柬埔寨国防大臣视察柬泰边境部队

分类政务新闻
事件时间2026年4月5日
地点柬埔寨菩萨省
来源柬埔寨快讯
发布时间2026/04/06 09:47

详情描述

柬埔寨副总理兼国防大臣狄西哈前往菩萨省视察并慰问驻守边境的官兵,在柬新年到来之际向他们致以节日祝福。
📋 完整原文 ▸
ថ្ងៃអាទិត្យ ៣រោច ខែចេត្រ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនឹងថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៦ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បាន ចុះសួរសុខទុក្ខ និងជូនពរជ័យសិរីសួស្តីដល់យោធិនដែលកំពុងបំពេញបេសកកម្មដ៏ឧត្តុង្គឧត្តមក្នុងការការពារបូរណភាពទឹកដី នៅសមរភូមិមុខតាមបណ្តោយព្រំដែនកម្ពុជា-ថៃ នៅទិសយោធភូមិភាគទី៥ ក្នុងភូមិសាស្រ្តខេត្តពោធិ៍សាត់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ដែលនឹងឈានមកដល់នៅពេលខាងមុខ។ សូមជូនពរសិរីមង្គល ជូនចំពោះមេបញ្ជាការ មេបញ្ជាការរង នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ ក្នុងកងយោធពលខេមរភូមិន្ទ ជួបតែពុទ្ធពរទាំង៤ប្រការ និងបន្តបេសកកម្មដ៏ឧត្តុង្គឧត្តមជូនជាតិមាតុភូមិនៃយើង៕ -អរគុណសន្តិភាព ! -អរគុណនយោបាយឈ្នះឈ្នះ ! -ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបតិ្តករ នយោបាយ ឈ្នះ ឈ្នះ ដែលនាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ! ______ 🌐 __[គេហទំព័រ ក្រសួងការពារជាតិ](https://mod.gov.kh/) 🌐 [ក្រសួងការពារជាតិ](https://www.facebook.com/Ministrydefence) 🌐 [TEA Seiha/ទៀ សីហា](https://web.facebook.com/TeaSeiha0055) 🌐 [X(Twitter): ក្រសួងការពារជាតិ](https://x.com/modgovkh) 🌐 [YouTube: ក្រសួងការពារជាតិ](https://www.youtube.com/@modgovkhm) 🌐 [Tiktok: ក្រសួងការពារជាតិ](https://www.tiktok.com/@modgovkhm)