柬埔寨卫生部启动人员普查 医疗服务不受影响

分类政务
事件时间2026-10-09
地点金边
来源公共职能信息
发布时间2026/10/05 21:40
详情描述
柬埔寨卫生部下属5家国家级单位已于近日完成首日人员生物识别与普查工作。此次普查旨在规范公务员管理,由副总理兼公务员部大臣洪玛尼主持,卫生部大臣秦拉带头参与了生物识别与个人资料核对。
首日普查涵盖的5个目标单位包括:卫生部办公大楼、卡尔梅特医院、柬苏友谊医院、坤塔帕花医院以及国家儿童医院。相关部门表示,普查工作进展顺利,各单位领导及医护人员积极配合,完成了生物识别扫描及文件核对。
普查工作将持续进行,预计于2026年10月9日结束。在此期间,各医院将照常提供医疗服务,确保民众的诊疗及救治工作不受影响。
📋 简要摘要 ▸
柬埔寨卫生部下属5家国家级医院及单位已完成首日人员生物识别与普查工作。该活动由洪玛尼主持,旨在规范公务员管理,普查将持续至10月9日,期间各医院医疗服务保持正常。
📋 完整原文 ▸
គណៈកម្មការជំរឿនមន្ត្រី បញ្ចប់ជំរឿនមន្ត្រីជាក់ស្តែង ថ្ងៃទី១ តាមអង្គភាពគោលដៅទាំង៥ ដោយធានាបាននូវដំណើរការផ្តល់សេវាជូនពលរដ្ឋជាធម្មតា
ដំណើរការចុះធ្វើជីវមាត្រ និងជំរឿនមន្ត្រីជាក់ស្តែងថ្ងៃទី១ នៅតាមបណ្តាអង្គភាព និងមន្ទីរពេទ្យថ្នាក់ជាតិទាំង៥ គោលដៅផ្សេងគ្នា នៃរចនាសម្ព័ន្ធចំណុះក្រសួងសុខាភិបាល ដែលជាក្រសួងគោលដៅទី២៥ ត្រូវបានបញ្ចប់ជាស្ថាពរ ប្រកបដោយភាពរលូន។
ថ្ងៃដំបូងនៃដំណើរការជំរឿននេះ ទទួលបានការអញ្ជើញចុះពិនិត្យដំណើរការស្រង់ទិន្នន័យផ្ទាល់ពីសំណាក់ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការ នៅទីស្តីការក្រសួងសុខាភិបាល។ ជាមួយគ្នានេះដែរ ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល ក៏បានអញ្ជើញធ្វើជីវមាត្រ និងផ្ទៀងផ្ទាត់ទិន្នន័យប្រវត្តិរូបផ្ទាល់ខ្លួន ដែលការចូលរួមរបស់ឯកឧត្តមរដ្ឋមន្ត្រីផ្ទាល់នាពេលនេះ បានបង្ហាញនូវគំរូ និងគាំទ្រយ៉ាងពេញទំហឹងចំពោះគោលនយោបាយកែទម្រង់រដ្ឋបាលសាធារណៈរបស់រាជរដ្ឋាភិបាលកម្ពុជា ពិសេសចូលរួមបំពេញកាតព្វកិច្ចជាមន្ត្រីរាជការ។
យុទ្ធនាការជំរឿនថ្ងៃទី១ នេះ ទទួលបានកិច្ចសហការ និងការចូលរួមយ៉ាងសកម្មពីថ្នាក់ដឹកនាំ មន្ត្រីរាជការ ព្រមទាំងបុគ្គលិកសុខាភិបាល ដោយបានបញ្ចប់ការស្កែនជីវមាត្រ និងផ្ទៀងផ្ទាត់ឯកសារច្បាស់លាស់ តាមគោលដៅទាំង៥ រួមមាន៖ (១)ទីស្តីការក្រសួងសុខាភិបាល, (២)មន្ទីរពេទ្យកាល់ម៉ែត, (៣)មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត, (៤)មន្ទីរពេទ្យគន្ធបុប្ផា និង (៥)មន្ទីរពេទ្យកុមារជាតិ។
ក្រុមការងារជំរឿននៃក្រសួងមុខងារសាធារណៈ សូមថ្លែងអំណរគុណ ចំពោះស្មារតីទទួលខុសត្រូវរបស់ថ្នាក់ដឹកនាំ និងបុគ្គលិកសុខាភិបាលទាំងអស់ ដែលបានចូលរួមយ៉ាងសកម្ម ដោយធានាបាននូវភាពត្រឹមត្រូវ និងតម្លាភាព។ អ្វីដែលជាមោទនភាពនោះ គឺដំណើរការជំរឿននេះត្រូវបានរៀបចំឡើង ដោយមិនមានការបង្កផលប៉ះពាល់ ឬរំខានដល់ដំណើរការផ្តល់សេវាថែទាំ ពិនិត្យព្យាបាល និងសង្គ្រោះជីវិតប្រជាពលរដ្ឋនៅតាមមន្ទីរពេទ្យនីមួយៗឡើយ។ បន្ទាប់ពីបញ្ចប់ថ្ងៃទី១ យុទ្ធនាការនេះ នឹងបន្តអនុវត្តការងារនៅបណ្តាគោលដៅកំណត់ជាបន្តបន្ទាប់ទៀត រហូតដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦។