奥多棉吉省农业厅捐600枚鸡蛋 慰问边防部队





分类边境民生
地点奥多棉吉省
来源柬埔寨农林渔业部
发布时间2026/11/05 17:17
详情描述
奥多棉吉省农业、林业与渔业厅工作组以“高棉帮高棉”精神,继续向驻守该省边境的武装力量赠送600枚鸡蛋。据通报,截至11月3日已累计开展50次捐赠,共交付各类农产品55,379公斤,包括空心菜33,050公斤、西瓜12,600公斤、芥蓝及长豆等品种。
📋 完整原文 ▸
ក្នុងស្មារតីខ្មែរជួយខ្មែរ ក្រុមការងារមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យបានបន្តប្រមូលស៊ុតទាចំនួន ៦០០គ្រាប់ ជូនដល់កងកម្លាំងការពារព្រំដែនភូមិសាស្ត្រទិសខេត្តឧត្តរមានជ័យ។
សូមជម្រាបជូនថា គិតត្រឹមថ្ងៃទី៣ ខែវិច្ឆិកា ការប្រមូលផលបានចំនួន ៥០លើក សរុបចំនួន ៥៥ ៣៧៩គីឡូក្រាម ក្នុងនោះរួមមាន៖ ត្រកួនចំនូន ៣៣ ០៥០គីឡូក្រាម ស្ពៃចង្កឹះចំនួន ៤ ៦៨០គីឡូក្រាម ស្ពៃក្រញ៉ាញ់ចំនួន ២ ៣៥០គីឡូក្រាម ស្ពៃតឿចំនួន ២៥០គីឡូក្រាម ផ្ទីចំនួន ១០០គីឡូក្រាម ឪឡឹកក្រហមចំនួន ១២ ៦០០គីឡូក្រាម ឃ្លោកចំនួន ១៤០គីឡូក្រាម ល្ពៅចំនួន ១០០គីឡូក្រាម ក្តិបឪឡឹកចំនួន ២០០គីឡូក្រាម ត្រសក់ទ្រើងចំនួន ៦៥គីឡូក្រាម សណ្តែកកួរចំនួន ១ ៨៤៤គីឡូក្រាម ពោតចំនួន ៥៥២ផ្លែ ស៊ុតទាចំនួន ៤៣ ២៧០គ្រាប់ ត្រីអណ្តែងចំនួន ៨៣៥គីឡូក្រាម ត្រីទីឡាព្យាជាមេពូជចំនួន ១៥គីឡូក្រាម ត្រីទីឡាព្យាសាច់ចំនួន ១៥គីឡូក្រាម ត្រីឆ្ពិនចំនួន ១០គីឡូក្រាម និងត្រីក្រាញ់ចំនួន ៨៣គីឡូក្រាម៕
👉តំណភ្ជាប់ទៅកាន់គេហទំព័រ និងបណ្តាញសង្គមរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ [Website](https://www.maff.gov.kh/) | [Facebook](https://web.facebook.com/maff.gov.kh/) | [Youtube](https://www.youtube.com/@-maff2) | [Telegram](https://t.me/maff_gov_kh)