CDRI与经济部合作启动“应对多重危机综合干预计划”,旨在通
分类经济
事件时间2026-09-04
地点金边
来源柬埔寨发展资源研究所
发布时间2026/09/07 08:02
详情描述
2026年9月4日,柬埔寨发展资源研究所(CDRI)执行董事Eng Netra博士及相关人员出席了由柬埔寨经济与财政部在金边速卡酒店举办的“应对多重危机综合干预计划”官方启动仪式。
该计划旨在通过研究支持国家政策,提升国家发展韧性。CDRI长期与经济与财政部及相关部门保持合作,确保研究方向与国家优先事项保持一致。此次干预计划的内容与CDRI近期的研究成果密切相关。
CDRI针对852名回流务工人员的调查显示,培训、教育及社会保障等制度性支持是经济复苏中的薄弱环节。此外,基于能源市场冲击的经济模型分析指出,通过贫困证(IDPoor)及针对回流人员的渠道提供应对危机的社会保障,是当前政策的优先事项。
CDRI的研究任务聚焦于两大核心议题。首先是“韧性”,即研究家庭与经济体如何应对危机影响,维持生活水平并保障粮食及其他安全。其次是柬埔寨从低中等收入国家向高中等收入国家转型,这要求进行深层经济改革,包括提升农业生产力与价值链、强化劳动力技能,以及向汽车零部件等高附加值经济领域多元化发展。
CDRI表示,通过高质量的研究及对政府优先事项的响应,该机构将继续为柬埔寨的发展讨论提供研究支持。
📋 简要摘要 ▸
CDRI与经济部合作启动“应对多重危机综合干预计划”,旨在通过研究支持国家政策,提升发展韧性。
📋 完整原文 ▸
វិទ្យាស្ថានបណ្តុះបណ្តាល និងស្រាវជ្រាវដើម្បីអភិវឌ្ឍន៍កម្ពុជា (CDRI) តំណាងដោយលោកស្រីបណ្ឌិត អេង នេត្រា នាយិកាប្រតិបត្តិ និងសហការី បានអញ្ជើញចូលរួមក្នុង «ពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការនូវ កម្មវិធីអន្តរាគមន៍គ្រប់ជ្រុងជ្រោយ ឆ្លើយតបទៅនឹងសភាពការណ៍ពហុវិបត្តិ» ដែលរៀបចំឡើងដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) កាលពីថ្ងៃទី៤ ខែកញ្ញា នៅសណ្ឋាគារសុខា ភ្នំពេញ។
កិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធ និងយូរអង្វែងរបស់វិទ្យាស្ថាន CDRI ជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងក្រសួង និងស្ថាប័នពាក់ព័ន្ធផ្សេងទៀត បានធ្វើឱ្យកម្មវិធីស្រាវជ្រាវរបស់វិទ្យាស្ថានស្របទៅតាមអាទិភាពជាតិយ៉ាងជិតស្និទ្ធ ដោយស្ថាប័នទាំងនោះជាដៃគូជួយជំរុញ និងតម្រង់ទិសអាទិភាពនៃការស្រាវជ្រាវរបស់ CDRI។
កម្មវិធីអន្តរាគមន៍នេះ ក៏បានឆ្លុះបញ្ចាំងពីលទ្ធផលនៃការស្រាវជ្រាវនាពេលថ្មីៗនេះរបស់វិទ្យាស្ថាន CDRI ផងដែរ។
ការសិក្សាអំពីពលករចំណាកស្រុកត្រឡប់មកវិញចំនួន ៨៥២ នាក់ បានរកឃើញថា ការគាំទ្រផ្នែកស្ថាប័ន រួមមាន ការបណ្តុះបណ្តាល ការអប់រំ និងកិច្ចគាំពារសង្គម នៅតែជាចំណុចខ្សោយបំផុតក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ។ ការវិភាគតាមគំរូម៉ូឌែលសេដ្ឋកិច្ចរបស់វិទ្យាស្ថាន CDRI ស្តីពីផលប៉ះពាល់នៃទីផ្សារថាមពល ក៏បានចង្អុលបង្ហាញថា កិច្ចគាំពារសង្គមដែលឆ្លើយតបទៅនឹងវិបត្តិ (តាមរយៈប័ណ្ណក្រីក្រ IDPoor និងការអន្តរាគមន៍លើពលករត្រឡប់មកវិញ) គឺជាអាទិភាពនយោបាយ។
