劳工部召开社保基金会议 审议2026年上半年财务报告

事件时间2026-10-16 15:00
地点金边
来源柬埔寨社保
发布时间2026/10/16 21:51

详情描述

2026年10月16日下午15时,柬埔寨国家社会保障基金(NSSF)在金边总部召开第二届董事会第六次会议。劳工与职业培训部部长兼NSSF董事会主席亨索主持会议,共有来自政府、雇主及社保基金成员代表等三方共8名董事会成员出席。 本次会议主要审议两项核心议程:一是审查2026年上半年工作成果及财务状况;二是讨论2027年社保基金年度预算规划及相关进展报告。NSSF总干事兼董事会常务委员孟洪在会上作了详细汇报,并听取了与会代表的意见与建议。 亨索在会上对社保基金的财务管理提出明确要求。他强调,面对全球经济的不确定性,NSSF管理层及相关官员需高度重视支出结构的审查,削减不必要的开支,以强化财务稳健性。他要求确保社保基金的运作符合透明度与问责制原则,实现资金使用的高效与精准。 会议期间,亨索对董事会成员及NSSF全体官员在履行职责过程中的专业精神表示认可,并要求各方继续针对现有不足提出改进建议,以进一步提升社保基金的运营效率与管理水平。
📋 简要摘要 ▸
劳工部部长亨索主持社保基金董事会会议,审议2026年上半年财务状况及2027年预算规划,旨在强化社保基金运作效率。
📋 完整原文 ▸
ក្រុមប្រឹក្សាភិបាល ប.ស.ស. បើកកិច្ចប្រជុំលើកទី៦ អាណត្តិទី២ ដើម្បីពិនិត្យលើរបៀបវារៈសំខាន់ៗចំនួន២ (ភ្នំពេញ)៖ នារសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាភិបាលនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. លើកទី៦ អាណត្តិទី២ ដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗចំនួន២ រួមមាន៖ ពិនិត្យលទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងរបាយការណ៍វឌ្ឍនភាពស្ដីពីគម្រោងថវិកាប្រចាំឆ្នាំ២០២៧ របស់ ប.ស.ស. ព្រមទាំងការងារផ្សេងៗ សំដៅពង្រឹងប្រសិទ្ធភាពការងាររបស់បេឡាជាតិសន្តិសុខសង្គម។ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនេះដែរ ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាភិបាល បានធ្វើបទបង្ហាញជម្រាបជូនអង្គប្រជុំពីរបាយការណ៍លទ្ធផលការងារ និងស្ថានភាពហិរញ្ញវត្ថុប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងរបាយការណ៍វឌ្ឍនភាពស្ដីពីគម្រោងថវិកាប្រចាំឆ្នាំ២០២៧ របស់ ប.ស.ស. ជូនអង្គប្រជុំទាំងមូល ដើម្បីពិនិត្យ ពិភាក្សា និងផ្តល់យោបល់តម្រង់ទិស។ ក្នុងឱកាសបើក និងដឹកនាំកិច្ចប្រជុំ ឯកឧត្តមរដ្ឋមន្ត្រី ក្នុងនាមជាប្រធានក្រុមប្រឹក្សាភិបាល បានជំរុញ និងណែនាំយ៉ាងម៉ឺងម៉ាត់ដល់ថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃ ប.ស.ស. ឱ្យយកចិត្តទុកដាក់ខ្ពស់លើការពិនិត្យឡើងវិញនូវរចនាសម្ព័ន្ធចំណាយ ពិសេសស្របតាមភាពមិនប្រាកដប្រជានៃវិបត្តិសេដ្ឋកិច្ចសកល ការកាត់បន្ថយចំណាយផ្សេងៗដែលមិនចាំបាច់ ជាកត្តាស្នូលក្នុងការកសាងភាពរឹងមាំផ្នែកហិរញ្ញវត្ថុ ដើម្បីធានាបាននូវតម្លាភាព គណនេយ្យភាព និងសន្សំសំចៃថវិកាបេឡាជាតិសន្តិសុខសង្គម ឱ្យចំទិសដៅ និងមានប្រសិទ្ធភាពខ្ពស់បំផុត។ ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រី បានវាយតម្លៃខ្ពស់ចំពោះការចូលរួមផ្តល់មតិយោបល់ និងអនុសាសន៍ក្នុងការកែលម្អចំណុចខ្វះខាត សំដៅជំរុញឱ្យការប្រតិបត្តិការងាររបស់ ប.ស.ស. កាន់តែមានប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព។ ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី ក៏បានសម្តែងនូវការកោតសរសើរចំពោះសមាជិកក្រុមប្រឹក្សាភិបាល ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រី ប.ស.ស. ទាំងអស់ ដែលបានខិតខំប្រឹងប្រែងបំពេញភារកិច្ចប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ និងក្រមសីលធម៌វិជ្ជាជីវៈខ្ពស់។ កិច្ចប្រជុំពិភាក្សានេះ មានការអញ្ជើញចូលរួមពីសំណាក់សមាជិកក្រុមប្រឹក្សាភិបាលនៃ ប.ស.ស. ដែលជាសមាសភាពត្រីភាគី ដែលមានតំណាងមកពីភាគីរាជរដ្ឋាភិបាល ភាគីនិយោជក និងភាគីតំណាងសមាជិក ប.ស.ស. សរុបចំនួន ០៨ នាក់ ដែលប្រព្រឹត្តទៅនៅទីស្នាក់ការកណ្តាល ប.ស.ស.៕