柬埔寨卫生部部长出席东盟韩国卫生部长会议 探讨AI医疗
分类医疗
事件时间2026-09-11
地点吉隆坡
来源柬埔寨卫生部
发布时间2026/09/11 15:52
详情描述
2026年9月11日,柬埔寨卫生部部长秦拉率领代表团前往马来西亚吉隆坡,出席第3届东盟-韩国卫生部长会议。此次会议共有东盟11个成员国代表及东盟副秘书长参加,会议主题为“智能数据,更好护理:人工智能与创新应用”,旨在探讨如何利用人工智能及数字创新技术构建互联互通的东盟-韩国医疗生态系统。
秦拉在会上表示,人工智能与数字创新是东盟各国的重点领域,韩国在该领域处于全球领先地位。针对当前东盟成员国之间发展水平存在的差异及面临的挑战,秦拉提出了三项合作优先事项:首先是提升医疗专业人员及学生的数字素养,以确保能够安全地开发与管理数字信息;其次是完善医疗系统以适配人工智能应用,强调医疗数据应实现国家层面的统筹管理,而非局限于单一机构;最后是确保患者医疗记录能够跨机构转化与共享,提升医疗信息在整个系统中的利用效率。
会议最终通过了联合声明,各方承诺将共同推动医疗卫生领域的数字化转型,通过开展能力建设培训、制定符合东盟需求的医疗信息规划以及构建数字医疗现代化战略,进一步增强东盟医疗体系的韧性。
📋 简要摘要 ▸
柬埔寨卫生部部长率团赴马来西亚吉隆坡,出席第3届东盟-韩国卫生部长会议,重点讨论利用人工智能及创新技术提升医疗数据管理与服务质量。
📋 完整原文 ▸
"គណៈប្រតិភូសុខាភិបាលកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៣ នៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៉ី"
————
ទីក្រុងគូឡាឡាំពួ ៖ នាព្រឹកថ្ងៃសុក្រ ទី១១ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានអញ្ជើញដឹកនាំគណៈប្រតិភូក្រសួងសុខាភិបាលចូលរួម កិច្ចប្រជុំរដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី៣ ដែលមានការចូលរួមពីប្រទេសជាសមាជិកអាស៊ានទាំង១១ អគ្គលេខាធិកររងអាស៊ាន ជាមួយសាធារណរដ្ឋកូរ៉េដែលបានប្រព្រឹត្តទៅនៅទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេសុី ក្រោមប្រធានបទ «ទិន្នន័យឆ្លាតវៃ ការថែទាំកាន់តែប្រសើរ៖ ការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) និងនវានុវត្តន៍ឌីជីថល ដើម្បីកសាងប្រព័ន្ធសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ ដែលមានការតភ្ជាប់គ្នា (Smarter Data, Better Care: Harnessing Artificial Intelligence and Digital Innovations for a Connected ASEAN–Korea Healthcare Ecosystem)”។
ឯកឧត្តមសាស្ត្រាចារ្យរដ្ឋមន្ត្រី បានស្វាគមន៍ចំពោះការជ្រើសរើសបញ្ញាសិប្បនិម្មិត និងនវានុវត្តន៍ឌីជីថល ជាប្រធានបទអាទិភាព ដោយចាត់ទុកថាទាំងនេះជាវិស័យសំខាន់សម្រាប់ប្រទេសអាស៊ានទាំងអស់ ហើយសាធារណរដ្ឋកូរ៉េ គឺជាប្រទេសមួយក្នុងចំណោមប្រទេសឈានមុខលើពិភពលោកក្នុងវិស័យនេះ។ ទន្ទឹមនឹងនោះ ឯកឧត្តមសាស្ត្រាចារ្យ បានលើកឡើងថា បញ្ហាប្រឈមនៅមានច្រើន ហើយកម្រិតវឌ្ឍនភាពរវាងប្រទេសសមាជិកអាស៊ានក៏មានភាពខុសគ្នាផងដែរ។ ឯកឧត្តមសាស្ត្រាចារ្យ ថែមទាំងបានពាំនាំ លើកជូនអង្គប្រជុំ “រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ” អំពីអាទិភាពចម្បងៗ ចំនួនបី ដែលកិច្ចសហប្រតិបត្តិការជាមួយសាធារណរដ្ឋកូរ៉េនឹងផ្តល់តម្លៃខ្ពស់ រួមមាន៖
