西哈莫尼国王在京治疗健康状况好转 洪玛尼发文祈福


分类皇室新闻
事件时间2026-04-27 08:42
地点北京
来源洪玛尼官方频道
发布时间2026/04/27 08:42
详情描述
2026年4月27日,柬埔寨副首相洪玛尼通过官方渠道发布消息,通报了西哈莫尼国王的最新健康状况。
据洪玛尼表示,西哈莫尼国王目前正在北京接受专业医疗团队的治疗与护理。经过一周的治疗,国王的健康状况正在持续好转。
洪玛尼代表民众向国王致以诚挚祈福,祝愿国王早日康复,恢复健康与体魄。同时,洪玛尼对中国政府、北京医院以及全体医疗团队表示感谢,并肯定了医疗团队在国王治疗期间提供的精心照料。
📋 简要摘要 ▸
据洪玛尼发布消息,西哈莫尼国王在北京接受治疗一周后,健康状况持续好转。洪玛尼代表民众向国王致以诚挚祈福,并对中国政府及北京医院医疗团队的精心照料表示深切感谢。
📋 完整原文 ▸
ទូលព្រះបង្គំជាខ្ញុំ មានសេចក្ដីសោមនស្ស និងត្រេកអរឥតឧបមា ដោយបានទទួលព័ត៌មានពីក្រសួងព្រះបរមរាជវាំង អំពីស្ថានភាពព្រះរាជសុខភាពដែលកំពុងប្រសើរឡើងជាបន្តបន្ទាប់ របស់ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត បន្ទាប់ពីព្រះអង្គបានគង់ប្រថាប់ទទួលការព្យាបាល និងការថែទាំយ៉ាងយកចិត្តទុកដាក់ខ្ពស់បំផុតពីក្រុមគ្រូពេទ្យជំនាញ នៃមន្ទីរពេទ្យរដ្ឋធានីប៉េកាំង ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ។
ក្នុងនាមជាប្រជានុរាស្ត្រដែលតែងតែគោរពស្រលាញ់ចំពោះព្រះអង្គ ទូលព្រះបង្គំជាខ្ញុំ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះអង្គឆាប់បានជាសះស្បើយពេញលេញពីព្រះរោគ និងមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួនឡើងវិញ ដើម្បីយាងនិវត្តន៍បន្តគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ ដល់កូនចៅប្រជានុរាស្ត្រព្រះអង្គជានិច្ចតទៅ។
ជាថ្មីម្តងទៀត សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន មន្ទីរពេទ្យរដ្ឋធានីប៉េកាំង ព្រមទាំងលោកគ្រូពេទ្យ និងអ្នកគ្រូពេទ្យទាំងអស់ ដែលបានខិតខំយកចិត្តទុកដាក់យ៉ាងខ្ពស់បំផុត ក្នុងការពិនិត្យតាមដាន និងថែទាំព្រះរាជសុខភាព ថ្វាយព្រះអង្គ រហូតទទួលបានលទ្ធផលដ៏ប្រសើរ។