洪森赴茶胶省调研基层工作 强调提升公共服务与治安管理
分类政治
事件时间2026-05-07
地点茶胶
来源新鲜报
发布时间2026/05/07 07:06
详情描述
2026年5月7日上午,柬埔寨代国家元首、国王最高顾问委员会主席洪森前往茶胶省,与当地各级政府官员及部门负责人举行座谈。出席会议的人员包括参议院议员、国会议员、各级议会成员以及省内各部门负责人等,共计超过1000人。
此次座谈是洪森“下基层”系列行程的第四站。该系列行程始于2026年4月25日,首站为磅湛省,随后前往特本克蒙省和磅士卑省。
在会议中,洪森要求基层官员切实履行职责,重点提升公共服务水平,及时解决民众关切的各类问题。此外,会议还强调了社会治安管理、打击各类犯罪活动、保护自然资源以及加强基层行政管理工作的重要性。
📋 简要摘要 ▸
洪森于5月7日赴茶胶省与当地各级政府官员及部门负责人举行座谈,这是其“下基层”系列行程的第四站。会议重点要求基层官员提升公共服务水平,解决民众关切问题,并强调了社会治安、打击犯罪及自然资源保护的重要性。
📋 完整原文 ▸
នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី៧ ខែឧសភា ឆ្នាំ២០២៦នេះ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ អញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវ។
ពិធីសំណេះសំណាលនេះ មានការអញ្ជើញចូលរួមពីសមាជិកព្រឹទ្ធសភា រដ្ឋសភា ប្រ ធា ន អនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តកំពង់ស្ពឺ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ព្រមទាំងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានាជុំវិញខេត្តតាកែវសរុបជាង ១ពាន់នាក់។
សម្តេចតេជោ ហ៊ុន សែន បានហៅការអញ្ជើញចុះជួបសំណេះសំណាលជាមួយ ក្រុម ប្រឹក្សា រាជធានី ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ អង្គភាពនានានេះ ជា ដំណើរឆ្ពោះ ទៅកាន់មូលដ្ឋាន។ ដំណើរឆ្ពោះទៅកាន់មូលដ្ឋាន បានចាប់ផ្តើម កាលពីថ្ងៃ ទី២៥ ខែមេសា ឆ្នាំ២០២៦ ដោយចាប់ផ្តើមចេញពីខេត្តកំពង់ចាម ហើយខេត្ត ត្បូងឃ្មុំ នៅថ្ងៃបន្ទាប់។ ខេត្តតាកែវ ជាខេត្តទី៤ហើយ ដែលសម្តេចតេជោ បានអញ្ជើញជួបសំណេះសំណាល ខណៈខេត្តកំពង់ស្ពឺ ជាខេត្តទី៣។
កម្មវិធីជួបសំណេះសំណាលនេះ គឺជាវេលាដ៏មានសារៈសំខាន់មួយសម្រាប់សម្តេចតេជោ ហ៊ុន សែន ក្នុងការក្រើនរំលឹក និងជំរុញដល់មន្ត្រីនៅមូលដ្ឋានឱ្យបង្កើនការយកចិត្តទុកដាក់ ទៅលើកិច្ចការជាដែនសមត្ថកិច្ចរបស់ខ្លួន ជាពិសេសការផ្តល់សេវាទាំងឡាយជូន ដល់ប្រជាពលរដ្ឋ ក៏ដូចជាការដោះស្រាយបញ្ហាទាំងឡាយដែលជាក្តីកង្វល់របស់ប្រជាពលរដ្ឋ។
ក្រៅពីការជំរុញយកចិត្តទុកដាក់លើការផ្តល់សេវាហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏លើកឡើងពីបញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ការប្រយុទ្ធប្រឆាំងបទល្មើសនានា កិច្ចការ ការពារធនធានធម្មជាតិ និងការងារគ្រប់គ្រងរដ្ឋបាលនៅមូលដ្ឋាន។