金边宪兵司令部展示新型抓捕装备 提升执法安全
地点金边
来源CN123
发布时间2026/05/24 18:35
详情描述
金边宪兵司令部司令拉·斯良近日回顾了过去10年执法装备的演变历程,并展示了用于抓捕暴力嫌疑人的新型安全网及抓捕工具。
拉·斯良表示,自2013年担任金边宪兵司令以来,基于执法过程中面临的实际挑战,他发起并研发了专门用于抓捕嫌疑人的安全装备。这些工具主要针对持有刀具、棍棒、斧头等武器的嫌疑人,以及处于吸毒状态或体格强壮、暴力反抗的犯罪嫌疑人。研发此类装备的核心目的,在于保障执法人员、嫌疑人本人以及现场周边群众的生命安全。
在装备研发初期,曾面临外界的质疑与嘲笑,但随着在实际执法行动中的应用,这些创新工具展现了良好的实战效果。目前,金边宪兵司令部已根据时代需求对装备进行了持续改进,并向其他执法部门提供了技术支持与装备分享。拉·斯良对公众给予的支持表示感谢,并强调将继续推进执法工作的专业化与安全性。
📋 简要摘要 ▸
金边宪兵司令部司令拉·斯良回顾了过去10年执法装备的演变,重点展示了用于抓捕暴力嫌疑人的新型安全网及抓捕工具,旨在保障执法人员与公众安全。
📋 完整原文 ▸
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង សម្តែងទឹកចិត្តថ្លែងអំណរគុណ ដល់មហាជន ដែលតែងតែគាំទ្រដល់ប្រតិបត្តិការ របស់កម្លាំងអាវុធហត្ថរាជធានីភ្នំពេញជាពិសេស សកម្មភាពប្រើប្រាស់ឧបករណ៍សុវត្ថិភាព!
តាមរយះផេកផ្លូវការ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង បានរៀបរាប់ថា ៖
“គុកនិងសោរមានចោរទើបកើត ឱសថល្អឆើតកើតក្រោយមានរោគ!
ចាប់តាំងពីខ្ញុំមកកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ ក្នុងឆ្នាំ2013 មានបទពិសោធន៍ប្រឈមមួយចំនួនបានបំផុសគំនិតខ្ញុំផ្តួចផ្តើមបង្កើតនូវឧបករណ៍សុវត្ថិភាពសម្រាប់ទុកចាប់ជនល្មើសព្រមជាមួយការប្រើប្រាស់សំណាញ់ ដើម្បីចាប់ជនបែកថ្នាំ ជនល្មើសរឹងទទឹងដែលមានកាំបិត ដំបង ពូថៅ នៅក្នុងដៃ ក៏ដូចជាជនល្មើសមាឌធំមានកម្លាំងខ្លាំង ក្នុងគោលបំណងរក្សាសុវត្ថិភាព ទាំងសមត្ថកិច្ច ទាំងជនល្មើស និងអ្នកនៅជំវិញហេតុការណ៍ ដែលគំនិតនិងឧបករណ៍នេះ ខ្ញុំមិនធ្លាប់គិតឬនឹកឃើញឡើយ កាលខ្ញុំនៅជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។
ក្នុងការដាក់បង្ហាញនូវឧបករណ៍សុវត្ថិភាពនេះដំបូង មានមតិមួយចំនួន បានសើចចំអក តែក៏មានមតិជាច្រើនបានគាំទ្រ តែនៅពេលដែលយើងយកទៅអនុវត្តជាក់ស្តែងក្នុងប្រតិបត្តិការ ឃើញថាគំនិតច្នៃប្រឌិតនេះ ពិតជាមានប្រសិទ្ធភាព និងសុវត្ថិភាព ទទួលបានលទ្ធផលជោគជ័យ តាមគំនិតដើមដែលយើងចង់បាន ហើយឧបករណ៍ទាំងនោះយើងក៏បានធ្វើការអភិវឌ្ឍន៍តាមសម័យកាល ព្រមទាំងបានផ្ដល់បច្ចេកទេសប្រើប្រាស់ក៏ដូចជាឧបករណ៍សុវត្ថិភាពនោះដល់សមត្ថកិច្ចដទៃទៀតផងដែរ។
សូមអរគុណ គ្រប់ពាក្យពេចន៍ ពោពេញដោយថាមពល លើកទឹកចិត្តរបស់បងប្អូនបានធ្វើឲ្យយើងបំពេញភារកិច្ចឆ្ពោះទៅមុខឥតឈប់ឈរ និងមិនរារែកចំពោះឧបសគ្គណាមួយឡើយ ។
សូមទស្សនាលទ្ធផលការងារខ្លះៗរបស់ អាវុធហត្ថរាជធានីភ្នំពេញ ក្នុងការប្រើប្រាស់ ឧបករណ៍សុវត្ថិភាព គួបផ្សំជាមួយសំណាញ់ ក្នុងប្រតិបត្តិការរយៈកាលជាង 10ឆ្នាំកន្លងមកនេះ ។”