柬埔寨国防部部署防汛应急 救援力量全国24小时待命










分类防灾减灾
事件时间2026-07-16 14:46
地点柬埔寨全国
来源CN123
发布时间2026/07/16 14:46
详情描述
2026年7月16日,柬埔寨国防部后勤与财务总局局长蒙波乐(Mung Ponlok)下达指令,要求各部门做好应对自然灾害的救援准备工作。
第99运输旅指挥官胡森昂(Hul Sam-oun)已完成对救援力量及物资的部署与检查。目前,该旅救援部队已进入100%待命状态,确保在全国范围内发生洪涝灾害时能够迅速响应。
此次部署的救援力量包括经过专业训练的军官、士官及士兵。在物资配备方面,部队已准备好重型运输车辆、救援快艇、快艇发动机、救生衣及各类后勤保障设备。所有设备均已通过技术检查,以确保在紧急情况下能够实现快速机动。
第99运输旅指挥官要求全体救援人员保持高度责任感,随时准备在全国范围内执行24小时待命任务。此次行动以保障民众生命安全为首要任务,确保在灾害发生时能及时为受灾地区提供援助。
📋 简要摘要 ▸
柬埔寨国防部后勤与财务总局下令,第99运输旅已完成救援力量与物资部署,确保在全国范围内发生洪涝灾害时能迅速响应。部队已进入24小时待命状态,重点保障民众生命安全,并配备重型运输车辆及救援设备。
📋 完整原文 ▸
អនុវត្តតាមបទបញ្ជាដឹកនាំដ៏ម៉ឺងម៉ាត់ និងខ្ពង់ខ្ពស់របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋាន ភស្តុភារ-ហិរញ្ញវត្ថុ ក្រសួងការពារជាតិ ក្នុងការត្រៀមលក្ខណៈអន្តរាគមន៍ជួយសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយធម្មជាតិ, ឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការ កងពលតូចដឹកជញ្ជូនលេខ៩៩ បានចាត់តាំងរៀបចំ និងពិនិត្យកម្លាំងអន្តរាគមន៍ ព្រមទាំងសម្ភារៈមធ្យោបាយសង្គ្រោះគ្រប់ប្រភេទ ឱ្យស្ថិតក្នុងស្ថានភាពត្រៀមខ្លួន ១០០% ជានិច្ច ដើម្បីឆ្លើយតប និងសង្គ្រោះបន្ទាន់ ក្នុងករណីមានគ្រោះមហន្តរាយទឹកជំនន់កើតឡើងជាយថាហេតុ តាមបណ្តាខេត្តនានា ។
នៅក្នុងការត្រៀមលក្ខណៈនេះ អង្គភាពបានរៀបចំយ៉ាងហ្មត់ចត់នូវកម្លាំងអន្តរាគមន៍ នាយទាហាន នាយទាហានរង និងពលទាហាន ដែលមានស្មារតីមុតមាំ វិន័យខ្ពស់ និងហ្វឹកហ្វឺនជំនាញសង្គ្រោះច្បាស់លាស់, មធ្យោបាយនិងសម្ភារៈសង្គ្រោះ រថយន្តដឹកជញ្ជូនកងទ័ពធុនធ្ងន់ អូរប័រសង្គ្រោះ ម៉ាស៊ីនអូរប័រ អាវពោង និងឧបករណ៍ភស្តុភារបំរុងចាំបាច់នានា ដែលត្រូវបានត្រួតពិនិត្យបច្ចេកទេសយ៉ាងហ្មត់ចត់ ធានាការចល័តកម្លាំងបានលឿន និងទាន់ពេលវេលា។
ឧត្តមសេនីយ៍ទោ មេបញ្ជាការ បានសង្កត់ធ្ងន់ និងដាក់បទបញ្ជាដល់កម្លាំងអន្តរាគមន៍ទាំងអស់ ត្រូវក្តាប់ជាប់ស្មារតីទទួលខុសត្រូវខ្ពស់ ស្មោះត្រង់ និងត្រៀមលក្ខណៈចេញប្រតិបត្តិការទូទាំងប្រទេស ២៤ម៉ោង លើ២៤ម៉ោង ដោយយកសុវត្ថិភាព និងអាយុជីវិតរបស់ប្រជាពលរដ្ឋជាអាទិភាពចម្បងបំផុត ស្របតាមពាក្យស្លោក «កងទ័ពកើតចេញពីប្រជាជន ធ្វើដើម្បីប្រជាជន និងនៅក្បែរប្រជាជនគ្រប់គ្រាលំបាក»។