លទ្ធផលនៃការសិក្សាទាំងនេះ មានទំនាក់ទំនងយ៉ាងជិតស្និទ្ធទៅនឹងប្រធានបទធំៗពីរ ដែលជាអាទិភាពនៃបេសកកម្មស្រាវជ្រាវរបស់វិទ្យាស្ថាន CDRI។ ទីមួយ «ភាពធន់»៖ ការសិក្សាពីរបៀបដែលគ្រួសារ និងសេដ្ឋកិច្ចរងផលប៉ះពាល់ពីវិបត្តិនានា ការរក្សាលំនឹងជីវភាពរស់នៅ ព្រមទាំងការធានាសន្តិសុខស្បៀង និងទិដ្ឋភាពសន្តិសុខផ្សេងទៀត។ ទីពីរ «ការផ្លាស់ប្តូររបស់កម្ពុជាពីប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតទាប ទៅជាប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រិតខ្ពស់»៖ ការសិក្សាអំពីការវិវត្តនៃសេដ្ឋកិច្ចកម្ពុជា ដែលទាមទារឱ្យមានកំណែទម្រង់ស៊ីជម្រៅ ដោយមិនត្រឹមតែផ្តោតលើការស្តារសេដ្ឋកិច្ចឡើងវិញប៉ុណ្ណោះទេ ប៉ុន្តែលើការបង្កើនផលិតភាពសេដ្ឋកិច្ច តួយ៉ាង ការលើកកម្ពស់វិស័យកសិកម្ម និងខ្សែច្រវាក់តម្លៃ ការពង្រឹងជំនាញពលកម្ម និងការធ្វើពិពិធកម្មទៅកាន់វិស័យសេដ្ឋកិច្ចដែលមានតម្លៃបន្ថែមខ្ពស់ជាងមុន ដូចជាគ្រឿងបន្លាស់យានយន្តជាដើម។
ប្រធានបទទាំងនេះបានផ្តល់នូវទស្សនវិស័យយ៉ាងច្បាស់លាស់ សម្រាប់កិច្ចពិភាក្សាលើការអភិវឌ្ឍនៅកម្ពុជា ដែលវិទ្យាស្ថាន CDRI មានឧត្តមភាពក្នុងការដឹកនាំ តាមរយៈគុណភាពនៃការស្រាវជ្រាវ និងការឆ្លើយតបស្របទៅនឹងអាទិភាពរបស់រាជរដ្ឋាភិបាល។
CDRI, represented by Executive Director Dr Eng Netra and colleagues, joined the Official Launching Ceremony of the "Comprehensive Intervention Program in Response to the Multi-Crises," hosted by the Ministry of Economy and Finance (MEF), on 4th September at Sokha Phnom Penh Hotel.
CDRI's close and long-standing collaboration with MEF and other line ministries keep our research programme closely attuned to national priorities — a partnership that enables and inform CDRI research agenda.
The Intervention program echoes findings from our own recent research portfolio. Our study of 852 returnee migrants found institutional— training, education, and social protection — remains the weakest link in recovery. Our GTAP-FIN modelling of energy-market shocks likewise points to shock-responsive social protection, via IDPoor and returnee channels, as a policy priority.
Read more here: https://cdri.org.kh/news/building-resilience-advancing-cambodia-s-development-transition
Photo Credit: CCC
[cdri.org.kh] | Building Resilience, Advancing Cambodia’s Development Transition | CDRI, represented by Executive Director Dr. Eng Netra and colleagues, joined the Official Launching Ceremony of the "Comprehensive Intervention Progra ... | https://cdri.org.kh/news/building-resilience-advancing-cambodia-s-development-transition