特朗普签公告锁定椭圆办公室 中期选举失利后防改动

分类国际
事件时间2026-11-05
地点华盛顿
来源柬埔寨国家电视台
发布时间2026/11/06 12:13
详情描述
美国总统特朗普11月5日签署一项公告,禁止未来任何人对椭圆形办公室及内阁会议室的装修改动。他当天在办公室对记者表示,正在把白宫打造成“国家纪念碑”,不允许任何人触碰。此举发生在其中期选举受挫之后,被视为对任内装修成果的提前锁定。
📋 完整原文 ▸
[来源: 柬埔寨国家电视台] [分类提示: NEWS]
标题: លោក Trump ចុះហត្ថលេខាលើសេចក្តីប្រកាសមួយដើម្បីទប់ស្កាត់ការផ្លាស់ប្តូរការិយាល័យ Oval Office និងបន្ទប់នានានៅគណៈរដ្ឋមន្ត្រី បន្ទាប់ពីបរាជ័យលើការបោះឆ្នោតពាក់កណ្តាលអាណត្តិ
កាលពីថ្ងៃព្រហស្បតិ៍នេះលោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើសេចក្តីប្រកាសមួយដែលលោកធ្លាប់បាននិយាយនឹងទប់ស្កាត់ការផ្លាស់ប្តូរនាពេលអនាគតចំពោះការិយាល័យ Oval Office និងបន្ទប់គណៈរដ្ឋមន្ត្រី ខណៈដែលលោកបានរចនាពួកវាឡើងវិញ។ លោក Trump បានប្រាប់អ្នកយកព័ត៌មាននៅក្នុងការិយាល័យ Oval ថា “យើងកំពុងធ្វើឱ្យវាក្លាយជាវិមានជាតិ ហើយវានឹងមិនត្រូវបានអនុញ្ញាតឱ្យប៉ះពាល់ដោយនរណាម្នាក់ឡើយ”។ ការចុះហត្ថលេខាលើសេចក្តីប្រកាសរបស់លោក Trump បានកើតឡើងពីរថ្ងៃបន្ទាប់ពីអ្នកបោះឆ្នោតដែលមិនពេញចិត្តនឹងគោលនយោបាយសេដ្ឋកិច្ចរបស់លោក បានបណ្តេញសមាជិកគណបក្សសាធារណរដ្ឋរាប់សិបនាក់ចេញពីតំណែង ដោយប្រគល់ការគ្រប់គ្រងសភាទៅឱ្យគណបក្សប្រជាធិបតេយ្យវិញ។ វាក៏ជាថ្ងៃទីបីហើយដែរក្នុងសប្តាហ៍នេះ ដែលប្រធានាធិបតី និងជាអ្នកមានទ្រព្យសម្បត្តិហូរហៀរ បានថ្លែងសុន្ទរកថាផ្តោតលើគម្រោងដ៏គួរឱ្យចាប់អារម្មណ៍របស់លោកនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី រួមទាំងសាលរាំដ៏ប្រណីត និងអាងហែលទឹកកំសាន្តដែលមានឈ្មោះថា Lincoln Memorial Reflecting Pool។ ចាប់តាំងពីវិលត្រឡប់ទៅកាន់សេតវិមានវិញ លោក Trump បានត្រួតពិនិត្យការផ្លាស់ប្តូរការរចនាជាច្រើនចំពោះបន្ទប់ផ្សេងៗ រួមទាំងការិយាល័យ Oval ផងដែរ ជាទីកន្លែងដែលលោកបានបំពេញការងារនៅចន្លោះជញ្ជាំងជាមួយនឹងរូបគំនូរនានា មានច្បាប់ចម្លងនៃសេចក្តីប្រកាសឯករាជ្យ និងជួងមាសសម្រាប់បន្លឺសំឡេងសំខាន់ជាច្រើនដងផងដែរ៕
សម្រួលអត្ថបទ៖ សុផារិន្ទ
作者: TVK Sothun
分类: អន្តរជាតិ