាំងទ្វេ ទ្រង់ប្រកបដោយព្រះរាជសុខភាពពេញបរិបូរណ៍ ព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើ