柬埔寨国王在华手术成功,洪森及家人陪同照料

分类政治新闻
事件时间2026年4月17日至20日
地点中国北京
来源柬埔寨勋爵协会
发布时间2026/04/20 11:30
详情描述
2026年4月17日,柬埔寨参议院主席洪森携洪玛尼、洪玛内前往中国,陪同柬埔寨国王及太后进行医疗行程。
4月20日上午,柬埔寨国王在中国北京成功接受手术。目前,国王已在术后苏醒,脱离麻醉状态,正处于医疗团队的术后观察期。
洪森代表国王及太后,向柬埔寨国内祈福的僧侣及民众表示感谢。同时,洪森对中国国家主席习近平、中国政府以及负责此次手术的医疗团队表示感谢,并肯定了中国医疗团队在手术过程中的救治工作。
📋 简要摘要 ▸
2026年4月17日,洪森携洪玛尼、洪玛内前往中国陪同柬埔寨国王及太后。国王于4月20日上午在华成功接受手术,目前已苏醒并处于术后观察期。洪森代表国王及太后感谢柬埔寨民众的祈福,并对中国国家主席习近平及中国医疗团队的精心救治表示衷心感谢。
📋 完整原文 ▸
សម្តេចតេជោ រួមជាមួយឯកឧត្តម ហ៊ុន ម៉ានី និងឯកឧត្តម ហ៊ុន ម៉ានិត បានអញ្ជើញទៅកាន់ប្រទេសចិនតាំងពីថ្ងៃ១៧ ខែមេសា ឆ្នាំ២០២៦ ដើម្បីដង្ហែព្រះមហាក្សត្រ និងហ្លួងម៉ែ ក្នុងអំឡុងពេលដែលព្រះករុណាជាអម្ចាស់ជីវិតលើត្បូងត្រូវទទួលការវះកាត់ពីក្រុមវេជ្ជបណ្ឌិតចិន។
សម្តេចបានបញ្ជាក់ថា ព្រះមហាក្សត្រជាទីគោរពសក្ការៈបានទទួលជោគជ័យហើយដោយការវះកាត់បានធ្វើនៅព្រឹកថ្ងៃ២០ ខែមេសាឆ្នាំ២០២៦នេះ ដោយពេលនេះព្រះករុណាព្រះអង្គបានដឹងព្រះកាយបន្ទាប់ពីអស់ថ្នាំសណ្តំ ខណៈដែលក្រុមគ្រូពេទ្យកំពុងតាមដានដោយយកចិត្តទុកដាក់នូវការវិវត្តប្រែប្រួលក្រោយការវះកាត់។
សម្តេចតេជោបានបន្ថែមថា ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ ព្រះអង្គសូមអរព្រះគុណ និងអរគុណចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដែលបានផ្ញើសារថ្វាយព្រះពរចំពោះព្រះអង្គ។
សម្តេចតេជោក៏បាន ថ្លែងអំណរគុណប្រធានាធិបតីស៊ី ជីនភីង និងរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិនដែលបានយកចិត្តទុកដាក់ចំពោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រកម្ពុជា ព្រមទាំងអរគុណជាពិសេសដល់ក្រុមគ្រូពេទ្យដ៏ពូកែដែលបានវះកាត់ប្រកបដោយជោគជ័យនិងសុវត្ថិភាពសម្រាប់ព្រះមហាក្សត្រជាទីគោរពស្រលាញ់របស់ប្រជាជនកម្ពុជា ព្រោះព្រះរាជសុខភាពរបស់ព្រះមហាក្សត្រគឺជាសុខភាពរបស់ប្រទេសជាតិទាំងមូល។