旅游部评估对华免签试点成效 旨在吸引中国游客与投资










分类旅游
地点金边
来源柬埔寨旅游部
发布时间2026/08/15 09:03
详情描述
柬埔寨旅游部部长胡哈近日在金边主持召开跨部门会议,对中国公民免签试点政策实施近两个月以来的工作进展进行评估。此次会议旨在梳理政策执行过程中的优势与不足,并针对存在的问题寻求解决方案,以提升政策实施效率。
本次会议由旅游部牵头,相关部门包括内阁办公厅、民航国务秘书处、移民总局、国家警察总署以及旅游行业协会等共42名代表出席。会议重点回顾了6月15日至8月14日期间的试点情况。
根据此前政府的决策,为配合免签试点工作,柬埔寨已在各国际口岸设立信息柜台,旨在为入境游客提供便利与咨询服务,并由跨部门委员会负责协调相关工作。
据吴哥机构统计数据显示,6月15日至8月12日期间,购买吴哥窟门票的中国游客数量较2025年同期增长约13.23%。相关部门认为,这一增长反映了中国游客及投资者对柬埔寨旅游环境的信心。
中国公民免签试点期为2026年6月15日至10月15日。该政策是推动“柬中旅游年”的重要战略举措,旨在通过简化入境手续,吸引更多中国游客及投资者赴柬。
📋 简要摘要 ▸
旅游部部长胡哈主持跨部门会议,评估对华免签试点近两个月的实施情况。该政策旨在通过简化入境手续,吸引更多中国游客及投资者,是推动柬中旅游年的战略性举措。
📋 完整原文 ▸
[English Below]
ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់៖ «ការអនុវត្តសាកល្បងលើកលែងទិដ្ឋាការជូនពលរដ្ឋចិន ជាចលករនៃការអនុវត្តឆ្នាំទេសចរណ៍ កម្ពុជា-ចិន»
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការអន្តរក្រសួង ដើម្បីសម្រួលការធ្វើដំណើរនិងដឹកជញ្ជូនភ្ញៀវទេសចរ និងអ្នកដំណើរនៅតំបន់ច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិទូទាំងប្រទេស (គ.អ.ច.ទ) បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មការអន្តរក្រសួង គ.អ.ច.ទ ដើម្បីត្រួតពិនិត្យវឌ្ឍនភាពការងារជាក់ស្តែង នៃការអនុវត្តសាកល្បងការលើកលែងទិដ្ឋាការសម្រាប់ពលរដ្ឋចិន និងវាយតម្លៃអំពីចំណុចខ្លាំង ចំណុចខ្វះខាត បញ្ហាប្រឈម ក្នុងរយៈពេល ប្រមាណជិត២ខែនេះ (១៥ មិថុនា - ១៤ សីហា) ដើម្បីស្វែងរកដំណោះស្រាយសមស្របក្នុងការជំរុញការអនុវត្តឱ្យមានប្រសិទ្ធភាព និងទទួលបានប្រសិទ្ធផលខ្ពស់។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ មានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងទេសចរណ៍, តំណាងទីស្តីការគណៈរដ្ឋមន្ត្រី, រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល, អគ្គនាយកដ្ឋានអន្តោប្រវេសន៍, អគ្គស្នងការដ្ឋាននគរបាលជាតិ, ក្រសួង ស្ថាប័នពាក់ព័ន្ធ, និងវិស័យឯកជន ដែលមានសហព័ន្ធទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍កម្ពុជា, សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិកកម្ពុជា សរុប ៤២រូប ។
ជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែង តាមរយៈកិច្ចប្រជុំកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦, រាជរដ្ឋាភិបាលក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានផ្តល់ការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ ក្នុងការបង្កើត «បញ្ជរព័ត៌មាន» នៅតាមច្រកទ្វារអន្តរជាតិ ដើម្បីសម្របសម្រួល និងផ្តល់ព័ត៌មានជូនភ្ញៀវទេសចរនៅក្នុងអំឡុងពេលនៃការអនុវត្តគោលនយោបាយសាកល្បង និង ប្រើប្រាស់យន្តការគ.អ.ច.ទ. ដឹកនាំ និងសម្របសម្រួលការងារនេះឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព។
យោងរបាយការណ៍របស់គ្រឹះស្ថានអង្គរ ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ ថ្ងៃទី១២ ខែសីហា ទេសចរចិនដែលទិញសំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ មានការកើនឡើងប្រមាណ ១៣,២៣% ប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៥។ តួលេខនេះ ពិតជាបានបង្ហាញអំពីទំនុកចិត្ត និងភាពជឿជាក់របស់ទេសចរនិងវិនិយោគិនចិន មកលើកម្ពុជាដែលជាគោលដៅទេសចរណ៍សុខសុវត្ថិភាព មានភាពទាក់ទាញ និងផ្តល់ភាពកក់ក្តៅ។
សូមជម្រាបជូនថា ដំណើរការសាកល្បងនៃការលើកលែងទិដ្ឋាការជូនដល់ពលរដ្ឋចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា ដល់ថ្ងៃទី១៥ ខែតុលា គឺជាជំហានយុទ្ធសាស្ត្រមួយក្នុងការទាក់ទាញលំហូរភ្ញៀវទេសចរ និងវិនិយោគិនចិនមកកាន់កម្ពុជាឱ្យបានកាន់តែច្រើន។
ទីស្តីការក្រសួងទេសចរណ៍ រសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៦