១) ការកសាងអក្ខរកម្មឌីជីថល (digital literacy) សម្រាប់អ្នកជំនាញវិជ្ជាជីវៈសុខាភិបាល និងនិស្សិត ដើម្បីទាញយកអត្ថប្រយោជន៍នៃបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត ព្រមទាំងជំរុញឱ្យបង្កើត និងគ្រប់គ្រងព័ត៌មានដោយសុវត្ថិភាពតាមរយៈបច្ចេកវិទ្យាទាំងនេះ។
២) ការរៀបចំប្រព័ន្ធសុខាភិបាល ដើម្បីត្រៀមលក្ខណៈក្នុងការប្រើប្រាស់បញ្ញាសិប្បនិម្មិត នៅតាមមូលដ្ឋានសុខាភិបាល។ ទិន្នន័យគួរត្រូវបានប្រើប្រាស់ ដើម្បីគាំទ្រប្រព័ន្ធសុខាភិបាលទាំងមូល មិនមែនរក្សាទុកនៅត្រឹមស្ថាប័នដែលបង្កើតទិន្នន័យនោះទេ។ នេះតម្រូវឱ្យមានការគ្រប់គ្រងទិន្នន័យកម្រិតជាតិ ដែលគ្របដណ្តប់វដ្តទាំងមូលតាំងពី ការបង្កើតទិន្នន័យ រហូតដល់ការរួមបញ្ចូល ការតភ្ជាប់ និងការប្រើប្រាស់ទិន្នន័យ។
៣) ការធានាថាទិន្នន័យអាចបំប្លែងប្រវត្តិវេជ្ជសាស្ត្ររបស់អ្នកជំងឺ ទៅជាព័ត៌មានដែលអាចយល់ និងប្រើប្រាស់បានយ៉ាងមានប្រសិទ្ធភាពទូទាំងប្រព័ន្ធសុខាភិបាល រួមទាំងឆ្លងកាត់ស្ថាប័នសុខាភិបាលផ្សេងៗគ្នា។
រដ្ឋមន្ត្រីសុខាភិបាលអាស៊ាន-សាធារណរដ្ឋកូរ៉េ បានអនុម័តលើសេចក្តីថ្លែងការណ៍រួម ដែលបញ្ជាក់ពីការប្តេជ្ញាចិត្ត ក្នុងការបន្តលើកកម្ពស់ភាពធន់នៃការអភិវឌ្ឍវិស័យសុខាភិបាលអាស៊ានក្នុងបរិបទថ្មី ដោយផ្តោតលើការធ្វើបរិវត្តកម្មឌីជីថលក្នុងការថែទាំសុខភាព ការអនុវត្តសកម្មភាព និងគម្រោងថ្មីក្នុងវិស័យសុខាភិបាលនាពេលអនាគត តាមរយៈការលើកកម្ពស់កម្មវិធីពង្រឹងសមត្ថភាព គាំទ្រដល់ការបង្កើត និងអនុវត្តផែនការព័ត៌មានសុខាភិបាលតាមតម្រូវការរបស់អាស៊ាន និងការបង្កើតយុទ្ធសាស្រ្តសម្រាប់ការធ្វើទំនើបកម្មសុខាភិបាលឌីជីថល។
**🌐**[Website](https://moh.gov.kh/kh/home)
📱[Facebook](https://www.facebook.com/MinistryofHealthofCambodia?mibextid=ZbWKwL)
📱[Telegram](https://t.me/MOHCambodia)
📱[X (twitter](https://x.com/MohCambodia))
📱[Tiktok](https://www.tiktok.com/@mohcambodia)
📱[YouTube](https://www.youtube.com/@MOHCambodia)