奥多棉吉省森隆市实弹射击训练 8月19-31日禁止靠近

预警类型军事训练
严重程度高
地点奥多棉吉省森隆市
发布时间2026/08/18 19:58
详情描述
奥多棉吉省森隆市第42步兵旅将于8月19日至8月31日期间,在森隆市贡克里分区萨马基村的训练场进行SVD狙击步枪实弹射击训练。
为确保人身安全并避免意外事故,森隆市政府发布预警,要求居住在训练区域周边的居民及相关从业人员,在上述训练期间严禁进入该区域。
请当地民众知悉,训练期间若听到枪声无需恐慌。贡克里分区当局将负责向当地居民广泛宣传此项信息,请广大市民配合相关安全管理要求。
📋 简要摘要 ▸
奥多棉吉省森隆市第42步兵旅将于8月19日至31日进行SVD狙击步枪实弹射击训练,周边居民严禁进入训练区域。
📋 完整原文 ▸
សេចក្តីជូនដំណឹង៖ ស្តីពីការហ្វឹកហ្វឺនម្ចាស់ការអាវុធ SVD និងការបាញ់គ្រាប់ពិត របស់កងពលតូចថ្មើរជើងលេខ៤២ ស្ថិតក្នុងភូមិសាមគ្គី សង្កាត់កូនគ្រៀល ក្រុងសំរោង
(ក្រុងសំរោង)៖ រដ្ឋបាលក្រុងសំរោង សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជន ជាពិសេសអ្នករស់នៅ និងប្រកបមុខរបរនៅក្បែរភូមិសាមគ្គី សង្កាត់កូនគ្រៀល មេត្តាជ្រាបថា៖ កងពលតូចថ្មើរជើងលេខ៤២ នឹងរៀបចំបើកវគ្គហ្វឹកហ្វឺនម្ចាស់ការអាវុធ SVD ដោយមានការបាញ់គ្រាប់ពិត ចាប់ពី ថ្ងៃទី១៩ រហូតដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅទីលានហ្វឹកហ្វឺនក្នុងភូមិសាមគ្គី សង្កាត់កូនគ្រៀល ក្រុងសំរោង។
ដើមី្បធានាសុវត្ថិភាពខ្ពស់ និងជៀសវាងគ្រោះថ្នាក់ដោយយថាហេតុ រដ្ឋបាលក្រុងសំរោង សូមណែនាំ៖
១. អាជ្ញាធរសង្កាត់កូនគ្រៀល៖ បន្តផ្សព្វផ្សាយព័ត៌មាននេះឱ្យបានទូលំទូលាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។
២. បងប្អូនប្រជាពលរដ្ឋ៖ សូមកុំមានការភ័យខ្លាច ឬភ្ញាក់ផ្អើលចំពោះសំឡេងផ្ទុះអាវុធ និង សូមផ្អាកការចូលទៅក្បែរតំបន់ទីលានបាញ់គ្រាប់ពិត ក្នុងអំឡុងពេលខាងលើជាដាច់ខាត។
អាស្រ័យហេតុនេះ សូមសាធារណជន និងប្រជាពលរដ្ឋទាំងអស់ មេត្តាជ្រាបជាព័ត៌មាន និងចូលរួមសហការដោយស្មារតីទទួលខុសត្រូវខ្ពស់៕