柬埔寨旅游部推绿色旅游季 6月15日起对华免签4个月










分类旅游政策
事件时间2026-06-15
地点金边
来源柬埔寨旅游部
发布时间2026/04/29 21:59
详情描述
柬埔寨旅游市场推广委员会于2026年4月29日在金边召开2026年第一季度工作总结会议,并部署第二季度工作计划。会议由柬埔寨旅游部部长兼旅游市场推广委员会主席胡哈主持,政府及私营部门代表出席。
会议宣布,为进一步推动旅游业发展,柬埔寨将正式启动“绿色旅游季”活动,该活动于5月至10月期间开展,并结合“绿色奇迹”倡议进行推广。
作为旅游促进措施的重要组成部分,柬埔寨政府明确对持中国护照(PRC)的公民实施免签政策。该政策将于2026年6月15日正式生效,持续至10月15日。
此外,会议还提出多项战略目标,包括推进旅游市场多元化、提升柬埔寨国际形象,以及为2026年11月在金边举办的第20届法语国家峰会制定宣传策略,旨在通过国际会议吸引更多外国游客与投资。
📋 简要摘要 ▸
柬埔寨旅游市场推广委员会召开2026年一季度总结会,宣布将推出“绿色旅游季”活动,并明确从6月15日至10月15日对持中国护照游客实施免签政策,旨在通过多元化营销及承办法语国家峰会吸引国际游客与投资。
📋 完整原文 ▸
**ស្ថិតនៅក្នុងគ្រាដ៏លំបាក ដែលវិស័យទេសចរណ៍កំពុងប្រឈមនឹងឧបសគ្គនិងទទួលរងនូវឥទ្ធិពលពីកត្តាខាងក្រៅជាច្រើន, ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) កាន់តែបង្កើនសន្ទុះសកម្មភាពទៅមុខ និង ជំរុញការផ្សព្វផ្សាយទេសចរណ៍កម្ពុជាទៅក្រៅប្រទេស កាន់តែខ្លាំងក្លា ស្របតាមទស្សនទាន កាន់តែជួបឧបសគ្គ កាន់តែមានភាពធន់នឹងវិបត្តិ
……….
ឯកឧត្តម ហួត ហាក់ ប្រធានក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា (ក.ផ.ផ) អញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្តត្រីមាសទី២ ឆ្នាំ២០២៦ របស់ក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារ និងផ្សព្វផ្សាយទេសចរណ៍កម្ពុជា និងដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម អ្នកឧកញ៉ា ឧកញ៉ា លោក លោកស្រី តំណាងរដ្ឋ និង វិស័យឯកជន ដែលជាសមាជិកក្រុមប្រឹក្សាភិបាល ឯកឧត្តមនាយកប្រតិបត្តិ និងអង្គភាពប្រតិបត្តិនៃក.ផ.ផ ក្នុងគោលបំណងពិនិត្យលើវឌ្ឍនភាពការងារសម្រេចបាន, វិភាគ និងវាយតម្លៃលើស្ថិតិទេសចរណ៍ ស្ថានភាពទេសចរណ៍ ក្នុងប្រទេស តំបន់ និងពិភពលោក ព្រមទាំងកំណត់នូវកត្តាហានិភ័យនានា ក៏ដូចជាកាលានុវត្តភាព ដើម្បីដាក់ចេញនូវយុទ្ធសាស្ត្រគន្លឹះ និងផែនការសកម្មភាពឱ្យចំគោលដៅ ទាន់ពេលវេលា មានភាពបត់បែន និងឆ្លើយតបបានទៅនឹងស្ថានភាពបច្ចុប្បន្ន និង រយៈពេលមធ្យម ដែលជាទិសដៅការងារបន្ត។
ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋមន្ត្រី និងជាប្រធាន ក.ផ.ផ បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលសម្រេចបានក្នុងត្រីមាសទី១ ដែលចាត់ទុកថានេះជាតម្លៃបន្ថែមក្នុងការជំរុញការផ្សព្វផ្សាយអំពីសក្ដានុពលទេសចរណ៍កម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ និងគាំទ្រលើទិសដៅការងារបន្ត ក្នុងនោះត្រូវយកចិត្តទុកដាក់លើការងារមួយចំនួន រួមមាន៖ (១)ការចូលរួមជំរុញការផ្សព្វផ្សាយអំពីយុទ្ធនាការទស្សនាកម្ពុជានៅរដូវកាលបៃតង (Visit Cambodia in Green Season Campaign) (ចាប់ពីខែឧសភា ដល់តុលា) ដោយផ្សារភ្ជាប់គំនិតផ្តួចផ្តើម “The Green Wonder” របស់ (ក.ផ.ផ), (២)ការរៀបចំផែនការគាំទ្រដល់ការលើកលែងទិដ្ឋាការសម្រាប់ប្រជាពលរដ្ឋចិន កាន់លិខិតឆ្លងដែន PRC ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២៦, (៣) ការធ្វើពិពិធកម្មទីផ្សារទេសចរណ៍ ប្រកបដោយភាពបត់បែន, (៤) ជំរុញយុទ្ធនាការចាក់ទឹកថ្លាក្នុងទឹកល្អក់ ដើម្បីលើកកម្ពស់កិត្តិនាមកម្ពុជានៅលើឆាកអន្តរជាតិ,និង(៥) រៀបចំផែនការយុទ្ធសាស្ត្រក្នុងការចូលរួមផ្សព្វផ្សាយអំពីការរៀបចំកិច្ចប្រជុំ កំពូលហ្វ្រង់កូហ្វូនី លើកទី២០ ឆ្នាំ២០២៦ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រនេះ ក្នុងខែវិច្ឆិកា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ទៅកាន់ទីផ្សារគោលដៅ ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរ និងវិនិយោគិនបរទេសមកកម្ពុជាឱ្យបានកាន់តែច្រើន។
រាជធានីភ្នំពេញ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦**