东盟观察员团队在柬埔寨协调组陪同下,于8月4日前往班迭棉吉省








分类安全
事件时间2026-08-04 10:00
地点班迭棉吉省
来源柬埔寨国防部
发布时间2026/08/04 19:02
详情描述
2026年8月4日上午10时,柬埔寨国防部协调组陪同东盟观察员团队,前往班迭棉吉省波贝市万特坤边境地区进行实地考察。此次考察由来自菲律宾的东盟观察员团队负责人带队,旨在核实当地局势、监督停火协议执行情况,并就边境现状进行记录与报告。
据柬埔寨国防部通报,受边境局势影响,目前万特坤地区仍有1870户家庭、共计8790名民众处于流离失所状态,其中包括1980名儿童。由于泰方军队在当地设置铁丝网、部署集装箱并导致部分民宅损毁,上述民众目前仍无法返回家园。
柬埔寨国防部表示,此次东盟观察员的实地核实工作,凸显了柬泰边境联合勘界委员会(JBC)尽快启动勘界工作的必要性。此举旨在落实2025年12月27日柬泰边境总委员会(GBC)第三次特别会议达成的共识,确保柬埔寨民众能够安全、有尊严地返回住所。
柬埔寨方面重申,将继续依据国际法及相关历史条约维护边境线,不承认任何通过武力或非法占领手段改变边境现状的行为,并将持续就泰方的单方面行动向其提出正式抗议。
📋 简要摘要 ▸
东盟观察员团队在柬埔寨协调组陪同下,于8月4日前往班迭棉吉省波贝市的万特坤边境地区进行实地考察,核实当地局势。目前该地区仍有约8790名民众因边境问题处于流离失所状态。
📋 完整原文 ▸
សេចក្តីប្រកាសព័ត៌មាន
អ្នកនាំពាក្យក្រសួងការពារជាតិ នៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិមេត្តាជ្រាបថា៖
នៅថ្ងៃអង្គារ ទី៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង ១០:០០នាទីព្រឹក ក្រុមអ្នកសម្របសម្រួល (CLG) នៃព្រះរាជាណាចក្រកម្ពុជា បានសម្របសម្រួលជូនក្រុមអ្នកសង្កេតការណ៍អាស៊ានប្រចាំព្រះរាជាណាចក្រកម្ពុជា (ASEAN Observer Team–Cambodia: AOT-KH) ដឹកនាំដោយ ប្រធានបេសកកម្មក្រុមអ្នកសង្កេតការណ៍អាស៊ាន (AOT KH HOM) ពីសាធារណរដ្ឋហ្វីលីពីន ដើម្បីចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងរាយការណ៍អំពីស្ថានភាពព្រំដែននៅតំបន់ច្រកបឹងត្រកួន ស្ថិតក្នុងឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ក្រោយបទឈប់បាញ់ចូលជាធរមាន។
សូមជម្រាបជូនថា រហូតមកទល់ពេលនេះ ប្រជាពលរដ្ឋស៊ីវិលនៅតំបន់បឹងត្រកួនចំនួន ១៨៧០គ្រួសារ ស្មើនឹង ៨៧៩០នាក់ ក្នុងនោះមានកុមារចំនួន ១៩៨០នាក់ ដែលកំពុងភៀសសឹក ហើយនៅមិនទាន់អាចវិលត្រឡប់ទៅលំនៅដ្ឋានរបស់ពួកគាត់វិញបាននៅឡើយ ដោយសារការចូលកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់ពីសំណាក់កងកម្លាំងយោធាថៃនៅទីតាំងខាងលើតាមរយៈការរាយបន្លាលួស ដាក់ពង្រាយទូកុងតឺន័រ រួមទាំងផ្ទះសម្បែងរបស់ពួកគាត់ក៏ត្រូវបានបំផ្លិចបំផ្លាញផងដែរ។
ការចុះសង្កេតការណ៍ ផ្ទៀងផ្ទាត់ និងធ្វើរបាយការណ៍នៅទីតាំងខាងលើរបស់ក្រុមអ្នកសង្កេតការណ៍អាស៊ាន គូសបញ្ជាក់ពីភាពចាំបាច់ជាដាច់ខាតក្នុងការចាប់ផ្តើមកិច្ចការវាស់វែងខណ្ឌសីមាដោយគណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោក (JBC) កម្ពុជា-ថៃ ឱ្យបានឆាប់បំផុត ស្របតាមកិច្ចព្រមព្រៀងដែលមានស្រាប់ដូចមានចែងនៅក្នុងចំនុចទីបួននៃសេចក្តីប្រកាសរួមនៃកិច្ចប្រជុំពិសេសលើកទី៣ នៃគណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដើម្បីអនុញ្ញាតឱ្យប្រជាពលរដ្ឋស៊ីវិលស្លូតត្រង់របស់កម្ពុជាអាចវិលត្រលប់ទៅលំនៅដ្ឋានវិញដោយមិនមានការរារាំង ព្រមទាំងដោយសុវត្ថិភាព និងកិត្តិយស។
កម្ពុជានៅតែប្រកាន់ជំហរយ៉ាងម៉ឺងម៉ាត់ក្នុងការការពារខ្សែព្រំដែនអន្តរជាតិកម្ពុជា-ថៃ ដែលបន្សល់ទុកដោយគណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម ដោយគោរពគោលការណ៍ច្បាប់អន្តរជាតិ គោលការណ៍ខ្សែព្រំដែនមិនកែប្រែ (Uti Possidetis Juris) គោរពអនុសញ្ញា សន្ធិសញ្ញាបារាំង-សៀម ពិធីសារកំណត់ព្រំដែន ផែនទីដែលជាលទ្ធផលនៃការងារខណ្ឌសីមារបស់គណៈកម្មការកំណត់ព្រំដែនឥណ្ឌូចិន-សៀម កំណត់ហេតុកិច្ចប្រជុំ និងកំណត់ហេតុបោះបង្គោលព្រំដែនរបស់គណៈកម្មការព្រំដែនឥណ្ឌូចិន-សៀម MOU ឆ្នាំ២០០០ TOR ឆ្នាំ២០០៣ ព្រមទាំងកិច្ចព្រមព្រៀង និងឯកសារពាក់ព័ន្ធនានាដែលភាគីទាំងពីរបានឯកភាពគ្នានាពេលកន្លងមក។ ក្នុងន័យនេះ កម្ពុជាមិនទទួលស្គាល់ជាដាច់ខាតនូវការកែប្រែខ្សែព្រំដែនណាមួយដែលកើតចេញពីការប្រើប្រាស់កម្លាំង និងការកាន់កាប់ភ្ជាប់ទឹកដីដោយខុសច្បាប់តាមរយៈការបង្កើតអង្គហេតុសម្រេចលើទីតាំងជាក់ស្តែង (fait accompli) នោះឡើយ និងបន្តធ្វើការតវ៉ាជាផ្លូវការទៅកាន់ភាគីថៃនូវរាល់សកម្មភាពជាឯកតោភាគី សកម្មភាពរំលោភបំពានណាមួយរបស់ភាគីថៃមកលើបូរណភាពទឹកដីស្របច្បាប់របស់កម្ពុជា។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិជ្រាបជាព័ត៌មាន៕
ថ្ងៃអង្គារ ៦រោច ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦
______
🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/)
🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence)
🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055)
🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh)
🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm)
🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)