社保局出席全民健康覆盖论坛 推进医疗保障改革
分类民生
事件时间2026-08-27 16:36
地点金边瑰丽酒店
来源柬埔寨社保
发布时间2026/08/27 16:36
详情描述
2026年8月27日上午,柬埔寨国家社会保障基金局(NSSF)副局长坤占那烈(Khuon Chanrith)代表局长孟洪(Meng Hong),率领专业官员出席了在金边瑰丽酒店举办的“全民健康覆盖与战略性采购”论坛。此次活动由国家支出核证局局长帕迪桑波(Phakdey Sambath)主持,共有约60名代表参加,包括世界卫生组织(WHO)、德国国际合作机构(GIZ)、世界银行及其他发展合作伙伴的代表。
该论坛由国家支出核证局与韩国首尔国立大学及韩国国际医疗保健基金会(KOFIH)合作举办。会议旨在交流卫生融资、战略性采购、柬埔寨全民健康覆盖路线图、医疗技术评估及财务保障等领域的经验与知识。来自老挝、斯里兰卡和印度尼西亚卫生部的代表也参与了经验分享,以协助推动柬埔寨全民健康覆盖目标的实现。
在论坛期间,社保局官员就柬埔寨社会保障制度的现状与进展进行了专题汇报。社保局表示,将继续扩大医疗保障覆盖范围,并致力于完善社会保障体系,以提升医疗服务的包容性与可持续性,从而配合政府实现全民健康覆盖的战略目标。
📋 简要摘要 ▸
国家社会保障基金局代表出席在金边瑰丽酒店举办的论坛,探讨全民健康覆盖及战略性采购,旨在提升社会保障体系的包容性。
📋 完整原文 ▸
ឯកឧត្តម ឃុន ចាន់ណារិទ្ធ ដឹកនាំមន្រ្ដីជំនាញចូលរួមវេទិកាស្តីពី “ការគ្របដណ្តប់សុខភាពជាសកល និងការទិញជាយុទ្ធសាស្ត្រ (UHC & Strategic Purchasing)”
-----------
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦នេះ ឯកឧត្តម ឃុន ចាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. តំណាង ឯកឧត្តម ម៉េង ហុង ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក ប.ស.ស. បានដឹកនាំមន្ត្រីជំនាញចូលរួមវេទិកាស្តីពី ការគ្របដណ្តប់សុខភាពជាសកល និងការទិញជាយុទ្ធសាស្ត្រ (Universal Health Coverage and Strategic Purchasing) នៅសណ្ឋាគារ រ៉សវូដ (Rosewood Hotel) រាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងអង្គការសុខភាពពិភពលោក (WHO) អង្គការ GIZ ធនាគារពិភពលោក (World Bank) និងដៃគូអភិវឌ្ឍន៍ សរុបប្រមាណជា ៦០នាក់។
វេទិកានេះរៀបចំឡើងដោយទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ដឹកនាំដោយ ឯកឧត្តម ភក្តី សម្បូរណ៍ អគ្គនាយកទីភ្នាក់ងារជាតិបញ្ជាក់ចំណាយ ក្រោមកិច្ចសហប្រតិបត្តិការជាមួយ សាកលវិទ្យាល័យសេអ៊ូល (Seoul National University) នៃសាធារណរដ្ឋកូរ៉េ និង មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (KOFIH) ក្នុងគោលបំណងដើម្បីចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរចំណេះដឹងលើផ្នែកហិរញ្ញប្បទានសុខភាព (Health Financing) ការទិញជាយុទ្ធសាស្ត្រ (Strategic Purchasing) លើផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ការវាយតម្លៃបច្ចេកវិទ្យាសុខាភិបាល (HTA) និងការគាំពារហិរញ្ញវត្ថុនៅកម្ពុជា។
ការចូលរួមចែករំលែកបទពិសោធន៍ និងផ្លាស់ប្តូរចំណេះដឹងពីភាគីពាក់ព័ន្ធក្នុងវេទិកានេះ ពិសេសតំណាងក្រសួងសុខាភិបាលមកពីប្រទេសឡាវ ស្រីលង្កា និងឥណ្ឌូណេស៊ី ពិតជាមានសារៈសំខាន់ក្នុងការជំរុញឱ្យការគ្របដណ្តប់សុខភាពជាសកល (UHC) នៅកម្ពុជាសម្រេចបានជោគជ័យ និងមានប្រសិទ្ធភាពខ្ពស់។
ទន្ទឹមជាមួយគ្នានេះ មន្រ្ដីជំនាញ ប.ស.ស. ក៏បានធ្វើបទបង្ហាញ អំពីបច្ចុប្បន្នភាព និងការវិវត្តនៃរបបសន្ដិសុខសង្គម ព្រមទាំងផែនការសកម្មភាពគាំទ្រដល់ការគ្របដណ្តប់សុខភាពជាសកល តាមរយៈការបន្តពង្រីកវិសាលភាពសម្រាប់ជនគោលដៅ និងអភិវឌ្ឍន៍ប្រព័ន្ធសន្តិសុខសង្គមផ្នែកថែទាំសុខភាព ឱ្យកាន់តែមានបរិយាបន្ន និងចីរភាព ដើម្បីឆ្លើយតប និងរួមចំណែកក្នុងការសម្រេចបាននូវគោលដៅគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា របស់រាជរដ្ឋាភិបាលផងដែរ៕